គំរូកសិករផលិត ធ្វើអាជីវកម្មពូកែនៅឃុំលីវទូ

HỒNG TƠ 06:48, 25/05/2025

ពេលកន្លងអនុវត្ត “ការចលនាកសិករប្រឡងប្រណាំងផលិតធ្វើ​​អជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្រដោយចីរភាព” សមាគមកសិករឃុំលីវទូ ស្រុកត្រឹងដេ(សុកត្រាំង) បានបើកទូលាយទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពជាច្រើន។ ទន្ទឹមនោះ លេចឡើងគំរូកសិករផលិតធ្វើអាជីវកម្មពូកែ​ ដូចបងថាច់យៀងនិងបងគីមបឿនជាមួយទម្រង់ផលិតស្រូវតាមទិសសារីរាង្គនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

នៅ​ភូមិ​​បឹង​ទ្រៀក ឃុំ​លីវ​ទូ ស្រុក​ត្រឹងដេ​(សុក​ត្រាំង​) បង​ថា​ច់​យៀង-នា​យក​ក្រុម​សហក​រ​ណ៍ធ្វើ​ស្រែ​ នៅ​ភូមិ​​បឹង​ទ្រៀកជាកសិករ​​ឆ្នើម​ក្នុង​ការ​​ចលនា​​កសិករ​​ប្រឡងប្រ​ណាំង​​ផលិត ធ្វើ​អា​ជីវកម្ម​ពូកែ​​។ ពីយូរ​ណាស់​មក​ហើយ​គ្រួ​សារ​បង​បាន​​ផ្សា​រភ្ជាប់​​ជាមួយ​នឹង​របរធ្វើ​ស្រែ​ ទោះ​បីមា​នបទពិសោ​ធ​ន៍យូរ​ឆ្នាំក៏ដោយ​ ប៉ុន្តែ​បង​មិនបង្អង់​​ក្នុង​ការ​​រៀន​សូត្រ​ ស្វែង​​រកវិ​ធីសាស្រ្ត​ផលិត​ដើម្បី​នាំមក​នូវ​ប្រ​សិ​ទ្ធភាព​ខ្ពស់​ ពូជាគំ​រូ​ឈាន​មុខ​ក្នុង​ការ​​អនុ​វត្ត​ទម្រង់​​ផលិត​ស្រូវ​តាម​​ទិសសារីរាង្គ ទន្ទឹម​នោះ​ទាក់​ទាញ​មា​មីង​កសិករ​ក្នុង​ភូមិ​​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។

បងថាច់យៀង-នៅភូមិបឹងទ្រៀក ឃុំលីវទូ ស្រុកត្រឹងដេ(សុកត្រាំង) ជាកសិករសម្រេចកិត្តិនាម ជាកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។
បងថាច់យៀង-នៅភូមិបឹងទ្រៀក ឃុំលីវទូ ស្រុកត្រឹងដេ(សុកត្រាំង) ជាកសិករសម្រេចកិត្តិនាម​ផលិតធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។

ដោយ​មា​នផ្ទៃ​ដី​ផលិត​ស្រូវ​ចំ​នួន​៥០កុង​ បង​យៀងបាន​​អនុ​វត្ត​ទម្រង់​​ផលិត​ស្រូវ​សារីរាង្គគួប​ផ្សំ​នឹង​អនុ​វត្ត​វិទ្យាសាស្រ្ត​បច្ចេក​​វិជ្ជា​ទំ​នើប​ដូច​ ពី​ការ​បាញ់​ថ្នាំ​និង​​ព្រាចជី។ បង​ជម្រើស​​ពូជ​ស្រូវ​ដាយធើមដើម្បី​ផលិត​ពីព្រោះ​សម​ស្រប​​នឹង​អា​កាស​​ធាតុ​​ ដី​ធ្លី​របស់​ភូមិ​​ភាគ​។ អា​ស្រ័យ​ទម្រង់​​ផលិត​ស្រូវ​សម្រេច​​ប្រ​សិ​ទ្ធភាព​បង​រកបាន​​ប្រាក់​ចំ​ណូល​ពី១០០-១៥០លាន​ដុង/រដូវ​ក្រោយ​ពីផាត់​ទាត់​រួច​រាល់​។ ជាមួយ​ឆន្ទៈ​ធ្វើ​មា​នក្នុង​ស្រុក​កំ​ណើត​ ដោយ​ឃើញ​ក្នុង​ភូមិ​​បឹង​ទ្រៀកឆ្ងាយ​​ពីផ្សា​រទើប​បង​យៀងបើ​ក​ហាង​លក់​សារ​ពើ​ភណ្ឌ​នៅ​ផ្ទះ​​សម្រាប់​លក់​ឱ្យ​មា​មីង​ក្នុង​ភូមិ​​ដើម្បី​រកប្រាក់​ចំ​ណូល​ឱ្យ​គ្រួ​សារ​។ ក្រៅ​ពីនោះ​ បង​នៅ​ទាំង​ធ្វើ​សេវា​ពីរោង​មង្គល​ការ បុណ្យ​ទាន​ផ្សេង​ៗ​​ឱ្យ​មា​មីង​ក្នុង​ឃុំ​ជួល​ ជួយ​ឱ្យ​គ្រួ​សារ​បង​រកបាន​​ប្រាក់​ចំ​ណូល​ពី៥០-១០០លាន​ដុង/ឆ្នាំ។

