កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម-ក្តីប្រាថ្នាក្លាយជាការពិត

15:03, 22/06/2025

អនុវត្តគោលការណ៍របស់បក្ស រដ្ឋនិងតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងសម្រេចបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងឆ្នាំ២០២៥ បានកំណត់ជាភារកិច្ចនយោបាយសំខាន់របស់ទូទាំងប្រព័ន្ធនយោបាយពីខេត្តដល់មូលដ្ឋាន។ កំណត់ភារកិច្ចសំខាន់នោះ ស្រុកកេសាត់អនុវត្តសម្រេចកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមមុនមតិបម្រុងនិងមុនពេលបញ្ចប់អង្គភាពរដ្ឋបាលថ្នាក់ស្រុក រួមបញ្ចូលបណ្តាអង្គភាពរដ្ឋបាលថ្នាក់ឃុំដើម្បីគ្រួសារប្រជាជនមានស្ថានភាពលំបាកលើភូមិដ្ឋានស្រុកបានរស់ក្នុងផ្ទះថ្មីខែងរ៉ែង។

ពូថាច់ឌីវនៅទីរួមស្រុកកេសាត់ ស្រុកកេសាត់ (សុកត្រាំង) រីករាយពេលមានផ្ទះថ្មីបានរដ្ឋឧបត្ថម្ភពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម។
ពូថាច់ឌីវនៅទីរួមស្រុកកេសាត់ ស្រុកកេសាត់ (សុកត្រាំង) រីករាយពេលមានផ្ទះថ្មីបានរដ្ឋឧបត្ថម្ភពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។

ឈៀង​ចូល​ផ្ទះ​ថ្មី​របស់​ពូ​ថាច់ឌីវ​នៅ​ទី​រួម​ស្រុក​កេ​សាត់ ស្រុក​កេសាត់ ពូ​ឌីវ​ទទួល​ភ្ញៀវ​ក្នុង​ក្តី​រីក​រាយ ព្រោះ​ប៉ុន្មាន​ឆ្នាំ​កន្លង ក្តី​ប្រា​ថ្នា​ធំ​បំ​ផុត​របស់​ពូ​គឺ​មាន​ផ្ទះ​ថ្មី​រឹង​មាំ។ ពូ​ថាច់​ឌីវ​និយាយ៖ បើ​គ្មាន​កម្មវិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​របស់​រដ្ឋ​ឧបត្ថម្ភ​មិន​ដឹង​ពេល​ណា​ខ្ញុំ​មាន​ប្រាក់​សង់​បាន​ផ្ទះ​ថ្មី​នេះ​ទេ។ ផ្ទះ​ខ្ញុំ​មុន​នេះ​ដាច់​រយៃ រាល់​ពេល​មេឃ​ភ្លៀង​គឺ​លេច​មុខ​លេខ​ក្រោយ​ធ្វើ​ឱ្យ​ជីវភាព​ជួប​ការ​លំ​បាក។ ឆ្នាំ​២០២៥​រដ្ឋ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ខ្ញុំ​ក៏​ជា​គ្រួ​សារ​ក្នុង​ចំ​ណោម​រាប់​ពាន់​គ្រួសារ​ចំណុះ​មុខ​សញ្ញា​បាន​រដ្ឋ​ឧបត្ថម្ភ​ប្រាក់​សង់​ផ្ទះ​ពី​កម្មវិធី។ មាន​ចំនួន​ប្រាក់​ឧបត្ថម្ភ​ខ្ញុំ​បន្ថែម​ប្រាក់​ខ្លះ​ដើម្បី​សង់​បាន​ផ្ទះ​ខែង​រ៉ែង។ ឥឡូវ​ក្តី​ប្រា​ថ្នា​របស់​ខ្ញុំ​ក្លាយ​ជា​ការ​ពិត​ដ្បិត​មាន​ផ្ទះ​ថ្មី​ស្អាត​ស្ងប់​ចិត្ត​មិន​នៅ​បារម្ភ​ដូច​មុន​ទៀត។ ពូ​ឌីវ​ឱ្យ​ដឹង​បន្ថែម​ដូចេ្នះ។ ឆ្លង​តាម​ការ​ត្រួត​ពិនិត្យ​បណ្តា​មុខ​សញ្ញា​ទទួលផល​​ពី​កម្មវិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ស្រុក​កេ​សាត់មាន​សរុប​ចំនួន​គ្រួសារ​បាន​កសាង​គឺ​១.៩៩១​គ្រួ។ ជាក់​ស្តែង គ្រួសារ​មាន​សគុណ​ជួប​លំ​បាក​ពី​ផ្ទះ​នៅ​គឺ​១៥៧​គ្រួ ក្នុង​នោះ​សង់​ថ្មី​៦២​គ្រួ ជួស​ជុល​៩៥​គ្រួ ចំ​នួន​គ្រួ​សារ​ក្រ​ ក្បែរ​ក្រ​ជួប​លំ​បាក​ពី​ផ្ទះ​នៅ​បាន​​​ឧបត្ថម្ភ​គឺ​១.៦៥៨​គ្រួ ក្នុង​នោះ​សង់​ថ្មីគឺ​១.៣៥២​គ្រួ ជួស​ជុល​៣០៦​គ្រួ។ សរុប​ចំ​នួន​គ្រួសារ​ចំណុះ​មុខ​ញ្ញា​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​ឧបត្ថម្ភ​គឺ​១៧៦គ្រួ។ គិត​ដល់​ខណៈ​ពេល​នេះ ស្រុក​ផ្សព្វ​ផ្សាយ​កសាង​សម្រេច ១០០% ចំ​នួន​ផ្ទះ​សង់​ថ្មី​និង​ជួស​ជុល (សង់​ថ្មី​១.២៦៨​ខ្នង​ជួស​ជុល​៥៤៥ខ្នង)។

សម​មិត្ត​កាវ​មិញ​ធើម​-អនុប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ស្រុក​កេ​សាត់ឱ្យ​ដឹង៖

លើ​ស្មារតី​ប្តេជ្ញា​អនុវត្ត​សម្រេច​ជោគ​ជ័យ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ស្រុក​សម្រេច​មុន​ផែន​ការ​ដាក់​ចេញ (មុន​ពេល​រួម​បញ្ចូល​អង្គភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ ​ជំរុញ​សម្រេច​ល្បឿន​មុន​ថ្ងៃ​១៦ មិថុនា​តាម​ផែន​ការ​គឺ​ថ្ងៃ​ទី​៣០​មិថុនា​ឆ្នាំ​២០២៥)។ រួម​ជា​មួយ​នោះ ស្រុក​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​កម្មវិធី​ដល់​កម្មា​ភិបាល​បក្ខ​ជន​សមាជិក​យុវជន​និង​ប្រ​ជា​ជន សហគមន៍​អាជីវកម្ម។ល។ សំ​ដៅ​ព្រួត​ដៃ​គប់​វាល់​រួម​ជា​មួយ​ស្រុក​និង​ភូមិ​ភាគ​អនុវត្ត​សម្រេច​ជោគ​ជ័យ​និង​ត្រូវ​តាម​ល្បឿន​កម្ម​វិ​ធី​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​​ទ្រុឌ​ទ្រោម​លើ​ភូមិដ្ឋាន​ស្រុក។ ដល់​ខណៈ​ពេល​សព្វ​ថ្ងៃ ស្រុក​អនុវត្ត​​កម្ម​វិធី​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ផ្ទះ​ទ្រុឌ​ទ្រោម​សម្រេច​១០០% ចំ​នួន​ផ្ទះ​សង់​ថ្មី​និង​ជួស​ជុល​តាម​ផែន​ការ​ដាក់​ចេញ៕

     ធ្វីលីវ-​ចន្ថា​