![]() |
បណ្តាអ្នកតំណាងចូលរួមសន្និបាតស្ងើចសរសើរចំពោះអ្នកបរិច្ចាគឈាមឆ្នើមឆ្នាំ២០២៥។ |
ចូលរួមសន្និបាតស្ងើចសរសើរលើកនេះ មានអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមចំនួន២០៥រូបនៅក្នុងខេត្ត ក្នុងនោះមានអ្នកខ្លះបរិច្ចាគឈាមចំនួន២០លើកឡើងទៅ។ ក្រៅពីការចូលរួមផ្ទាល់ ពួកគាត់នៅទាំងជាសមាជិកឃោសនាសកម្មនិងមានប្រសិទ្ធភាពសម្រាប់ចលនាបរិច្ចាគឈាមនៅតាមមូលដ្ឋាននិងអង្គភាព។ សន្និបាតនេះជាសកម្មភាពមួយដើម្បីសាទរអនុស្សាវរីយ៏លើកទី២១នៃទិវាអ្នកបរិច្ចាគឈាមអន្តរជាតិ (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៤ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥)។ អាស្រ័យហេតុនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់គ្រប់ផ្នែកនិងទូទាំងសង្គមចំពោះចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនិងកត់ស្គាល់ ស្ងើចសរសើរនិងថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់អ្នកបរិច្ចាគឈាម។
ដោយឡែកខេត្តសុកត្រាំង ចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ ទូទាំងខេត្តបានចាត់តាំងចំនួន២៤លើកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយទទួលបានចំនួន៤.២២១អង្គភាពឈាម។ ទន្ទឹមនោះ ក្លឹបបរិច្ចាគឈាមស្ម័គ្រចិត្តចំនួន១៩ ដែលមានអ្នកស្ម័គ្រចិត្តចំនួន៤៩០រូប ក្នុងនោះ មាន១ក្លឹប "មនុស្សមានក្រុមឈាមRH(-)" ដោយមានសមាជិកចំនួន១១រូបនិងក្លឹបបរិច្ចាគឈាមចំនួន៥ដោយមានសមាជិកចំនួន១៣៨រូបត្រៀមបរិច្ចាគឈាមនៅពេលអង្គភាពត្រូវការបញ្ចូលឈាម។
![]() |
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនិងមន្ទីរ គណៈផ្នែក អង្គភាពនានាបានថតរូបអនុស្សាវរីយ៍ជាមួយបុគ្គលឆ្នើម ដែលទទួលប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ |
ថ្លែងការណ៍ក្នុងសន្និបាត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកង្វៀងវ៉ាំងខើយ បានកត់សំគាល់និងស្ងើចសរសើរចំពោះបុគ្គលដែលចូលរួមយ៉ាងសកម្មក្នុងការចលនាបរិច្ចាគឈាមរបស់ខេត្ត ជាពិសេសអ្នកដែលបានស្ងើចសរសើរលើកនេះ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានស្នើដល់គណៈចង្អុលការចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនៅឃុំ-សង្កាត់ថ្មី ក្រោយពីរួមបញ្ចូលត្រូវពិនិត្យនិងពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋ ធានាការថែរក្សារឹងមាំកងកម្លាំងស្នូល។ បន្តការងារឃោសនា អនុវត្តបច្ចេកវិទ្យាព័ត៌មាននិងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសារ "បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស-ជាទង្វើដ៏ថ្លៃថ្នូរ"; លើកកំពស់តួនាទីរបស់អង្គការមហាជន សាសនានិងអាជីវកម្មក្នុងការរក្សានិងពង្រីកការចលនា។ ស្ងើចសរសើរ ជូនរង្វាន់ និងបង្ហាញពីការដឹងគុណចំពោះសមូហភាពនិងបុគ្គលឆ្នើមដើម្បីជំរុញស្មារតីនៃការទទួលខុសត្រូវ បង្កភាពសាយ ភាយយ៉ាងទូលំទូលាយទាក់ទាញអ្នកចូលរួមពីមួយថ្ងៃកាន់តែច្រើនឡើង។
ក្នុងឱកាសនេះ អ្នកបរិច្ចាគឈាមឆ្នើមចំនួន១១៥រូប បានទទួលប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងអ្នកស្ម័គ្រចិត្តចំនួន៩០រូបបានទទួលលិខិតសរសើរពីសមាគមកាកបាទក្រហមខេត្ត។ ក្នុងចំណោមនោះ លោកថាយទ្រុងងៀ-ប្រធានសមាគមកាកបាទក្រហមទីរួមខេត្តវិញចូវ (សុកត្រាំង) ជាមួយនឹងការបរិច្ចាគឈាមចំនួន៣៥លើក ត្រូវបានគណៈចង្អុលការខេត្តជ្រើសរើសចូលរួមក្នុងសកម្មភាពស្ងើចសរសើរដល់អ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសឆ្នាំ២០២៥ អាស្រ័យគណៈចង្អុលការជាតិចលនាបរិច្ចាគឈាមស្ម័គ្រចិត្តចាត់តាំងនៅទីរដ្ឋធានីហាណូយ៕
ហ្វិញញឺ-សុផល
Thông tin bạn đọc
Đóng Lưu thông tin