មិនត្រឹម​តែអនុ​វត្ត​សម្រេច​​ជោគ​ជ័យ​ពីការ​ផលិត​ ធ្វើ​អា​ជីវកម្ម​​​ បង​យៀងនៅ​ទាំង​ចែក​រំ​លែក​បទពិសោ​ធន៍​និង​​ជំ​នួយ​មា​មីង​កសិករ​​ក្នុង​ភូមិ​​ស្រុក​អនុ​វត្ត​ទម្រង់​​ផលិតស្រូវ​សារីរាង្គ រួម​ចំ​ណែក​​លើ​កកម្ពស់​ប្រាក់​ចំ​ណូល​និង​​កែលម្អ​ជីវភាព​​ជូន​មា​មីង​កសិករ​​នៅ​ភូមិ​​ភាគ​។ ទន្ទឹម​នោះ​ បង​នៅ​ទាំង​សកម្ម​​ចូល​រួម​បណ្តា​សកម្ម​​ភាព​កសាង​ជន​បទ​ថ្មី​ ដូច​ ចលនា​​ប្រ​ជា​ជន​ចូល​រួម​កសាង​ ជួស​ជុល​ស្ពាន​ ផ្លូវ​ កាប់​ឆ្ការ​​ស្មៅ​​ អា​នា​ម័យតាម​​ដងផ្លូវ​ ជំ​នួយ​កសាង​បណ្តា​សំ​ណង់​ក្នុង​វត្ត​។ល។ ចាប់​ពីការ​​​គប់​វាល់ទាំង​នោះ​បង​សម្រេច​​កិត្តិ​នា​មជាកសិករ​​ផលិត​ធ្វើ​អា​ជីវកម្ម​​​ពូកែ​​ថ្នា​ក់​ខេត្ត​និង​​ស្រុក​ចាប់​ពីឆ្នាំ២០២២-២០២៤។

ក៏​ដូច​ប​ងថា​ច់​យៀង ​​បង​គីមបឿន នៅ​ភូមិ​​ដៃ​នង​ ឃុំ​លីវ​ទូ ស្រុក​ត្រឹង​​ដេ (សុក​ត្រាំង​) ក៏​ជាគំ​រូ​ឆ្នើម​ឈាន​ឡើង​ចាក​ផុត​ក្រអា​ស្រ័យ​អនុ​វត្ត​ទម្រង់​​ផលិត​ស្រូវ​តាម​​ទិសសារីរាង្គ។ ជំនួស ដោយ​ផលិត​ស្រូវ​តាម​​របៀប​ចាស់​និង​​ចិញ្ចឹម​គោទឹក​ដោះ​មិនសូវ​បាន​​ផលបង​បង្វែរ​មក​ផលិត​ស្រូវ​តាម​​របៀប​ថ្មី​ អនុ​វត្ត​បច្ចេក​​ទេស​ចូល​ក្នុង​ការ​​ផលិត​និង​​ចិញ្ចឹម​សត្វ​។ សព្វថ្ងៃ​ជាមួយ​ផ្ទៃ​ដី​៦ហ.ត បង​ជម្រើស​​ពូជ​ដាយធើមដើម្បី​ផលិត​ អា​ស្រ័យ​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​​ទេស​ចូល​ក្នុង​ការផលិត​ទើប​សម្រេច​​ទិន្ន​ផលខ្ពស់​ រដូវ​ដើម​ឆ្នាំសម្រេច​​ទិន្ន​ផលពី៨០០-៨៥០គ.ក/កុង​ និង​​រដូវ​ប្រាំ​ងសម្រេច​​ទិន្ន​ផលពី៩០០-១.០០០គ.ក/កុង​ ជាមួយ​តម្លៃ​​ពី៦.០០០-៨.០០០ដុង/គ.ក ចំ​ណេញ​បាន​​ប្រ​ហែល​៣លាន​ដុង/កុង​ក្រោយ​ពីផាត់​ទាត់​រួច​រាល់​។ អា​ស្រ័យ​ហេតុ​នោះ​ ជីវភាព​​គ្រួ​សារ​បង​បឿនពីមួយ​ថ្ងៃ​កាន់​តែបាន​​លំ​នឹង​ ឈាន​ឡើង​ចាក​ផុត​ក្រដោយ​ចីរភាព​​។

