តាមអនុប្រធានសមាគមកសិករស្រុកមីទូ មកទស្សនាទម្រង់ផលិតរបស់គ្រួសារបងដាវស្វឹងហា នៅភូមិបូលៀង៣ ឃុំធ្វឹងហ៊ឹង ដែលជាសមាជិកកសិករខ្មែរឈានឡើងធូរធារ ដោយសារដើមទុនពីធនាគារគោលនយោបាយសង្គមស្រុក។ មានឱកាសជួបសំណេះសំណាល បងហាចែករំលែក៖ ឆ្នាំ២០១៥ ខ្ញុំរៀបការចេញនៅដោយឡែក បានឪពុកម្តាយចែកដីចម្ការចំនួន២កុង ប្តីប្រពន្ធខិតខំផលិត ប៉ុន្តែនៅតែមិនគ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារចិញ្ចឹមជីវិតនៅតែខ្វះមុខខ្វះក្រោយ។ ឆ្នាំ២០១៦ បានឧទ្ទេសនាមចូលរួមក្នុងសាខាសមាគមកសិករភូមិបូលៀង៣ បានពិនិត្យជំនួយឧបត្ថម្ភដើមទុនពីប្រភពទុនមូលនិធិជួយកសិករ ប្តីប្រពន្ធខ្ញុំសម្រេចចិត្តទិញធុងទឹកអំពៅ បើកតូបលក់បន្លែ សាច់ជ្រូក ត្រី។ល។ ដោយមានឆន្ទៈធ្វើការរកស៊ី ប្រិតសំច្នៃក្នុងការចំណាយ ប្តីប្រពន្ធបងសន្សំដើមទុនបានខ្លះ ដូច្នេះ នៅឆ្នាំ២០២០ បងហាបុលបន្ថែមចំនួន៤០លានដុង ដើម្បីវិនិយោគលើការចិញ្ចឹមគោមេ។ ដោយសារការឧស្សាហ៍ព្យាយាមខិតខំប្រឹងប្រែងថែទាំ ចូលរួមថ្នាក់ហ្វឹកហាត់ជាច្រើន ស្តីពីវិទ្យាសាស្ត្រ-បច្ចេកទេសចិញ្ចឹម ម្ល៉ោះហើយ ទម្រង់មានប្រសិទ្ធភាពបន្តិចម្តងៗ ក្រោយពីលក់៣លើក បច្ចុប្បន្ន គ្រួសារបងនៅមានគោ៦ក្បាល។ បងហាចែករំលែក៖ ជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំមានចំណូលបានប្រហែល២០០លានដុង ពីទម្រង់ចិញ្ចឹមគោគួបផ្សំជាមួយការលក់ដូរ អាស្រ័យហេតុនេះ ជីវភាពគ្រួសារខ្ញុំកាន់តែឈានឡើងធូរធារបន្តិចម្តងៗនិងសង់ផ្ទះ តម្លៃ៥០០លានដុង។
![]() |
ទម្រង់ចិញ្ចឹមគោគួបផ្សំជាមួយការលក់ដូររបស់បងដាវស្វឹងហា ភូមិបូលៀង៣ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) នាំមកនូវប្រាក់ចំណូលស្ថិរភាព។ |
គ្រួសារបងស្រីលីធីសាភាព នៅក្នុងភូមិជាមួយគ្នា ក៏ជាគំរូឈានឡើងចាកផុតក្រពីការចិញ្ចឹមគោ ជ្រូក។ នាំយើងខ្ញុំទស្សនាទម្រង់បងស្រីសាភាព ឱ្យដឹង៖ កាលពីមុន ស្ថានភាពលំបាក ឆ្នាំ២០២២ បានសមាគមកសិករឃុំបង្កលក្ខណៈឱ្យបុលទុន៣០លានដុង ខ្ញុំទិញគោពូជ១ក្បាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ អាស្រ័យមានការឧស្សាហ៍ព្យាយាមថែទាំ ដូច្នេះ គោមេឆាប់ធំ គោកើតកូនបាន១ក្បាល ជារៀងរាល់ឆ្នាំ។ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមនៅឆ្នាំ២០២៥ បងស្រីចាប់ជ្រូកសាច់ចំនួន៤ក្បាលបន្ថែមសម្រាប់ចិញ្ចឹម។ បងស្រីសាភាព ឱ្យដឹង៖ ថ្មីៗនេះ គ្រួសារខ្ញុំលក់ជ្រូកសាច់ចំនួន៤ក្បាល ទម្ងន់ប្រហែល១០០គ.ក/ក្បាល តម្លៃពី៥៥.០០០-៦០.០០០ដុង/គ.ក។ ដោយឃើញទម្រង់ចិញ្ចឹមជ្រូកបាននាំមកនូវប្រសិទ្ធភាពដូច្នេះ នាពេលខាងមុខ ខ្ញុំមានគម្រោងបុលទុនបន្ថែម ដើម្បីបើកទូលាយទម្រង់ចិញ្ចឹម កែលម្អជីវភាព។
![]() |
បុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីអនុវត្តទម្រង់ចិញ្ចឹមគោ ជ្រូករបស់បងស្រីលីធីសាភាព ភូមិបូលៀង៣ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) ទទួលបានប្រសិទ្ធភាពយ៉ាងគាប់ប្រសើរ។ |
សមមិត្តវ៉វ៉ាំងវូ-អនុប្រធានសមាគមកសិករស្រុកមីទូ ឱ្យដឹង៖ បច្ចុប្បន្ន សមាគមបានធនាគារគោលនយោបាយសង្គមប្រគល់ឱ្យគ្រប់គ្រងក្រុមប្រិតសំចៃចំនួន៨៨ក្រុមដោយមានប្រជាជនបុលចំនួន៤.៣៧៣គ្រួសារ សរុបថវិកាជាង១០០ពាន់លានដុង។ ដើម្បីដំណើរការកាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ សមាគមកសិករស្រុកនឹងបន្តជំរុញការងារឃោសនា លើកទឹកចិត្តស្មារតីផ្តើមអាជីពដល់សមាជិក ឧបត្ថម្ភទុនបុលអាទិភាពដល់សមាជិក ពិសេស ចំពោះសមាជិកក្រ ក្បែរក្រមានលក្ខណៈសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ សហការយ៉ាងសកម្មក្នុងការចាត់តាំងថ្នាក់ហ្វឹកហាត់ពីវិទ្យាសាស្ត្រ-បច្ចេកទេសជឿនលឿន ផ្តោតសំខាន់លើការបើកទូលាយនូវទម្រង់ល្អ មានប្រសិទ្ធភាព ដើម្បីជួយសមាជិកបង្កើនប្រាក់ចំណូលបន្ថែម លំនឹងជីវភាព៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin