ដើម្បីចាប់ផ្តើមសកម្មភាពស្ម័គ្រចិត្តនៅដើមឆ្នាំ សម្ព័ន្ធយុវជនស្រុកថាញ់ទ្រី សហការជាមួយគណៈកម្មាធិការសមាគមសម្ព័ន្ធយុវជនវៀតណាមស្រុកនិងក្លឹបអ្នកស្ម័គ្រចិត្ត “តភ្ជាប់បេះដូង” បានចាត់តាំងកម្មវិធី “ស្ម័គ្រចិត្តនិទាឃរដូវឆ្នាំ២០២៥” បានជោគជ័យនៅឃុំវិញថាញ់។ កម្មវិធីបាននាំយកអំណោយបុណ្យតេតចំនួន៣២ចំណែក ជូនដល់គ្រួសារជួបការលំបាក អំណោយនីមួយៗមានតម្លៃ៤០០.០០០ដុង។ ទន្ទឹមនឹងនោះ ទម្រង់ “តូបលក់សម្លៀកបំពាក់សូន្យដុង” ដែលចាត់តាំងនៅអគារវប្បធម៌ឃុំបានទាក់ទាញប្រជាជនយ៉ាងច្រើនកុះករចូលរួម រួមចំណែកចែករំលែកការលំបាក ផ្សព្វផ្សាយស្មារតីជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍។ សរុបថវិកាអនុវត្តកម្មវិធីនេះ គឺជិត១៣លានដុងដែលនាំមកនូវនិទាឃរដូវដ៏កក់ក្តៅ មានអត្ថន័យដល់គ្រួសារជាច្រើន។
![]() |
អនុវត្តសំណង់យុវជនដងផ្លូវបៃតង-ស្អាត នៅឃុំវិញថាញ់ ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង។ |
ដោយការប្តេជ្ញាចិត្តរួមដំណើរជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការកសាងជនបទថ្មីនិងទីក្រុងអរិយធម៌ សម្ព័ន្ធយុវជនស្រុកថាញ់ទ្រី បានបំផុសចលនាទិវាកំពូល “ស្ម័គ្រចិត្តកសាងទីក្រុងអរិយធម៌” ទាក់ទាញសម្ព័ន្ធយុវជនទីរួមស្រុកភូឡុកនិងទីរួមស្រុកហ៊ឹងឡើយជាង៥០រូបចូលរួម អនុវត្តសំណង់ “ដងផ្លូវបៃតង-ស្អាត” នៅភូមិបាវលើង (ទីរួមស្រុកភូឡុក” ដាំដើមឈើចំនួន២៥០ដើម រុះរើផ្ទាំងប៉ាណូខុសច្បាប់ជាង១០០ផ្ទាំង ប្រមូលសំរាមបានជាង៥០០គ.កនិងផ្សព្វផ្សាយទីក្រុងអរិយធម៌ដល់ប្រជាជន២៥០រូប។ ព្រមជាមួយនោះ ទូទាំងស្រុកបានសាទរថ្ងៃអាទិត្យបៃតង លើកទី១ ឆ្នាំ២០២៥ ដោយមាន១០ក្រុម មានសមាជិកចំនួន១៧៥រូបចូលរួមសកម្មភាពដូច កាប់ឆ្ការស្មៅផ្លូវគមនាគមន៍មានប្រវែង៥គីឡូម៉ែត្រ ដាំដើមឈើបៃតងចំនួន៩០០ដើម បណ្តុះឈើពូជចំនួន៧០០ដើម កសាងសំណង់យុវជននៅឃុំវិញថាញ់និងទ្វឹងទឹក។ សកម្មភាពទាំងនេះ មិនត្រឹមតែរួមចំណែកកែលម្អទេសភាពបរិស្ថានជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការរួមកម្លាំងកសាងជនបទថ្មីនិងជនបទថ្មីលើកកម្ពស់។
ទន្ទឹមនឹងនោះ ដើម្បីសាទរចលនាបង្វែរឌីជីថលជាតិ សម្ព័ន្ធយុវជនស្រុកបានបង្កើតក្រុម “មធ្យមសិក្សាឌីជីថល” ថ្នាក់ស្រុកដែលមានសមាជិកចំនួន២០រូបនិងថ្នាក់ឃុំចំនួន១០ ក្រុមមានសមាជិកចំនួន១៥០រូប ចាត់តាំងពិធីឃោសនា ហ្វឹកហាត់ជំនាញឌីជីថល ណែនាំអំពីការប្រើប្រាស់វេទិកាសេវាសាធារណៈតាមអ៊ីនធឺណិតដល់ប្រជាជនជាង២.០០០រូបនិងយុវជន។ នេះជាទម្រង់មួយក្នុងចំណោមទម្រង់ឈានមុខ រួមចំណែកដល់ការកែលម្អសមត្ថភាពឌីជីថលរបស់សហគមន៍ ការលើកកម្ពស់បង្វែរឌីជីថលពីមូលដ្ឋានសមស្របតាមនិន្នាការអភិវឌ្ឍក្នុងសម័យកាល៤.០។
ចំណុចគួរឲ្យកត់សំគាល់ ក្នុងដើមឆ្នាំ២០២៥ គឺសម្ព័ន្ធយុវជនស្រុកថាញ់ទ្រី បានគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្ត ជម្រើសធ្វើជាគំរូថ្នាក់ខេត្ត ដើម្បីចាត់តាំងពិធីចាប់ផ្តើមខែយុវជនឆ្នាំ២០២៥ និងបំផុសចលនាយុវជនស្ម័គ្រចិត្តសាទរកម្មវិធី “រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅសួនច្បារថាញ់ទ្រី។ ដោយស្មារតីឈានមុខស្ម័គ្រចិត្តរបស់យុវជនក្នុងការរួមកម្លាំងជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការមហាជនអនុវត្តកម្មវិធី “រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅលើភូមិដ្ឋានបន្ទាប់ពីពិធីបំផុសចលនា សម្ព័ន្ធយុវជនស្រុកបង្កើតក្រុមស្ម័គ្រចិត្តចំនួន១០ក្រុម ដើម្បីជួយឧបត្ថម្ភរុះរើផ្ទះដល់គ្រួសារដែលមានស្ថានភាពលំបាក ដោយទាក់ទាញបានសមាជិកជិត១០០រូបចូលរួមសរុប១៥០ថ្ងៃពលកម្ម។
បងយ័ញឌឹកភូជាសម្ព័ន្ធយុវជនភូមិទ្រុងញឹក ឃុំឡឹមតឹង ឲ្យដឹង៖ ខ្ញុំសប្បាយរីករាយណាស់ ពេលដែលបានរួមកម្លាំងជួយឧបត្ថម្ភប្រជាជនក្នុងការរុះរើផ្ទះ ដើម្បីមាមីងនៅលើភូមិដ្ឋានមានផ្ទះថ្មីស្អាត រឹងមាំ លំនឹងជីវភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
![]() |
អនុវត្តទម្រង់ឧបត្ថម្ភកុមារកំព្រា នៅឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង។ |
មិនតែប៉ុណោ្ណះ យុវជនថាញ់ទ្រីក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសុខុមាលភាពសង្គម ឆ្លងតាមទម្រង់ឧបត្ថម្ភកុមារកំព្រាកៀរគរសប្បុរជនជួយឧបត្ថម្ភកុមារកំព្រារទាំងឪពុកម្តាយចំនួន៣រូប នៅឃុំទ្វឹកទឹក សរុបថវិកាអនុវត្តទម្រង់រហូតមកដល់បច្ចុប្បន្ន គឺជាង១០០លានដុង។
លោកយឿងប៊ូវយ្វី-លេខាសម្ព័ន្ធយុវជនស្រុកថាញទ្រី ឲ្យដឹង៖ និយាយរួម នៅដើមឆ្នាំ២០២៥ បណ្តាសកម្មភាពស្ម័គ្រចិត្តរបស់យុវជនបានបង្កឥទ្ធិពលដ៏សាយភាយ ទាក់ទាញដល់ការយកចិត្តទុកដាក់និងរួមដំណើររបស់សមាជិកសម្ព័ន្ធយុវជននិងប្រជាជន។ នាពេលខាងមុខ សម្ព័ន្ធយុវជននឹងបន្តជំរុញចលនាយុវជនស្ម័គ្រចិត្ត ពង្រីកតួនាទីឈានមុខ ច្នៃប្រឌិតរបស់យុវជនក្នុងការអនុវត្តនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ រួមចំណែកកសាងភូមិស្រុកកាន់តែអភិវឌ្ឍស្ថេរភាព ប្រកបដោយភាពសម្បូរសប្បាយ៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin