ឃុំឡឹមគៀកថ្ងៃនេះ

12:34, 23/06/2025

ឆ្នាំ២០២០ ឃុំឡឹមគៀកស្រុកថាញ់ទ្រី (សុកត្រាំង) សម្រេចបទដ្ឋានជនបទថ្មី។ ជាមួយទិសស្លោក “ជនបទថ្មីមានតែចាប់ផ្តើមគ្មានទីបញ្ចប់” ឃុំបានបន្តផ្សព្វផ្សាយច្រើនដំណោះស្រាយរក្សានិងលើកកម្ពស់គុណភាពប្រសិទ្ធភាពបណ្តាលក្ខឋានកសាងជនបទថ្មី។ កន្លងជាង៤ឆ្នាំផ្សព្វផ្សាយកសាងជនបទថ្មីលើកកម្ពស់ ដល់ឆ្នាំ២០២៤ឃុំ​សម្រេច​១៩/១៩លក្ខឋាននិងបានទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។

កសិកម្មរបស់ឃុំឡឹមគៀកស្រុកថាញ់ទ្រី(សុកត្រាំង)មិនបង្អង់អភិវឌ្ឍ។
កសិកម្មរបស់ឃុំឡឹមគៀកស្រុកថាញ់ទ្រី(សុកត្រាំង)មិនបង្អង់អភិវឌ្ឍ។

ឃុំ​ឡឹម​គៀក​ជា​ឃុំ​តំ​បន់​១ តំ​បន់​ជន​ជាតិ​ភាគ​តិច ជន​រួម​ជាតិ​ខ្មែរ​ស្រូប​ជាង​៥០%​ប្រ​ជា​សាស្រ្ត​ទូទាំង​ឃុំ ​ជីវភាព​ប្រ​ជា​ជន​សំ​ខាន់​ពឹង​លើ​ផលិត​កសិកម្ម​ទើប​ជួប​ការ​លំ​បាក។ តែ​ពី​ពេល​ឃុំ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​និង​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​នា​ឆ្នាំ​២០២០​ឃុំ​មាន​ច្រើន​ការ​ផ្លាស់​ថ្មី​ដូច៖ អគ្គិ​សនី ផ្លូវ​ជន​បទ​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​និង​បណ្តា​សំណង់​ធារា​សាស្ត្រ​ជីក​ស្តារ​ជួយ​ឱ្យ​ឃុំ​អភិវឌ្ឍ​កសិកម្ម​ស្ថេរភាព។ ប្រ​ការ​លេច​ធ្លោ​របស់​ឃុំ​ឡឹម​គៀក​ពេល​សម្រេច​ជន​បទ​ថ្មី​លើក​កម្ពស់​នោះ​គឺ​ផ្លូវ​ភូមិ​រឹង​មាំ​ជាង​៩០% បណ្តា​ដង​ផ្លូវ​បាន​ចាក់​បេតុង​រឹង​មាំ​ ដាំ​ផ្កា​លម្អ​ ធ្វើ​អនាម័យ​ស្អាត​បាត​ ប្រ​ព័ន្ធ​អគ្គិសនី​អុជ​បំ​ភ្លឺ​ធា​នា​បាន​សុវត្ថិភាព។ អត្រា​គ្រួ​សារ​ប្រើ​អគ្គិសនី​ធានា​សុវត្ថិ​ភាព​សម្រេច​១០០%​ អត្រា​សាលា​គ្រប់​កម្រិត​សម្រេច​ពី​មូលដ្ឋាន​សម្ភារៈ​កម្រិត​១​ កម្រិត​២​សម្រេច​១០០%។ អត្រា​ភូមិ​សម្រេច​លក្ខឋានភូមិ​​វប្បធម៌​តាម​ការ​កំណត់​នៅ​ឃុំ​សម្រេច​ជាង​៧០%​ឃុំ​មាន​៦/៦ភូមិ​មាន​អគារ​វប្បធម៌​សហគមន៍។ដោយ​ឡែក ចំពោះ​កសិកម្ម​ឃុំ​ឡឹម​គៀក​យក​ចិត្ត​ទុក​ដាក់​ដល់​អភិវឌ្ឍ​កសិកម្ម​ស្ថេរ​ភាព​បង្កើន​ចំណូល​ឱ្យ​ប្រ​ជា​ជន​លើ​ភូមិដ្ឋាន​ឃុំ។ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កសិកម្ម​សំ​ខាន់​គឺ​លើ​ស្រូវ ឃុំ​បង្កើត​ក្រុម​សហការ ​សហករណ៍​កសិកម្ម​សំ​ដៅ​ប្រ​មូល​ផ្តុំ​កសិករ​ចូល​រួម​សេដ្ឋ​កិច្ច​សមូហ​ភាព​បង្ក​បរិមាណ​ផល​ស្រូវ​គុណ​ភាព​ខ្ពស់​ដើម្បី​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​អាជីវកម្ម​លក់​ស្រូវ​បាន​តម្លៃ​ខ្ពស់។ ទន្ទឹម​នោះ ឃុំ​នៅ​ទាំង​អនុវត្ត​ទម្រង់​ផលិត​ស្រូវ​សម្រប​ជា​មួយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ កែ​ប្រែ​ទិន្នផល​និង​បន្ថយ​កម្រៃ​ផលិត​ជួយ​កសិករ​បង្កើន​ចំណូល​ ចូល​រួម​គម្រោង​ អភិវឌ្ឍ​ស្ថេរភាព​១​លាន​ហិក​តា​ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បញ្ចេញ​ជាតិ​ពុល​ទាប​ផ្សារ​ភ្ជាប់​ជា​មួយ​កំណើន​ខៀវ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​២០៣០សរុប​ផ្ទៃ​ដី​១.៤៣០​ហិក​តា។​ លេច​ធ្លោ​ពី​កសិកម្ម​របស់​ឃុំ​នោះ​គឺ​មាន​ផលិត​ផលត្រ​សក់​ស្រូវ​ផ្អែម FIFTEEN សម្រេច OCOP​ផ្កាយ៣។

សមមិត្ត​ង្វៀង​ក្វុក​ត្រាង​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡឹម​តឹង​ឱ្យ​ដឹង៖

សំ​ដៅ​រក្សា​និង​លើក​កម្ពស់​គុណ​ភាព​​១៩/១៩​​លក្ខឋាន​ជន​បទ​ថ្មី​លើក​កម្ពស់ ឃុំ​ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​វិនិយោគ​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិភាគ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​លើក​កម្ពស់​ជីវភាព​ប្រជា​ជន។ ចលនា​ប្រ​ជា​ជន​ការ​ពារ​បណ្តា​សំណង់​គមនា​គមន៍​បាន​វិនិយោគ​ដូច៖ ​កាប់​ឆ្ការ​ស្មៅ​ ទប់​ផ្លូវ​បាក់​រលេះ ជំ​នះ​ជួស​ជុល​ទាន់​ពេល​បណ្តា​កំណាត់​ផ្លូវ​ខូច​ខាត។ល។ អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធា​រា​សាស្ត្រ​បម្រើ​ផលិត​ផ្សារ​ភ្ជាប់​ជា​មួយ​អនុវត្ត​រចនា​សម្ព័ន្ធ​ឡើង​វិញ​ផ្នែក​កសិកម្ម​​មាន​ផែន​ការ​ជីក​ស្តារ​បណ្តា​ដង​ព្រែក​ធានា​បម្រើ​ស្រោច​ស្រព​តំ​បន់​ផលិត​ដើម្បី​នាំ​មក​ប្រ​សិទ្ធភាព​ខ្ពស់​ក្នុង​ផលិត​កសិកម្ម៕

ធ្វី​លីវ-ចន្ថា​