ត្រូវ​ប្តេជ្ញាចិត្តក្នុងការងាររំដោះផ្ទៃដីនៅគម្រោងផ្លូវខ្សែក្រវាត់ទី១ ផ្លូវខ្សែក្រវាត់ទី២

19:30, 11/06/2025

នោះគឺជាសេចក្តីចង្អុលការរបស់សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ក្នុងការត្រួតពិនិត្យ​គម្រោងមួយចំនួន ដែលមិនទាន់បានសម្រេចការងាររំដោះផ្ទៃដីនៅលើភូមិដ្ឋានខេត្ត នាព្រឹកថ្ងៃទី១១ ខែមិថុនា។ ចូលរួមក្រុម​ប្រតិភូត្រួតពិនិត្យមានបណ្តាសមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែក​​ខេត្តនិងថ្នាក់ដឹកនាំគណៈកម្មាធិការប្រាជាជនទីក្រុងសុកត្រាំង (សុកត្រាំង)។

ក្រុម​​ប្រ​តិភូ​បាន​ត្រួត​ពិនិត្យពី​ស្ថាន​ភាព​ជាក់​ស្តែងនៅ​គម្រោង​ផ្លូវ​ខ្សែ​ក្រវាត់ទី១ ​(ដោយ​គណៈ​គ្រប់​គ្រង​គម្រោង​ទី២​ ធ្វើ​​​ម្ចាស់​វិនិ​យោគ) ​និង​គម្រោង​ផ្លូវ​ខ្សែ​ក្រវាត់​ទី២ ​(ដោយ​គណៈ​គ្រប់​គ្រង​គម្រោង​ទី១ ធ្វើ​ម្ចាស់​វិនិ​យោគ) ​នៅ​លើ​ភូមិដ្ឋាន​​ទី​ក្រុង​សុក​ត្រាំង។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តនិងបណ្តាមន្ទីរ គណៈផ្នែកខេត្ត គណៈកម្មាធិការប្រជាជនសុកត្រាំង ពិនិត្យស្ថានភាពជាក់ស្តែងនៅគម្រោងផ្លូវខ្សែក្រវ៉ាត់ទី១។
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តនិងបណ្តាមន្ទីរ គណៈផ្នែកខេត្ត គណៈកម្មាធិការប្រជាជនសុកត្រាំង ពិនិត្យស្ថានភាពជាក់ស្តែងនៅគម្រោងផ្លូវខ្សែក្រវាត់ទី១។

គម្រោង​ផ្លូវ​ខ្សែ​ក្រវាត់​ទី១ ​(កំ​ណាត់​ពីផ្លូវ​បែក​បី​ឡេយឹង​-​ផាមហុង​ សង្កាត់​ទី៨​ដល់​ផ្លូវ​ត្រឹង​ក្វុក​ត្វង ​សង្កាត់​ទី៦​ទីក្រុង​សុក​ត្រាំង​) ​​សុរបទុន​វិនិ​យោគ​ជាង​៥៨០​ពាន់​លាន​ដុង ​សរុប​ប្រ​វែង​ប្រ​ហែល​៤គីឡូ​ម៉ែ​ត្រ ​ទទឹង​ផ្លូវ​២៦​ម៉ែត្រ ​ផ្លូវ​សម្រាប់​រថយន្ត​១៤​ម៉ែត្រ ​ចិញ្ចើម​ផ្លូវ​ទាំង​សង​ខាង​២ម៉ែត្រ។​ គម្រោង​បាន​ចាប់​ផ្តើម​តាំង​ពីឆ្នាំ​២០២៤ ​គម្រោង​ចែក​ចេញ​ជាពីរ​ដំណាក់​កាល​ មាន​ពីរ​កញ្ចប់​ម៉ៅ​ការ ​គិត​មក​ដល់​បច្ចុប្បន្ន ​ដំណើរ​ការ​​ដំណាក់​កាល​ទី១ គឺ​យឺត​៣,៣%  ដំណើរ​ការ​​​ដំណាក់​ទី២ គឺយ៉ាង​​យឺត​​។ ​មូល​ហេតុ​គឺ​នៅ​ស្ទះ​ការ​ងារ​រំដោះ​ផ្ទៃ​ដី​ សព្វថ្ងៃ​មាន​៦៩គ្រួ​សារ​មិនទាន់​បាន​ទទួល​ប្រាក់​និង​ប្រ​គល់​ដី។

គម្រោង​ផ្លូវ​ខ្សែ​ក្រវាត់​ទី២ ​(កំ​ណាត់​ចាប់​ពីផ្លូវ​ផាម​ហុង​ សង្កាត់​ទី៨ ​ទីក្រុង​សុក​ត្រាំង​ដល់​ផ្លូវ​ជាតិ​លេខ​៦០​ ឃុំ​ភូ​តឹង​ស្រុក​ចូវ​ថាញ់)មាន​សរុប​ទុន​វិនិយោគ​ជិត​៦១២​ពាន់​លាន​ដុង​សរុប​ប្រ​វែង​៥,២៣​គីឡូ​ម៉ែត្រ ​ទទឹងផ្លូវ​១៤​ម៉ែត្រ ​ទទឹង​កំណាត់​ផ្លូវ៤០ម៉ែត្រ។ ​គម្រោង​រួម​មាន​៣កញ្ចប់​ម៉ៅ​ការ​ បច្ចុ​ប្បន្ន ​ស្ថិត​ក្នុង​ដំណាក់​កាល​អនុវត្ត​នៃ​ការ​បូម​ខ្សាច់​ K៩៥​ K៩៨ ​នៅ​លើកំ​ណាត់​ផ្លូវ​សាង​សង់​ដោយ​ថ្ម​​ប្រ​ភេទ​១និង២​ ដាក់​លូ​បង្ហូត​ទឹក​បណ្តោយ​តាម​ផ្លូវ​ ដាក់​លូ​ទឹក​ទទឹង​ផ្លូវ​ កសាង​ក្បាល​ស្ពាន​។ល។ ​សរុប​ដំណើរ​ការ​មក​ដល់​សព្វថ្ងៃ​ សម្រេច​បាន​៥៦%។ ​បើ​ប្រៀប​នឹង​ល្បឿន​ដំណើរ​ការ​មាន​កញ្ចប់​ម៉ៅ​ការ​ជាច្រើន​បាន​អនុវត្ត​នៅ​យឺត។ ​មូល​ហេតុ​អា​ស្រ័យ​ការ​ស្ទះ​រំដោះ​ផ្ទៃ​ដី ​ពី​ព្រោះ​នៅ​មាន​១៨​គ្រួ​សារ​ស្ថិត​នៅ​ក្នុង​ការ​សាង​សង់​នៅ​លើភូមិដ្ឋាន​សុក​ត្រាំង ​មិនទាន់​បាន​ប្រ​គល់​​ដី​ដោយ​មាន​មូល​ហេតុ​ផ្សេង​ៗ​ពីគ្នា។ ​ក្រៅ​ពី​នេះ​ មូល​ហេតុ​អនុវត្ត​គម្រោង​នៅ​យឺត​ក៏​មក​ពី​អ្នក​ម៉ៅ​ការ​ដែរ​។

សមមិត្តត្រឹងវ៉ាំងឡុង-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ខាងឆ្វេង) និងបណ្តាសមាជិកគណៈប្រតិភូត្រួតពិនិត្យបានស្តាប់របាយការណ៍អំពីការលំបាកក្នុងការអនុវត្តគម្រោងផ្លូវខ្សែក្រវ៉ាត់ទី២។
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ខាងឆ្វេង) និងបណ្តាសមាជិកក្រុម​ប្រតិភូត្រួតពិនិត្យបានស្តាប់របាយការណ៍អំពីការលំបាកក្នុងការអនុវត្តគម្រោងផ្លូវខ្សែក្រវាត់ទី២។

ឆ្លង​តាម​របាយ​ការណ៍នៃអ្នក​វិនិ​យោគ​ គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​សុក​ត្រាំង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ត្រឹង​វ៉ាំង​ឡូ​វ បាន​ស្នើ គណៈ​កម្មាធិការ​ប្រ​ជា​ជន​ទីក្រុង​សុក​ត្រាំង ​ផ្តោត​លើការ​ប្តេជ្ញា​ក្នុង​ការ​ងារ​រំដោះ​ផ្ទៃ​ដី ​ពិនិត្យ​ឡើង​វិញ​ ក្តាប់ពី​ស្ថាន​ភាព​គ្រួសារនីមួយ​ៗ​ ដើម្បី​មាន​វិធាន​ការ​ផ្សព្វ​ផ្សាយ ​ក្នុង​នោះ​ អា​ទិភាព​ដល់​ការ​ឃោសនា ​ចលនា​ប្រ​ជា​ជន​អំពីទិសដៅ​ អត្ថន័យ​នៃ​គម្រោង​ ​បង្ក​ការ​យល់​ព្រម​ ឯក​ភាព​របស់​ប្រ​ជា​ជន។ ​ទន្ទឹង​នឹង​នោះ​ អនុវត្ត​បណ្តា​របប ​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម ​ដើម្បី​ធានា​បាន​ជីវភាព​របស់​ប្រ​ជា​ជន​ដែល​រង​ឥទ្ធិពល​ពី​គម្រោង។ ​ករ​ណី​ចាំ​បាច់ ​គឺ​អ្នក​វិនិ​យោគ ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​សុក​ត្រាំង​និង​អង្គ​ភាព​សាង​សង់​សហការ​ការ​ពារការ​សាង​សង់​តាម​ការ​កំណត់​នៃ​ច្បាប់។ ​សម​មិត្ត​ត្រឹង​វ៉ាំង​ឡូវ បានស្នើ​អ្នក​វិនិយោគ​បណ្តា​គម្រោងត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​អ្នក​ម៉ៅ​ការ​ក្នុង​ការ​អនុវត្ត​គម្រោង​ប្រ​សិន​បើ​អ្នក​ម៉ៅ​ការ​ណា​ដំណើរ​ការ​យឺត​ ដោយ​មិន​មាន​មូល​ហេតុ​ត្រូវតែពិន័យ​តាម​ច្បាប់ ​ដើម្បី​ធានា​បាន​គម្រោង​នានា​សម្រេច​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ៕​

ហ្វាង​ឡាង​-​លីហាន់