បងគីមបឿន(ខាងឆ្វេងដៃ) នៅភូមិដៃនង ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង) ជាគំរូឆ្នើមឈានឡើងចាកផុតក្រអាស្រ័យអនុវត្តទម្រង់ផលិតមានប្រសិទ្ធភាព។
បងគីមបឿន(ខាងស្តាំ) នៅភូមិដៃនង ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង) ជាគំរូឆ្នើមឈានឡើងចាកផុតក្រអាស្រ័យអនុវត្តទម្រង់ផលិតមានប្រសិទ្ធភាព។

បង​បឿនបាន​​ឱ្យ​ដឹង​៖ក្រៅ​ពីផលិត​ស្រូវ​តាម​​ទិសសារីរាង្គខ្ញុំ​នៅ​ទាំង​ចុះ​កិច្ច​សន្យា​ជាមួយ​ម្ចាស់​​ម៉ា​​ស៊ីន​កាត់​​ស្រូវ​ចម្រុះ​​ ម៉ាស៊ី​ន​មូរចម្បើងក្នុង​និង​​ក្រៅ​ខេត្ត​ដើម្បី​ជួយ​មា​មីង​ក្នុង​ភូមិ​​ប្រ​មូល​​ផលស្រូវ​បាន​​ទាន់​ពេល​និង​​លក់​បាន​​ថ្លៃ​​។ អា​ស្រ័យ​ហេតុ​នោះ​ រាល់​ឆ្នាំទន្ទឹម​នឹង​ប្រ​ភព​ចំ​ណូល​ចម្បង​ពីផលិត​ស្រូវ​ ខ្ញុំ​នៅ​ទាំង​រកបាន​​ប្រាក់​ចំ​ណូល​ប្រ​ហែល​៤០លាន​ដុង/រដូវ​ពីសេវា​កម្ម​នេះ​។

ជាមួយ​តួនា​ទីជាប្រ​ធាន​​ក្រុម​សហកា​រ​ផលិត​ស្រូវ​ភូមិ​​ត្រានិត បង​បឿនសកម្ម​​ផ្សព្វ​ផ្សា​យជូន​មា​មីង​កសិករ​​ឱ្យ​ជម្រើស​​ពូជ​ស្រូវ​សម្រេច​​ប្រ​សិ​ទ្ធភាព​ ប្រើ​ថ្នាំ​ការ​​ពារ​រុក្ខ​ជាតិ​និង​​ជីត្រូវ​របៀប​ អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​​ទេស​ចូល​ក្នុង​ការ​​ផលិត​។ល។ ក្រៅ​ពីនោះ​បង​នៅ​ទាំង​ចូល​រួម​យ៉ាង​សកម្ម​​បណ្តា​ការ​​ចលនា​​សុខុមា​លភាព​សង្គម​​ ជំ​នួយ​គ្រួ​សារ​ក្រ កសង​ជន​បទ​ថ្មី​ ជំ​នួយ​វត្ត​ជួស​ជុល​ទូក​ងរួម​ចំ​ណែក​​ក្នុង​ការ​​អភិ​រក្ស​និង​​ពង្រីក​អត្ត​សញ្ញា​ណវប្ប​ធម៌​ជន​ជាតិ​។

សម​មិត្ត​យឿងមុនីស័ក្តិ​-ប្រ​ធាន​​សមា​គមក​សិករ​​ឃុំ​លីវ​ទូបាន​​ឱ្យ​ដឹង​៖ ក្នុង​ប៉ុន្មា​ន​ឆ្នាំកន្លង​ការ​​ចលនា​​កសិករ​​ប្រ​ឡង​ប្រ​ណាំ​ងផលិត​ធ្វើ​អា​ជីវកម្ម​​​ពូកែ​​ បង្កបាន​ភាព​សាយភាយយ៉ាង​ទូលំ​​ទូលាយ​​ក្លាយ​​ជាកម្លាំង​​លើ​កទឹក​ចិត្ត​ជំ​រុញ​ការ​​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ជន​បទ​និង​​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​​ភាគ​។ ទន្ទឹម​នោះ​ មា​នគំ​រូ​កសិករ​​ជាច្រើន​មិនត្រឹម​តែពូកែ​​ក្នុង​ការ​​ផលិត​តែនៅ​ទាំង​ខិត​ខំ​ច្នៃ​ប្រ​ឌិត​ អនុ​វត្ត​វិទ្យាសាស្រ្ត​បច្ចេក​​ទេស​ចូល​ក្នុង​ការ​​ផលិត​ ខ្នះ​ខ្នែង​បង្វែរ​ទម្រង់​​ផលិត​ ឆ្លង​ផុត​ការ​​លំ​បាក​ ឈាន​ឡើង​ធ្វើ​មា​នដោយ​ស្រប​ច្បាប់​ រួម​ចំ​ណែក​​យ៉ាង​សកម្ម​​ក្នុង​​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​​របស់​ភូមិ​​ភាគ​៕

ហុង​ទើ-សុផល