តាមសមមិត្តស៊ើងសាលា-ប្រធានសមាគមកសិករឃុំវៀងប៊ិញ ពេលកន្លង មានកសិករជាច្រើននៅលើភូមិដ្ឋានឃុំវៀងប៊ិញ មានប្រាក់ចំណូលលំនឹងជីវភាពគ្រួសារ អាស្រ័យយកចំបើងកញ្រ្ជាំងក្រោយពីប្រមូលផលស្រូវរួចដើម្បីបណ្តុះផ្សិត។ គំរូដូចបងយីបភក្តី នៅភូមិតាអុង ឃុំវៀងប៊ិញ ណែនាំយើងខ្ញុំទស្សនាទម្រង់បងភក្តីចែករំលែក៖ គ្រួសារខ្ញុំបណ្តុះផ្សិតចំបើងជាង១០ឆ្នាំហើយ បណ្តុះតាមរដូវស្រូវ ចាំកាលណាប្រមូលផលស្រូវរួចទើបយកចំបើងដែលប្រមូលផលរួចរបស់គ្រួសារនិងទិញបន្ថែមរបស់មាមីងនៅភូមិភាគដើម្បីបណ្តុះផ្សិត។ បានដឹង ក្នុងមួយឆ្នាំអាចប្រើចំបើងចំនួន៦០០ដុំ បរិមាណផលផ្សិតប្រមូលបានប្រហែលជិត២តោន/ឆ្នាំ ដោយតម្លៃលក់ពី៤៥.០០០-៨០.០០០ដុង/គ.ក ក្រោយពីផាត់ទាត់រួចរាល់គ្រួសារបងភក្តីនៅចំណេញប្រហែល៦០លានដុង/ឆ្នាំ។ ការបណ្តុះចំបើងគឺចាប់ពីខែមិថុនាដល់ខែតុលាតាមចន្ទគតិ ពេលនេះបណ្តុះផ្សិតមានភាពងាយស្រួល ប៉ុន្តែតម្លៃលក់ថោកបើប្រៀបនឹងរដូវផ្សេង គឺចាប់ពីខែវិច្ឆិកាដល់ខែមេសាឆ្នាំក្រោយ។ ផ្សិតចំបើងងាយបណ្តុះ ពេលវេលាលូតលាស់ខ្លី ចាប់ពីថ្ងៃបណ្តុះដល់ថ្ងៃប្រមូលផលគឺចំនួន១៥ថ្ងៃនិងអាចប្រមូលផលរាល់ថ្ងៃ ប្រមូលផលអូសបន្លាយពី១០-២០ថ្ងៃ។ ប្រសិនបើប្រៀបនឹងដាំដំណាំដទៃ បណ្តុះផ្សិតចំបើងផ្តល់ប្រាក់ចំណូលខ្ពស់ជាង-បងភក្តីបានឱ្យដឹងដូច្នេះ។
![]() |
ទម្រង់បណ្តុះផ្សិតចំបើងនាំមកនូវប្រសិទ្ធភាពរបស់គ្រួសារបងយីបភក្តី (ខាងឆ្វេង) នៅភូមិតាអុង ឃុំវឿងប៊ិញ ស្រុកត្រឹង(សុកត្រាំង)។ |
ចំណែកគ្រួសារបងតាំងធឿននៅភូមិជាមួយគ្នាបានឱ្យដឹង៖ ផ្សិតចំបើងជាផលិតផលច្នៃបានច្រើនមុខម្ហូបសម្រាប់បំប៉នសុខភាព ដូច្នេះ អ្នកប្រើប្រាស់តែងនិយមចូលចិត្ត ជាមួយតម្លៃនិងច្រកចេញលំនឹង ទម្រង់បណ្តុះផ្សិតតែងចំណេញបានគ្រាន់បើ។ អាស្រ័យហេតុនោះ គ្រួសារខ្ញុំបានយកចំបើងនិងគល់កញ្រ្ជាំងក្រោយពីប្រមូលផលស្រូវរួចនិងផ្ទៃដីមិនផលិតស្រូវរដូវទី៣សម្រាប់បណ្តុះផ្សិត។ ជាមួយចំបើងចំនួន៥៦០ដុំ ក្រោយពីប្រមូលផ្សិតចំបើងរួចគ្រួសារបងធឿនរកបានប្រាក់ចំណូលប្រហែល៣៥លានដុង។ ក្នុងមួយឆ្នាំបណ្តុះផ្សិតចំបើងបាន២រដូវគ្រួសារបងធឿនទទួលបានប្រាក់ចំណេញចំនួន៥០លានដុង។ បងធឿនបានឱ្យដឹង៖ ផ្សិតចំបើងងាយបណ្តុះ ការងារថែទាំក៏តិច ចំណាយក៏តិច។ ផ្សិតចំបើងបណ្តុះក្នុងរដូវអំណោយផលគឺមិនចាំបាច់ស្រោចទឹក។ ដើម្បីបណ្តុះផ្សិតសម្រេចបានទិន្នផលខ្ពស់ ត្រូវតែជម្រើសមេផ្សិតមានប្រភពច្បាស់លាស់ ចំបើងត្រូវធានាសុវត្ថិភាព មិនត្រូវជ្រាបថ្នាំការពាររុក្ខជាតិឡើយ។
សមមិត្តលេវ៉ាំងហូ-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងប៊ិញបានឱ្យដឹង៖ ទម្រង់បណ្តុះផ្សិតចំបើងបង្កបានប្រាក់ចំណូលឱ្យកសិករផងនិងប្រមូលយកកាកសំណល់ពីកសិកម្ម កាត់បន្ថយស្ថានភាពដុតចំបើង គល់កញ្រ្ជាំង បង្កកខ្វក់បរិស្ថាន ពេលប្រមូលផលផ្សិតរួច ចំបើងពុករលួយអស់អាចធ្វើជីសម្រាប់ដាំដំណាំផ្សេងទៀត។ ពេលខាងមុខ គណៈកម្មាធិការប្រជាជនឃុំជំនួយទុន សហការជាមួយផ្នែកជំនាញបើកថ្នាក់ហ្វឹកហាត់ពីវិទ្យាសាស្រ្ត-បច្ចេកទេសពីរបៀបបណ្តុះផ្សិតចំបើងដើម្បីមាមីងកសិកររៀនសូត្រអភិវឌ្ឍទម្រង់ បង្កើនប្រាក់ចំណូលឱ្យមាមីងកសិករ៕
ថាញ់វ៉ាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin