កំណត់បានបញ្ហាស្នូលគឺហេដ្ឋារចនាសម្ព័ន្ធជនបទត្រូវអភិវឌ្ឍទើបជីវភាពប្រជាជនធូរធារបាន។ តាំងពីនោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទនៅតឹងហ៊ឹងមួយថ្ងៃកាន់តែសុក្រឹតបង្កកម្លាំងជុំរុញដើម្បីសេដ្ឋកិច្ចសង្គមនៅភូមិភាគមួយថ្ងៃកាន់តែវិវឌ្ឍន៍។ ឆ្នាំ២០២៤ឃុំតឹងហ៊ឹងវិនិយោគលើកកម្ពស់ជួសជុល៤ដងផ្លូវឃុំ ក្រាលកៅស៊ូសម្រេច១០០% អត្រាផ្លូវភូមិភ្ជាប់ភូមិបានចាក់បេតុងសម្រេច១០០% ធានាការធ្វើដំណើរដឹកជញ្ជូនមុខទំនិញងាយស្រួល សរុបថវិកាជាង៥០លានដុង។ សព្វថ្ងៃឃុំតឹងហ៊ឹងបានសុក្រឹតហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តាដងផ្លូវលើភូមិដ្ឋានទូទាំងឃុំបានប្រជាជន សមាជិកអង្គការមហាជនដាំផ្កាលម្អ ដាក់អំពូលភ្លើង ធានាខៀវស្រស់ស្អាត។ ក្រៅពីនោះ ខេត្តនៅទាំងឧបត្ថម្ភបើកទូលាយដងផ្លូវខេត្ត៩៣៣ឆ្លងកាត់ភូមិដ្ឋានឃុំជាង៥គ.ម ធានាតភ្ជាប់គមនាគមន៍។
![]() |
បណ្តាដងផ្លូវតភ្ជាប់ភូមិបានវិនិយោគខែងរ៉ែងស្អាតបាត។ |
ពូថាច់សឿងនៅភូមិតឹងលិត ឃុំតឹងហ៊ឹងរីករាយនិយាយ៖ ប្រជាជនយើងខ្ញុំកំណត់បើកផ្លូវស្រឡះស្រឡំផងនិងការធ្វើដំណើរដឹកជញ្ជូនមុខទំនិញកសិផលក៏ងាយស្រួលផង ទន្ទឹមនោះនៅទាំងរួមចំណែកកសាងជនបទថ្មី។ បច្ចុប្បន្ន តឹងហ៊ឹងមានភាពវិវឌ្ឍន៍ច្បាស់ក្រឡែត មាមីងនរណាក៏ខ្នះខ្នែងពលកម្មផលិតដើម្បីបង្កើនចំណូលអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជីវភាពពិតជាមានន័យ។ ឯពូង្វៀងវ៉ាំងដៀងនៅភូមិសុកយ៉ុង ឃុំតឹងហ៊ឹងរីករាយនិយាយ៖ គ្រួសារខ្ញុំដាំស្ពៃក្តោបជាង៦កុង មុននេះដងផ្លូវខូចធ្ងន់ ដឹកជញ្ជូនកសិផលជួបលំបាក។ ក្រោយពេលរដ្ឋលើកកម្ពស់បើកទូលាយដងផ្លូវប្រជាជនធ្វើដំណើរងាយស្រួល ឈ្មួញចូលដល់ចំការទិញកសិផលបានតម្លៃខ្ពស់ កសិករផលិតក៏មានចំណេញទើបនរណាក៏រីករាយ។ សមមិត្តថាច់ធីគីវផឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ឹងឱ្យដឹង៖ សព្វថ្ងៃទិដ្ឋភាពជនបទមានភាពផ្លាស់ថ្មីច្បាស់ក្រឡែត ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគខែងរ៉ែងព្រមៗគ្នា បរិស្ថានជនបទមួយថ្ងៃកាន់តែស្អាត ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនមិនបង្អង់កើនឡើង។ ជាភូមិភាគមានជនរួមជាតិខ្មែរជិត៦០% រយៈពេលកន្លង យើងខ្ញុំប្រមូលផ្តុំកសាងហេដ្ឋារចនាសម្ព័ន្ធជនបទនិងវិនិយោគច្រើនសំណង់សំខាន់ៗកន្លងពីនោះ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនមុខទំនិញរបស់ប្រជាជន។ សព្វថ្ងៃឃុំនៅតែ២១គ្រួសារក្រ ស្មើរ០,៧៧% ៦៥គ្រួសារក្បែរក្រ ស្មើរ២,៣៧% ផ្ទះរឹងមាំមួយថ្ងៃកាន់តែច្រើន មិននៅផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម។
![]() |
តឹងហ៊ឹងបានឧបត្ថម្ភវិនិយោគលើកកម្ពស់បណ្តាដងផ្លូវសម្រេចលក្ខឋាន |
អាចនិយាយបានថាប្រព័ន្ធជនបទសន្សឹមៗបានសុក្រឹតមិនត្រឹមដោះស្រាយល្អសំណូមពរធ្វើដំណើររបស់ប្រជាជន តែនៅទាំងជំរុញសេដ្ឋកិច្ច-សង្គមរបស់ឃុំកសិកម្មដូចតឹងហ៊ឹងមួយថ្ងៃកាន់តែវិវឌ្ឍន៍។ ពិសេសគឺរួមចំណែកតភ្ជាប់បណ្តាតំបន់បង្កកម្លាំងជំរុញអភិវឌ្ឍសេដ្ឋកិច្ចសេវារបស់ឃុំមួយថ្ងៃកាន់តែអភិវឌ្ឍ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin