ទម្រង់គ្មាន៥ប្រការ ៣ប្រការស្អាតរួមចំណែកក្នុងការកសាងជនបទថ្មី

04:52, 17/06/2025

ប៉ុន្មានឆ្នាំកន្លង ជាមួយរបៀបធ្វើល្អ ច្នៃប្រឌិតជាច្រើន សមាគមនារីឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទម្រង់​ពិសេស “កសាងគ្រួសារគ្មាន៥ប្រការ ៣ប្រការស្អាត”។ តាំងពីនោះ មានការផ្លាស់ប្តូរបន្តិចម្តងៗអំពីការយល់ដឹងក្នុងកម្មាភិបាល សមាជិកាដែលរួមចំណែកដល់ការសម្រេចលក្ខឋានក្នុងការកសាងជនបទថ្មី ក្រុងអរិយធម៌របស់ភូមិភាគ។

សមាគមនារីឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) កំពុងអនុវត្តទម្រង់ផ្លូវផ្កានៅលើភូមិដ្ឋានឃុំ។
សមាគមនារីឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) កំពុងអនុវត្តទម្រង់ផ្លូវផ្កានៅលើភូមិដ្ឋានឃុំ។

“កសាង​គ្មាន​៥​ប្រ​ការ​ ៣​ប្រ​ការ​ស្អាត” ដែល​មាន​៨​លក្ខឋាន​ គ្មាន​គ្រួ​សារ​អត់​ គ្មាន​កុ​មារ​ខ្វះ​ជាតិ​បំ​ប៉ន​មិន​សម្រាល​កូន​ទី​៣​ គ្មាន​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ គ្មាន​ការ​បំ​ពាន​ច្បាប់​និង​អបាយ​មុខ​សង្គម​ ផ្ទះ​ស្អាត​ ផ្លូវ​ស្អាត​។ ដោយ​មាន​លក្ខ​ឋាន​ជាក់​ស្តែង ជិត​ដិត​ជា​មួយ​ជីវភាព​ ដូច្នេះ​ ទាក់​ទាញ​សមា​ជិក​ជា​ច្រើន​ចូល​រួម។ គិត​ពី​ដើម​ឆ្នាំ​២០២៤ មក​ដល់​បច្ចុប្បន្ន​សមា​គម​នា​រី​ឃុំ​វៀង​ប៊ិញ បាន​ចលនា​សមា​ជិកា​ចំ​នួន​១៧​រូប​ ដើម្បី​ចុះ​ឈ្មោះ​ចូល​រួម “គ្មាន​៥​ប្រ​ការ​ ៣​ប្រ​ការ​ស្អាត​ ដើម្បី​ការ​ពារ​បរិស្ថាន​ ផ្សារ​ភ្ជាប់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ក្រុង​អរិយធម៌” ហើយ​មាន​សមា​ជិក​ចំ​នួន​១០​រូប​បាន​ចុះ​ឈ្មោះ​មាន​៥​ប្រ​ការ​ ៣​ប្រ​ការ​ស្អាត។ នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា​ផ្ទះ​បាយ​និង​កន្លែង​ប្រ​ជុំ​ជីវភាព​រួម​របស់​គ្រួ​សារ​មីង​លី​ធី​មី​យៀង​សមា​ជិកា​កសាង​ទម្រង់ “គ្មាន​៥​ប្រ​ការ​ ៣​ប្រ​ការ​ស្អាត” នៅ​ភូមិ​តា​អុង ឃុំ​វៀង​ប៊ិញ​ចែក​រំ​លែក៖ ការ​រក្សា​ផ្ទះ​បាយស្អាត​​ ផ្ទះ​ស្អាត​ ផ្លូវ​ស្អាត​ ធានា​បាន​សុខ​ភាព​របស់​សមា​ជិក​ក្នុង​គ្រួ​សារ​ផង​ រួម​ចំ​ណែក​ដល់​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់ “គ្មាន​៥​ប្រ​ការ​ ៣​ប្រ​ការ​ស្អាត” ដូច្នេះ​ ខ្ញុំ​តែង​តែ​រក្សា​ផ្ទះ​បាយ​ឱ្យ​ស្អាត​ សណ្តាប់​ធ្នាប់។ ពេល​បាន​សមា​គម​ផ្សព្វ​ផ្សា​យ​ខ្លឹម​សារ​ អត្ថ​ន័យ​នៃ​ទម្រង់​គ្មាន​៥ប្រ​ការ​ ៣ប្រ​ការ​ស្អាត​ ក្រៅ​ពី​ខ្លួន​ខ្ញុំ​និង​គ្រួ​សារខ្ញុំ​បាន​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​ការ​អនុ​វត្ត​ លើក​ទឹក​ចិត្ត​យ៉ាង​សកម្ម​ដល់​មា​មីង​ជិត​ខាង​រួម​គ្នា​អនុ​វត្ត។ ឥឡូវ​ផ្ទះ​ស្អាត​បាត​ មាន​របៀប​រៀប​រយ​ខាង​ក្នុង​និង​ខាង​ក្រៅ​ ដាំ​បាន​ផ្កា​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ បង្ក​ទេស​ភាព​ស្អាត​ដល់​ភូមិ​ស្រុក” បង​ស្រី​ត្រឹង​ធី​ហុង​យ៉ាង​ នៅ​ភូមិ​ផ្តៅ​ពេន​ ឃុំ​វៀង​ប៊ិញ​ឲ្យ​ដឹង​ដូច្នេះ។

សម​មិត្ត​យឿង​ធី​ហុង​ញុង-ប្រ​ធាន​សមា​គម​នា​រី​ឃុំ​វៀង​ប៊ិញ​ឲ្យ​ដឹង៖

ក្នុង​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចលនា សមា​គមនា​រី​ឃុំ​បាន​បំ​ផុស​ចលនា​ ឃោ​សនា​យ៉ាង​សកម្ម​ ដើម្បី​ពង្រីក​ការ​ទទួល​ខុស​ត្រូវ​របស់​សមា​ជិក លើក​កម្ពស់​តួនា​ទី​នា​រីក្នុង​គ្រួ​សារ​និង​សង្គម។ គិត​មក​ដល់​ពេល​នេះ​ សមា​គម​បាន​រក្សា​ក្រុម​នា​រី​ចំ​នួន​៣ កសាង​គ្រួ​សារ​គ្មាន​៥​ប្រ​ការ​ ៣ប្រ​ការ​ស្អាត​ សរុប​សមា​ជិក​ចំ​នួន​៣០​រូប​១ក្រុម​“នា​រី​បង្ការ​សំ​ណល់​ជ័រ” ១​ក្រុម​ “នា​រី​ច្នៃ​សំ​រាម​ទៅ​ជា​ប្រាក់” និង​១​ក្រុម​នា​រីការ​ពារ​បរិស្ថាន​បៃ​តង​-ស្អាត។ បង្កើត​ថ្មី​២​ក្រុម​ “គ្រួ​សារ​សុភមង្គល​ ចិញ្ចឹម​កូន​មាន​សុខ​ភាព​ល្អ​ បង្រៀន​កូន​ល្អ” និង​ក្រុម “នា​រី​សម​ភាព​ភេទ” សរុប​សមា​ជិក​៣០​រូប។ ទន្ទឹម​នឹង​នោះ​ ចលនា​សមា​ជិកា​អនុ​វត្ត “ផ្លូវ​ផ្កា” នៅ​ភូមិ​ដាវ​វៀង​ មាន​ប្រ​វែង​៥០០​ម៉ែត្រ “ផ្លូវ​ស្វ័យ​គ្រប់​គ្រង” មាន​ប្រ​វែង​១.០០០​ម៉ែត្រ គ្រប់​គ្រង​ល្អ​ គ្រប់​គ្រង​បាន​ល្អ​នូវ​ផ្លូវ​ផ្កា​១.០០០​ម៉ែត្រ​ ដែល​ចាត់​ដោយ​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ។ល។ 

អាច​ឃើញ​ថា​ ទម្រង់​កសាង​គ្រួ​សារ “គ្មាន​៥​ប្រ​ការ​ ៣​ប្រ​ការ​ស្អាត” ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុវត្ត​លក្ខឋាន​កសាង​ជន​បទ​ថ្មី​ ក្រុង​អរិយធម៌​ មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​គិត​អាន ការ​ពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​នា​រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បញ្ជាក់​ពី​ការ​គប់​វាល់​របស់​នា​រី​ក្នុង​ការ​កសាង​ជីវភាព​វប្ប​ធម៌​ អរិយធម៌។ ជា​មួយ​នឹង​ផល​ប្រ​យោជន៍​នៃ​ទម្រង់​ដែល​នាំ​មក​ សង្ឃឹម​ថា​ នា​ពេល​ខាង​មុខ​ បង​ប្អូន​នា​រី​បន្ត​ពង្រីក​ដើម្បី​ទម្រង់ “គ្មាន​៥​ប្រ​ការ​ ៣​ប្រ​ការ​ស្អាត” កាន់​តែ​ផ្សព្វ​ផ្សា​យ​ទូលំ​ទូលាយ​ក្នុង​សហ​គមន៍ សង្គម​ រួម​កម្លាំង​ជា​មួយ​រដ្ឋ​អំ​ណាច​អនុ​វត្ត​នូវ​ភារកិច្ច​នយោ​បាយ​ សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ប្រ​កប​ដោយ​ជោគ​ជ័យ​៕  

                                ថា​ញ់វ៉ាង​-លីហាន់​