គម្រោងទី៨ “ការអនុវត្តសមភាពភេទនិងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់នារីនិងកុមារ” ចំណុះកម្មវិធីទិសដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ដំណាក់កាលទី១ (២០២១-២០២៥) ផ្តោតលើសកម្មភាពទំនាក់ទំនង លើកកម្ពស់ការយល់ដឹងអំពីសមភាពភេទ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានលើកុមារនិងបង្កើនការចូលរួមរបស់នារីក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម។ នៅឆ្នាំ២០២៤ សមាគមនារីស្រុកបានប្រគល់ថវិកាជិត៦០០លានដុងពីថវិកាមជ្ឈិម សហការជាមួយផ្នែកពាក់ព័ន្ធ ដូចជា មជ្ឈមណ្ឌលសុខាភិបាល មជ្ឈមណ្ឌលវប្បធម៌-កីឡា-ស្ថានីយវិទ្យុផ្សាយសម្លេងស្រុក ដើម្បីចាត់តាំងផ្សព្វផ្សាយអនុវត្តខ្លឹមសារនៃគម្រោងទី៨ ដល់សមាជិកានិងប្រជាជននៅលើភូមិដ្ឋាន បង្កើតក្រុមទំនាក់ទំនងសហគមន៍ចំនួន១៤និងចាត់តាំងការអនុវត្តនៅឃុំ ទីរួមស្រុកចំនួន៦ រួមមាន ឃុំទ្វឹងទឹក ឡឹមគៀក ថាញ់តឹង ចូវហ៊ឹង ទីរួមស្រុកភូឡុកនិងហ៊ឹងឡើយ សមាគមនារីបានចាត់តាំងឃោសនាចំនួន៦លើក ស្តីពីការកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាពដល់នារីនិងកុមារ ជាមួយប្រធានបទ “និយាយថាទេចំពោះអំពើហិង្សាក្នុងគ្រួសារនិងការរំលោភបំពានលើកុមារ” ដែលមានអ្នកចូលរួមប្រហែល៣០០នាក់ បានចាត់តាំងពិភាក្សាតាមប្រធានបទចំនួន១៤ ស្តីពីការ “ណែនាំសម្រាប់ការកសាងបណ្តាញប្រព័ន្ធផ្សព្វផ្សាយឌីជីថលឆ្លងតាមការអនុវត្ត យ៉ាឡូ ហ្វេសប៊ុក” តាំងពីនោះ អនុវត្តប្រកបដោយភាពច្នៃប្រឌិត ចែករំលែក ផ្សព្វផ្សាយសកម្មភាពរបស់ក្រុមទំនាក់ទំនងសហគមន៍ចំនួន១៤ ដែលមានអ្នកចូលរួមប្រហែល៧០០នាក់។ អាស្រ័យហេតុនោះ ខ្លឹមសារនៃការឃោសនា ចលនាដើម្បីផ្លាស់ប្តូរ “ការគិត របៀបធ្វើ” បានអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការបំបាត់ការប្រកាន់ក្នុងគ្រួសារនិងសហគមន៍ បណ្តាទំនៀមទម្លាប់វប្បធម៌អន់ថយនិងបញ្ហាសង្គមបន្ទាន់មួយចំនួនសម្រាប់នារីនិងកុមារ។
បងស្រីក្វាត់អៀងធូ នៅភូមិទ្រុងហ្វា ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី ឱ្យដឹង៖ ឆ្លងតាមការឃោសនា ខ្ញុំបានរៀនពីរបៀបបញ្ចេញមតិប្រកបដោយទំនុកចិត្ត ដឹងពីរបៀបការពារសិទ្ធិរបស់ខ្លួននិងកូនៗ។ ខ្ញុំក៏មានទំនុកចិត្តបន្ថែមទៀតក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ នឹងរួមជាមួយបងប្អូនដោះដូរបទពិសោធន៍ពីការថែទាំកូនៗ ការដោះស្រាយស្ថានភាពនៅក្នុងគ្រួសារនិងសង្គម។
![]() |
ពិធីបង្ហាញអាស័យដ្ឋានគួរឱ្យទំនុកចិត្ត នៅភូមិសាម៉ៅ២ ទីរួមស្រុកភូឡុក ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង។ |
សមាគមបានជ្រើសរើសភូមិចំនួន៦ ក្នុងឃុំ ទីរួមស្រុកចំនួន៤ គឺភូមិសាម៉ៅ២-ភូឡុក ភូមិគៀកឡើយ-ឡឹមគៀក ភូមិA២ B១-ថាញ់តឹង ភូមិគិញង៉ៃ២ សមត្រ២-ចូវហ៊ឹង បើកដំណើរការទម្រង់ “អាស័យដ្ឋានទំនុកចិត្តរបស់សហគមន៍” ដើម្បីជួយឧបត្ថម្ភសម្ភារៈចាំបាច់សម្រាប់អាស័យដ្ឋានសកម្មភាពតាមលក្ខន្តិកៈដែលបានដាក់ចេញ។ បានចាត់តាំងទំនាក់ទំនង ពិភាក្សាចំនួន៦លើក ដោយមានប្រធានបទ “សាទរនឹងខែសកម្មភាព ដើម្បីសមភាពភេទនិងបង្ការ ទប់ស្កាត់អំពើហិង្សាផ្អែកលើភេទ” ដែលមានអ្នកចូលរួមប្រហែល៣០០នាក់។ រួមចំណែកក្នុងការអនុវត្តល្អខ្លឹមសារនិងបើកទូលាយទម្រង់នៃការផ្លាស់ប្តូរ “ការគិត របៀបធ្វើ” ដើម្បីបង្កើនសិទ្ធធ្វើម្ចាស់សេដ្ឋកិច្ចរបស់នារី ជំរុញសមភាពភេទនិងដោះស្រាយបញ្ហាបន្ទាន់របស់នារីនិងកុមារ។
ក្រៅពីនេះ សមាគមក៏បានបង្កលក្ខណៈសម្រាប់អ្នកធ្វើបទបង្ហាញនៃក្លឹបដឹកនាំការផ្លាស់ប្តូរនៅសាលាអនុវិទ្យាល័យចូវហ៊ឹង សាលាវិទ្យាល័យឡឹមគៀក សាលាវិទ្យាល័យទ្វឹងទឹក ដើម្បីចូលរួមថ្នាក់បំប៉នជំនាញដល់អ្នកធ្វើបទបង្ហាញ មានកម្មាភិបាលសមាគមជាង១០០រូប ចូលរួមសន្និបាតហ្វឹកហាត់ ដើម្បីបង្កើនជំនាញវិជ្ជាជីវៈក្នុងការអនុវត្តកម្មវិធីទិសដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្តសុកត្រាំង ឆ្នាំ២០២៤ (ប្រធានបទគម្រោងទី៨) ហ្វឹកហាត់ស្តីពីការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា លើកកម្ពស់សិទ្ធនិងលទ្ធភាពសេដ្ឋកិច្ចដល់នារីជនជាតិភាគតិចឆ្នាំ២០២៤ នៅក្នុងខេត្ត ចូលរួមពិធីប្រឡងដើម្បីស្វែងយល់ការច្នៃប្រឌិត ដំណោះស្រាយការច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពក្នុងការប្រស្រ័យទាក់ទង ដើម្បីបំបាត់ការប្រកាន់ អំពើហិង្សាក្នុងគ្រួសារឆ្នាំ២០២៤។ល។
![]() |
ចូលរួមពិធីប្រឡងស្វែងយល់ពីការច្នៃប្រឌិត ដោះស្រាយការច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពក្នុងការប្រាស្រ័យទាក់ទង ដើម្បីបំបាត់ការប្រកាន់ភេទ អំពើហិង្សាក្នុងគ្រួសារឆ្នាំ២០២៤។ |
សមមិត្តលីធីហុងហ្គ៊ឹម-ប្រធានសមាគមនារីស្រុកថាញ់ទ្រី បានចែករំលែក៖ ដោយបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់គណៈកម្មាធិការបក្សស្រុក ការចង្អុលការផ្ទាល់របស់សមាគមនារីខេត្ត គណៈអចិន្ត្រៃយ៍សមាគមនារីស្រុក បានសហការទាន់ពេលជាមួយគណៈកម្មាធិការប្រជាជនស្រុក ដើម្បីកសាងនិងចេញផែនការ គ្រោងថវិកាសម្រាប់អនុវត្តសកម្មភាពទំនាក់ទំនង ការពិភាក្សាតាមប្រធានបទ ការហ្វឹកហាត់ បង្កើតទម្រង់តាមផែនការដែលបានដាក់ចេញ។ ឆ្លងតាមសកម្មភាពនេះ បានបង្ហាញថា សមាជិកាបានបង្កើនចំណេះដឹង ជំនាញដើម្បីលើកកម្ពស់សមភាពភេទ ផ្លាស់ប្តូរការយល់ដឹងបន្តិចម្តងៗ យកចិត្តទុកដាក់គិតអានជីវភាពសម្ភារៈនិងស្មារតី ថែទាំសុខភាពរបស់ខ្លួននិងគ្រួសារ មានមតិដើម្បីជួយនារី កុមារដែលត្រូវបានរំលោភបំពាន អំពើហិង្សា ឆ្ពោះដល់ទិសដៅសមភាពភេទក្នុងគ្រួសារនិងក្នុងសង្គម។ល។ តាំងពីនោះ ទាក់ទាញបងប្អូននារីកាន់តែច្រើន រួមទាំងបរុសឲ្យចូលរួមក្នុងសកម្មភាពដែលសមាគមចាត់តាំង៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin