![]() |
វាលស្រែនៅស្រុកឡុងភូចុះពូជបាន១៥ថ្ងៃ។ |
ប៉ុន្មានថ្ងៃនេះ កសិករនៅតាមឃុំ ទីរួមស្រុកលើភូមិដ្ឋានស្រុកឡុងភូ បានបញ្ចប់ការរៀបចំដី (ភ្ជួរ រាស់ ជ្រោយ) និងសាបព្រោះហើយស្រេចឱ្យរដូវដើមឆ្នាំ២០២៥។ ដើម្បីលើកកម្ពស់ឧបត្ថម្ភកសិករឱ្យទទួលបានវិទ្យាសាស្តយ៉ាងឆាប់រហ័ស បន្ថែមជីសរីរាង្គ បង្កើនជីជាតិដី កាត់បន្ថយថ្លៃថ្នាំការពាររុក្ខជាតិ បន្ថយកម្លាំងពលកម្មនិងបង្កើនទិន្នផលដំណាំ។ ក្នុង ប៉ុន្មានឆ្នាំកន្លង នៅលើភូមិដ្ឋានស្រុកឡុងភូ អនុមន្ទីរកសិកម្មនិងបរិស្ថានបានគួបផ្សំយ៉ាងជិតស្និទ្ធជាមួយផ្នែកជំនាញខេត្តបើកថ្នាក់ហ្វឹកហាត់ជាប្រចាំ ណែនាំឧបត្ថម្ភកសិករឱ្យប្រើប្រាស់ផលិតផលជីវសាស្ត្រកែច្នៃចំបើងបន្ទាប់ពីរដូវប្រមូលផលស្រូវម្តងៗនិងបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង បន្ថយវិធីកែច្នៃក្រោយការប្រមូលផលតាមបែបប្រពៃណី (ដុតចំបើង)។ តាមអនុមន្ទីរកសិកម្មនិងបរិស្ថានស្រុកឡុងភូ គួបផ្សំឃោសនា អំពីផលប្រយោជន៍ ប្រសិទ្ធភាពនៃការប្រើប្រាស់ផលិតផលអតិសុខុមប្រាណកែច្នៃចំបើងលើដំណាំស្រូវ បើកថ្នាក់ហ្វឹកហាត់ស្តីពីដំណើរការបច្ចេកទេសអនុវត្តទម្រង់ឧបត្ថម្ភដល់សហករណ៍ ក្រុមសហការផលិតស្រូវចំណាយលើការទិញផលិតផលអតិសុខុមប្រាណដើម្បីកែច្នៃចំបើង ពិសេស ចំពោះសហករណ៍ កសិកម្មចំនួន២៧ ដែលមានផ្ទៃដីជិត៣.០០០ហិកតា។
លោកហូថាញ់លីម-នាយកសហករណ៍ឃុំតឹងហ៊ឹងចែករំលែក៖ រៀងរាល់ឆ្នាំ ពេលចាប់ផ្តើមធ្វើស្រូវ មជ្ឈមណ្ឌលជំរុញកសិកម្មឬអនុមន្ទីរកសិកម្មតែងតែបញ្ជូនកម្មាភិបាលបច្ចេកទេសចុះទៅណែនាំសមាជិកសហករណ៍អំពីវិធីកែច្នៃចំបើងមុនពេលធ្វើដី។ ជាក់ស្តែង មុននឹងភ្ជួរ ជ្រោយដី យើងខ្ញុំយកទឹកចូលស្រែដើម្បីរក្សាកម្ពស់ទឹកនៅកម្រិត២-៣សង់ទីម៉ែត្រ ប្រើកំបោរពី១៥-២០គីឡូក្រាម/កុង រួចបាចឱ្យស្មើគ្នាលើផ្ទៃដីស្រែ ប្រើម៉ាស៊ីនភ្ជួរដីស្រែមួយលើកសម្រាប់ឱ្យគល់ជញ្ជ្រាំង ប្រើផលិតផលជីវសាស្ត្របាចស្មើគ្នាលើផ្ទៃដី (ប្រើប្រាស់ប្រហែល២៨គីឡូក្រាម/ហិកតា)។ បន្ទាប់មកចាប់ផ្តើមជ្រោយឬរាស់ម្តងទៀត បង្ហូតទឹកចូលស្រែ រក្សាកម្រិតទឹកពី៧-១០សង់ទីម៉ែត្រ រយៈពេល១០-១៥ថ្ងៃ ក្រោយមកភ្ជួរ រាស់ដីព្រាចជីបាតនិងកៀរដីឱ្យស្មើមុនពេលសាបព្រោះ។ ជាមួយនឹងធាតុផ្សំសំខាន់ៗគឺផ្សិតនិងអតិសុខុមប្រាណ បន្ទាប់ពីប្រើប្រាស់ផលិតផលជីវសាស្ត្រចំបើងបានរលួយយ៉ាងឆាប់រហ័ស រលួយទាន់ពេល មុនពេលសាបព្រោះ ទន្ទឹមនឹងនោះ នៅទាំងជួយកែលម្អដីផ្តល់ជាតិបំប៉នដល់ស្រូវ បន្ថយស្លឹកលឿង ជាតិពុលសរីរាង្គជួយឱ្យដើមស្រូវលូតលាស់ សម្រេចទិន្នផល គុណភាពខ្ពស់។ ពូលីកុងជិក សមាជិកសហរណ៍កសិកម្មហ៊ឹងឡើយ ឃុំឡុងឌឹក ឱ្យដឹង៖ គ្រួសារខ្ញុំមានផ្ទៃដីផលិតស្រូវចំនួន៣,៥ហិកតា នេះជាឆ្នាំទី៣ គ្រួសារខ្ញុំបានប្រើប្រាស់ផលិតផលជីវសាស្ត្រដើម្បីកែច្នៃជញ្ជ្រាំងក្រោយពេលប្រមូលផល។ រដូវដើមឆ្នាំ២០២៤ បានកម្មាភិបាលជំរុញកសិកម្មខេត្ត ស្រុកឧបត្ថម្ភ ណែនាំបច្ចេកទេសប្រើប្រាស់ផលិតផលជីវសាស្ត្រកែច្នៃចំបើង បានបង្ហាញថាបន្ទាប់ពីត្រាំជញ្ជ្រាំងបានត្រឹមតែ១៤ ថ្ងៃប៉ុណ្ណោះ ការរៀបចំជួយឱ្យដីកាន់តែទន់ បន្ទាប់ពីសាបព្រោះរួច ស្រូវលូតលាស់ល្អ ទិន្នផលកើនពី២០-២៥%/កុង។ ទន្ទឹមនឹងនោះ បន្ថយជី៣០% បន្ថយថ្នាំការពាររុក្ខជាតិ។
តាមពូឡឹមវ៉ាំងវូ-ប្រធានអនុមន្ទីរកសិកម្មនិងបរិស្ថានស្រុកឡុងភូ៖
ដំណើរការកែច្នៃចំបើងជាមួយផលិតផលអតិសុខុមប្រាណគឺសាមញ្ញ ងាយស្រួល អនុវត្តមានពេលវេលាកែច្នៃខ្លី បំពេញតម្រូវតាមរដូវ ទន្ទឹមនឹងនោះ ផ្តល់សារធាតុសរីរាង្គដល់ដីបង្កើនទិន្នផលស្រូវ ការពារនិងកែលម្អបរិស្ថានដី។ អាស្រ័យហេតុនេះ បង្កើតវិធីសាស្ត្រផលិតអនុវត្តកសិកម្មល្អ ឈានដល់ការកសាងកសិកម្មសរីរាង្គ ទន្ទឹមនឹងនោះ បំពេញតម្រូវការនូវលក្ខឋានសម្រាប់ការកសាងជនបទថ្មីលើកកម្ពស់ជនបទថ្មីគំរូនៅភូមិភាគ៕
ចន្ថា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin