សុកត្រាំងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់ជនជាតិភាគតិចឆ្នាំ២០២៥

HỒNG TƠ 08:43, 21/06/2025

ក្នុងបរិការណ៍បង្វែរឌីជីថលដែលជានិន្នាការចាំបាច់នៃ​ទូទាំងសង្គម ការបង្កើនបច្ចេកវិទ្យាព័ត៌មានក្នុងជីវភាពនិងផលិតកំពុងតែបានគណៈ ផ្នែកគ្រប់ថ្នាក់យកចិត្តទុកដាក់ពិសេសនៅតំបន់ជនជាតិភាគតិច។ ខេត្តសុកត្រាំង បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវសកម្មភាពជាក់ស្តែងមានប្រសិទ្ធិភាព ជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងនិងប្រើប្រាស់ជំនាញបច្ចេកវិទ្យាព័ត៌មានដល់ជនជាតិភាគតិចនៅលើភូមិដ្ឋាន។

អនុវត្ត​គោល​ការណ៍​របស់​បក្ស​និង​រដ្ឋ ​ស្តីពីការ​បង្វែរ​ឌីជីថល​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហក​ម្ម​លើក​ទី៤ ពិសេស​ ក្នុង​ស្មារតីនៃ​មហា​សន្និបាត​បក្ស​ លើក​ទី១៣ ​ក្រសួង​ជន​ជាតិ​និង​សាសនា ​(មុន​នេះ​ ជាគណៈ​កម្មាធិការ​ជន​ជាតិ​)​ បាន​ជំនួយ​ការឱ្នាយ​ករដ្ឋ​មន្ត្រី​ចេញ​សេច​ក្តី​សម្រេច​លេខ​៤១៤/QĐ-TTg ​ចុះ​ថ្ងៃ​ទី១២ ​ខែ​មេសា ​ឆ្នាំ​២០១៩ ​អនុ​ម័ត​លើ​គម្រោង ​“បង្កើន​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ជំនួយ​ឧបត្ថម្ភ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​និង​ធានាបាន​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ដំណាក់​កាល​២០១៩-២០២៥”។​ នៅ​ខេត្ត​សុកត្រាំង ​គម្រោង​នេះ​បាន​អនុ​វត្ត​ព្រម​ៗគ្នា​ជាមួយ​នឹង​ខ្លឹម​សារ​ជា​ច្រើន​ដូច ​អនុវត្ត​ឌីជីថល​ភាវូបនីយកម្ម ​ស្តង់​ដារ​ បង្កើត​មូលដ្ឋាន​ទិន្នន័យ​អំ​ពី​ជន​ជាតិ​ជួយ​សេវា​ផ្ទុក​ទិន្ន​ន័យ ​សន្និបាត ​ការ​ឃោសនា​ ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​ស្តីពីការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ដល់​ជន​ជាតិ​ភាគ​តិច​ សន្និបាត​លើក​កម្ពស់​សម​ត្ថភាព​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ ទំ​នាក់​ទំ​នង​សម្រាប់​អ្នក​បំ​ពេញ​ការ​ងារ​ជន​ជាតិ​ពីខេត្ត​ដល់​មូល​ដ្ឋាន​។

ថ្នាក់ហ្វឹកហាត់លើកកម្ពស់ការយល់ដឹងស្តីពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់ជនជាតិភាគតិចឆ្នាំ២០២៥ នៅទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង។
ថ្នាក់ហ្វឹកហាត់លើកកម្ពស់ការយល់ដឹង ស្តីពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់ជនជាតិភាគតិច ឆ្នាំ២០២៥ នៅទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង។

នៅ​ឆ្នាំ​២០២៥​ មន្ទីរ​ជន​ជាតិ​និង​សាសនា​ ព្រម​ទាំង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​គៀង​តាវ​ញឹក​តឹម ​បាន​សហការ​ជា​មួយ​គណៈ​កម្មាធិការ​ប្រ​ជាជន​បណ្តា​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​ បើក​ថ្នាក់​ហ្វឹក​ហាត់​ចំនួន​៦ថ្នាក់ ​ស្តីពី​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ដល់​ជន​ជាតិ​ភាគ​តិច​នៅ​បណ្តា​ស្រុក ​ទីរួម​ខេត្ត​និង​ក្រុង ​រួម​មាន៖​ ចូវ​ថាញ់​ ឡុង​ភូ​ ទីរួម​ខេត្ត​វិញ​ចូវ ​ត្រឹង​ដេ​ ថាញ់​ទ្រី ​មីស្វៀង​និង​ទីក្រុង​សុក​ត្រាំង។​ ថ្នាក់​នីមួយ​ៗ​មាន​រយៈ​ពេល​២ថ្ងៃ ​ដោយ​ទាក់​ទាញតំ​ណាង​ជិត​៦០០រូប ​ដែល​ជាអ្នក​មាន​ប្រិយ​ភាព​ក្នុង​សហគមន៍​ចូល​រួម។

ខ្លឹម​សារ​នៃ​ថ្នាក់​ហ្វឹក​ហាត់​ផ្តោត​លើប្រ​ធាន​បទ​ជាក់​ស្តែង​ដូច៖ ​សុវត្ថិភាព​បរិស្ថាន​បណ្តាញ​បច្ចុប្បន្ន ​ជំនាញ​អន្តរ​កម្ម​ឯកសារ​អន​ឡាយ ​ជំនាញ​កម្ម​វិធី​បណ្តាញ​សង្គម។ ​សិក្ខា​កាម​ទាំង​ឡាយ​នឹង​បាន​បំ​ប៉ន​បន្ថែម​នូវ​ចំណេះ​ដឹង ​ជំនាញ​ចាំ​បាច់​ទាញ​យក​ព័ត៌មាន​លើ​គេហទំព័រព័ត៌មាន​ផ្លូវ​ការ​ បញ្ចូល​កម្ម​វិធី​នៅ​លើ​ឧប​ករណ៍​ទូរស័ព្ទ​ប្រកប​ដោយ​សុវត្ថិភាព​និង​ប្រ​សិទ្ធ​ភាព ​ជំនាញ​ព្រៀង​ឯកសារ​តាម​អ៊ីន​ធឺ​ណិត ​ជំនាញ​បង្កើត​និង​ចូល​រួម​ក្នុង​ការ​ប្រ​ជុំ​តាម​អ៊ីន​ធឺ​ណិត​ ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់​យ៉ាឡូ​ ហ្វេស​ប៊ុក​ ទីកតក់​ ជំនាញ​ក្នុង​ការ​ចូល​រួម​ទិញ ​លក់​នៅ​លើ​វេទិកា​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក។ល។​

អ្នកមានប្រិយភាពចូលរួមថ្នាក់ហ្វឹកហាត់លើកកម្ពស់ការយល់ដឹង ស្តីពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់ជនជាតិភាគតិចឆ្នាំ២០២៥ នៅស្រុកចូវថាញ់ខេត្តសុកត្រាំង។
អ្នកមានប្រិយភាពចូលរួមថ្នាក់ហ្វឹកហាត់លើកកម្ពស់ការយល់ដឹង ស្តីពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់ជនជាតិភាគតិច ឆ្នាំ២០២៥ នៅស្រុកចូវថាញ់ ខេត្តសុកត្រាំង។

ចែក​រំលែក​បន្ទាប់​ពី​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់ ពូ​ឌឹក​ថាញ់ ​អ្នក​មាន​ប្រិយភាព​នៅ​ភូមិ​ភឿក​អាង​ ឃុំ​ភូតឹង​ ស្រុក​ចូវ​ថាញ់ ​ឲ្យ​ដឹង​៖ ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ពេល​ដែល​បាន​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់។ ​បន្ទាប់​ពីចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​ ខ្ញុំ​ចេះ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ទំ​នើប​ ដើម្បី​អនុវត្ត​សេវា​សាធារណៈ​ ស្វែង​រកព័ត៌មាន​លើបណ្តា​ញ ប្រើប្រាស់​បណ្តា​ញសង្គម​និង​ទិញ​ទំ​និញតាមអនឡាយ។ ​ខ្ញុំ​ចែក​រំលែក​ចំណេះ​ដឹង​ដល់​មា​មីង​ក្នុង​ភូមិ​ ដើម្បី​អ្នក​រាល់​គ្នា​បាន​ដឹង​និង​ធ្វើ​តាម​។

តាម​លោក​ត្រឹង​ខាក់​ទ្រុង​-​នាយក​រង​មន្ទីរជន​ជាតិ​និង​សាសនា​ខេត្ត​សុក​ត្រាំង៖​ បង្វែរ​ឌីជីថល​និង​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ជា​ភារកិច្ច​ដ៏សំខាន់​ក្នុង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រ​សិទ្ធភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍសេដ្ឋ​កិច្ច​-​សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ​នេះ​មិន​ត្រឹម​តែ​ជា​ការ​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ឧប​ករណ៍​ដើម្បី​បង្កើន​ប្រ​សិទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​ចង្អុល​ការ​រាយ​ការណ៍​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ។​ នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ការ​បង្វែរ​ឌីជីថលនិង​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ កំ​ពុង​បាន​ជំរុញ​ដើម្បី​បំ​ប៉នចំ​ណេះ​ដឹង​ជំនាញជួយ​ដល់​អ្នក​មាន​ប្រិយភាព​និង​អ្នក​​ទទួល​បន្ទុក​យល់​ច្បាស់​និង​ឃោសនា ​ណែ​នាំជន​រួម​ជាតិ​អំ​ពីគោល​ការ​ណ៍​នៃ​ការ​បង្វែរ​ឌីជីថល​និង​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន ​ដើម្បី​ជន​រួម​ជាតិ​សាទ​រនិង​មិន​ឈរនៅ​ក្រៅ​និន្នាការ​។

អា​ចនិយាយ​បាន​ថា​ ថ្នាក់​ហ្វឹក​ហាត់​បាន​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​នូវ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ក្នុង​សហគមន៍ ​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​ជន​ជាតិ​ភាគ​តិ​ច ចូល​រួម​យ៉ាង​សកម្ម​ក្នុងការបង្វែរឌីជីថល បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ក្នុង​ការ​អនុ​វត្ត​តម្រូវ​ការ​សម្រាប់​ដោះ​ស្រាយសំណុំបែបបទ​​រដ្ឋ​បាល ​សេវា​សា​ធារ​ណៈ​ក្នុង​បរិស្ថាន​អេឡិច​ត្រូនិក ​តាំង​ពីនោះ ​រួម​ចំ​ណែក​ដល់​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម ​នៅ​ភូមិ​ភាគ​ប្រ​កប​ដោយ​ចីរភាព​៕

ហុង​ទើ-លីហាន់​