![]() |
គ្រួសារនៅទីរួមស្រុកកេសាត់ ស្រុកកេសាត់ (សុកត្រាំង) សប្បាយរីករាយដែលបានជំនួយឧបត្ថម្ភសាងសង់ផ្ទះថ្មីពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។ |
រាយការណ៍ជាមួយនឹងក្រុមប្រតិភូ សមមិត្តកាវមិញធើម-អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកេសាត់បានព័ត៌មាន ឆ្លងតាមការត្រួតពិនិត្យអ្នកទទួលផលពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងស្រុកមានផ្ទះសរុបចំនួន១.៩៩១គ្រួសារ។ ជាក់ស្តែង ចំនួនគ្រួសារមានសគុណមានការលំបាកអំពីលំនៅឋានមានចំនួន១៥៧គ្រួសារ ក្នុងនោះ ៦២គ្រួសារសង់ផ្ទះថ្មីនិងបានជួសជុលចំនួន៩៥គ្រួសារក្រ ក្បែរក្រដែលជួបការលំបាកពីលំនៅឋានបានអនុម័តឧបត្ថម្ភមានចំនួន១.៦៥៨គ្រួសារ ក្នុងនោះ សង់ផ្ទះថ្មី១.៣៥២គ្រួសារ ជួសជុល៣០៦គ្រួសារ។ មុខសញ្ញាចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច សរុបចំនួនមុខសញ្ញាដែលបានជំនួយឧបត្ថម្ភមានចំនួន១៧៦គ្រួសារ។
តាមនោះ ស្រុកបានពិនិត្យនិងបំពេញបន្ថែម។ បច្ចុប្បន្ន បណ្តាមុខសញ្ញាបានទទួលផលពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុក បានសាងសង់ផ្ទះថ្មី ជួសជុលផ្ទះចំនួន២.១៧៣គ្រួសារ។ គិតដល់ថ្ងៃទី៤ ខែមិថុនា ស្រុកបានអនុវត្តការសាងសង់ផ្ទះចំនួន២.១៥២ខ្នង (សង់ផ្ទះថ្មី១.៦២៦ខ្នង ជួសជុល៥២៤ខ្នង)។
![]() |
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ចង្អុលការគណៈកម្មាធិការប្រជាជនស្រុកកេសាត់ ជំរុញល្បឿនដំណើរការសាងសង់ផ្ទះដែលនៅសល់ចំណុះកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុក។ |
ឆ្លងតាមការពិនិត្យជាក់ស្តែងនៅគ្រួសារនីមួយៗ ដែលទទួលបានការឧបត្ថម្ភសង់ផ្ទះពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុកកេសាត់ សមមិត្តង្វៀងវ៉ាំងខើយ បានកត់សម្គាល់ថា ស្រុកកេសាត់បានអនុវត្តការងារត្រួតពិនិត្យស្ថិតិគ្រួសារដែលបានទទួលផលយ៉ាងសមស្រប ត្រឹមត្រូវ ច្បាស់លាស់។ល។ ដ្បិតអីតាមការពិត គ្រួសារជាច្រើនមានការរំភើបចិត្តជាខ្លាំងនៅពេលដែលភូមិភាគ បានជំនួយឧបត្ថម្ភសាងសង់ផ្ទះថ្មីនិងជួសជុលផ្ទះសម្រាប់មានកន្លែងនៅដើម្បីបង្កបង្កើនផល។ សមមិត្តង្វៀងវ៉ាំងខើយ បានស្នើឱ្យគណៈកម្មាធិការប្រជាជនស្រុកកេសាត់ នឹងបន្តអនុវត្តការសាងសង់ផ្ទះដែលនៅសល់ ស្របតាមល្បឿនដែលខេត្ត បានប្រគល់និងអនុវត្តការផ្តល់ផ្ទេរថវិកា ដើម្បីធានាបានល្បឿនក្រោយការរួមបញ្ចូលឃុំ ផ្តល់ផ្ទេរទុនដែលបានសម្រេច។ ស្រុកនឹងបន្តការពិនិត្យឡើងវិញ ប្រសិនបើមានការកែប្រែអំពីការសាងសង់ផ្ទះថ្មី ជួសជុលត្រូវសំណើឲ្យខេត្តកែសម្រួលក្នុងពេលឆាប់ៗ ជាមួយលក្ខណៈទុនដែលមិនត្រូវកើនឡើង៕
ធ្វីលីវ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin