ហ្វឹកហាត់ដើម្បីជួយនារីនៅតំបន់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចសុវត្ថិភាពនៅ​បណ្តាញអ៊ីនធឺណែត

20:59, 22/05/2025

ថ្ងៃទី២២ ឧសភា នៅមជ្ឈមណ្ឌលសន្និបាតត្វងធិញ សមាគមនារីខេត្តសុកត្រាំង បានសហការជាមួយវិជ្ជាស្ថាននារីវៀតណាម ចាត់តាំងបើកថ្នាក់ហ្វឹកហាត់ “អនុវត្តបច្ចេកវិទ្យាព័ត៌មានសម្រាប់ការផ្តើមអាជីពនិងធ្វើ​អាជីវកម្មអនឡាយ ជួយនារីនៅតំបន់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចសុវត្ថិភាពនៅ​បណ្តាញអ៊ីនធឺណែត ឆ្នាំ២០២៥” នៅលើភូមិដ្ឋានខេត្តសុកត្រាំង។ អញ្ជើញចូលរួមមានសមមិត្តង្វៀងធីយៀង-អនុប្រធានសមាគមនារីខេត្តសុកត្រាំង តំណាងវិជ្ជាស្ថាននារីវៀតណាមនិងតំណាងប្រហែល​១០០រូប មកពី៩ស្រុក ទីរួមខេត្តចំណុះភូមិដ្ឋានអនុវត្តគម្រោង៨។

តំណាងចូលរួមថ្នាក់ហ្វឹកហាត់ស្តីពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានសម្រាប់ការផ្តើមអាជីពនិងអាជីវកម្មអនឡាយ។
តំណាងចូលរួមថ្នាក់ហ្វឹកហាត់ស្តីពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានសម្រាប់ការផ្តើមអាជីពនិងធ្វើ​អាជីវកម្មអនឡាយ។

ក្នុង​រយៈ​ពេល​២ថ្ងៃ​ តំ​ណាង​ទាំង​ឡាយ​បាន​ផ្តល់​ព័ត៌មាន​ទាក់​ទង​នឹង​ខ្លឹម​សារ​សំ​ខាន់​ៗ​ចំនួន​៣៖ ​ការ​អនុវត្ត​បញ្ញា​សប្ប​និមិត្ត​ក្នុង​អា​ជីវកម្ម​អន​ឡាយ​ បង​ប្អូន​នារីបាន​ស្វែង​យល់​អំ​ពីតួ​នាទី​របស់ ​AI ​ក្នុង​ការ​បង្កើន​ប្រ​សិទ្ធភាព​សកម្ម​ភាព​អា​ជីវកម្ម​ ពី​ទីផ្សារ ​ការ​ថែ​ទាំ​អតិថិ​ជន​រហូត​ដល់​ការ​គ្រប់​គ្រង​ដំណើរ​ការ​ សំ​គាល់​មុខ​​និង​ការ​ពារ​ហានិ​ភ័យ​ដូច​ជា​ ព័ត៌មាន​ក្លែង​ក្លាយ​ដំណឹង​អា​ក្រក់​នៅ​បណ្តាញ​អ៊ីន​ធឺ​ណែត ​សំគាល់​មុខ​​ឱកាស​និង​ការ​អនុវត្ត​សកម្ម​ភាព​អា​ជីវកម្ម​អន​ឡាយ​ ណែ​នាំ​បង​ប្អូន​នារី​តាម​រយៈ​ជំហាន​ជាក់​ស្តែង ​ពីការសំ​គាល់​មុខ​​ឱកាស​អា​ជីកម្ម​កសាង​សតិ​អារម្មណ៍​ ការ​វាយ​តម្លៃ​ជា​វិជ្ជមាន​ដល់​ការ​អនុវត្ត​ទម្រង់​អា​ជីវកម្ម​អន​ឡាយ​ រួម​មាន​​ការ​កសាង​គេហទំ​ព័រនិង​រៀប​ចំ​ប្រ​ព័ន្ធ​ទូទាត់ ​រក្សា​សម្ងត់ ​ពី​អនុវត្ត​ AI​ ក្នុង​ទីផ្សារ ការ​លក់​ទំ​និញ​​ បង​ប្អូន​នារីអនុ​វត្ត​ជាមួយ​ឧប​ករ​ណ៍ទំ​នើប​ដូច​ជា​ ChatGPT ​ដើម្បី​បម្រើ​ទីផ្សារ​ Canva រួម​ជាមួយ​បណ្តាញ​សង្គម​ដូច​ជា ​ទីកតក់ ​ហ្វេស​ប៊ុក​ យ៉ាឡូ។ល។ ​ដើម្បី​កសាង​ពាណិជ្ជ​សញ្ញានិង​បើកទូលាយទីផ្សារ។

កម្ម​វិធី​ហ្វឹក​ហាត់​ដើម្បី​ជំនួយ​ចំ​ណេះ​ដឹង​ដល់​នារី​និងលទ្ធភាព​​ជំនាញ​ចាំ​បាច់ ​ដើម្បី​អនុវត្ត​បច្ចេក​វិទ្យា​ប្រ​កប​ដោយ​សុវត្ថិ​ភាព ​ប្រ​សិទ្ធ​ភាព​ តាំង​ពី​នោះ ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឯកជន​និង​សហគមន៍​ប្រ​កបដោយ​ស្ថេរភាព។ ​ជួយ​បង​ប្អូន​នារី​បង្កើន​សម​ត្ថ​ភាព​ឌីជីថល់ ហើយ​ជឿ​ជាក់​ក្នុង​ការ​ផ្តើម​អា​ជីព​និង​អា​ជីវកម្ម​អន​ឡាយ។​ នេះ​​ជា​ជំហាន​ចាប់​ផ្តើមសំ​ខាន់​ដំបូង​ដ៏​សំខាន់​សម្រាប់​បង​ប្អូន​នារី​​មិន​ត្រឹម​តែ​ជាអ្នក​ធ្វើម្ចាស់​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ ​នៅ​ទាំង​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​នាទី​​ក្នុង​គ្រួសារ​និង​សហគមន៍ ​រួម​ចំ​ណែក​​បន្ថយ​គម្លាត​ឌីជីថល​និង​លើក​កម្ពស់​សម​ភាព​ភេទ៕

ដ្វងត្រាង​-​លីហាន់​