ប្រគល់ផ្ទះដល់គ្រួសារចំណុះកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានសង្កាត់ទី៥

20:55, 16/06/2025

ថ្ងៃទី១៦ មិថុនា គណៈចង្អុលការកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានសង្កាត់ទី៥ ទីក្រុងសុកត្រាំង (សុកត្រាំង) បានសហការជាមួយសមាគមរួមស្រុកកំណើតសុកត្រាំង ចាត់តាំងពិធីប្រគល់ផ្ទះដល់គ្រួសារ​នៅលើភូមិដ្ឋានសង្កាត់។ អញ្ជើញចូលរួមមាន​អ្នក​ស្រីង្វៀង​​ធីញឺធ្វី-ប្រធានសមាគមរួមស្រុកកំណើតសុកត្រាំង ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងសុកត្រាំង។

ប្រគល់ផ្ទះដល់ពូឡឹមសុង នៅអនុសង្កាត់ទី២ សង្កាត់ទី៥ទី ក្រុងសុកត្រាំង (សុកត្រាំង)។
ប្រគល់ផ្ទះដល់ពូឡឹមវាំង​សុង នៅអនុសង្កាត់ទី២ សង្កាត់ទី៥ទីក្រុងសុកត្រាំង (សុកត្រាំង)។
អនុវត្ត​ការចលនារួម​កម្លាំង​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌទ្រោម​ គណៈ​ចង្អុល​ការ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​សង្កាត់​ទី៥​ បាន​កៀរគរ​សមាគមរួម​ស្រុក​កំណើត​សុក​ត្រាំង ​ជំនួយ​ឧបត្ថម្ភ​ថវិកា​៣០០​លាន​ដុង ​ដើម្បី​សាង​សង់​ផ្ទះ​ថ្មី​ចំនួន​៤ខ្នង ​ជួស​ជុល​ផ្ទះ​ចំនួន​២ខ្នង ​ដល់​គ្រួសារ​ដែលជា​មុខ​សញ្ញា​ទទួល​ផល​របស់​កម្មវិធី។ ​ក្នុង​ពិធី​ប្រ​គល់​ផ្ទះ​អ្នក​ស្រី​​ង្វៀង​ធីញឺធ្វី​ បាន​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ដល់​គ្រួសារ​មាន​ផ្ទះ​ថ្មី។ ​ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា​ បណ្តា​គ្រួសារ​ បន្ទាប់​ពី​មាន​លំនៅឋាន​ប្រកប​ដោយ​ស្ថិរភាព ​គ្រួសារ​នឹង​ប្រកប​មុខ​របរ​និង​ផលិត​យ៉ាង​សកម្ម​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ។

តំ​ណាង​គ្រួសារ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់ ​គិត​អាន​របស់​គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំណាច​ភូមិភាគ​និង​បណ្តា​សប្បុរសជន។ ​ទន្ទឹម​នឹង​នោះ ​សន្យាថា​ នឹង​ថែរក្សាផ្ទះ​ឲ្យ​បាន​ល្អ​និង​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​លំ​នឹង​ជីវភាព៕

តឹង​ផាក-លីហាន់​