![]() |
ទម្រង់ចិញ្ចឹមគោមេពីប្រភពទុនធនាគារគោលនយោបាយផ្តល់ប្រាក់ចំណូលលំនឹងរបស់គ្រួសារបងស្រីយ័ញធីធី ភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ (សុកត្រាំង)។ |
តាមសមមិត្តលីថាញ់-ប្រធានសមាគមកសិករឃុំភូមី៖ ឆ្នាំ២០២៤ សមាគមបានទទួលទុនពីធនាគារគោលនយោបាយសង្គម គ្រប់គ្រង៦ក្រុមប្រិតសំចៃមានគ្រួសារចំនួន២៩គ្រួបុលទុន សរុបថវិកាជាង១ពាន់លានដុង។ ឧបត្ថម្ភសមាជិកពីររូបដែលមានស្ថានភាពលំបាកស្ងប់ចិត្តក្នុងការផលិត លំនឹងជីវភាព ក្នុងនោះ ឧបត្ថម្ភសង់ផ្ទះ២ខ្នង “ផ្ទះកសិករ” ក្នុងតម្លៃ៩០លានដុង (ឆ្នាំ២០២៣)។ ដោយបានយកចិត្តទុកដាក់បង្កលក្ខណៈរបស់សមាគមកសិករគ្រប់ថ្នាក់ នាពេលកន្លង ជីវភាពរបស់សមាជិកកសិករជាច្រើននៅលើភូមិដ្ឋានឃុំមានភាពរីកចម្រើន។ គំរូដូចគ្រួសារបងស្រីយ័ញធីធី នៅភូមិបឹងកក់ ឃុំភូមី។ សំណេះសំណាលជាមួយយើងខ្ញុំ បងស្រីធីចែករំលែក៖ កាលពីមុន គ្រួសារប្រកបរបរកសិកម្ម ឃើញទម្រង់ចិញ្ចឹមគោនាំមកនូវប្រសិទ្ធភាព ទើបនៅឆ្នាំ២០១៨ ប្តីប្រពន្ធខ្ញុំសម្រេចចិត្តបុលពី ធនាគារគោលនយោបាយដើម្បីវិនិយោគ ចិញ្ចឹមគោមេ។ ដោយការឧស្សាហ៍ព្យាយាមថែទាំ ម្ល៉ោះហើយ ដំបូងពីគោ២ក្បាលបានកើនឡើងដល់១០ក្បាល។ ឃើញទម្រង់ចិញ្ចឹមគោចំណាយទុនតិច ងាយស្រួលថែទាំឆ្នាំ២០២៣ បងស្រីធីបានបុលបន្ថែមចំនួន៥០លានដុង ដើម្បីបើកទូលាយទម្រង់ចិញ្ចឹម។ បងស្រីធីឱ្យដឹង៖ រៀងរាល់ឆ្នាំ គោកើតកូនពី៣-៤ក្បាល ថ្មីៗនេះ គ្រួសារខ្ញុំលក់កូនគោបាន៣ក្បាលដោយតម្លៃ៥០លានដុង។ អាស្រ័យហេតុនេះ ជីវភាពគ្រួសាររបស់ខ្ញុំបានប្រសើរឡើងបន្តិចម្តងៗនិងចាកផុតពីភាពក្រី។
ទន្ទឹមនឹងការបង្កលក្ខណៈអភិវឌ្ឍផលិត សមាគមកសិករគ្រប់ថ្នាក់ នៅទាំងឧបត្ថម្ភផ្ទះនៅពីកម្មវិធី “ផ្ទះកសិករ” ដើម្បីសមាជិកលំបាកមានលំនៅឋានលំនឹង ស្ងប់ចិត្តពលកម្ម ផលិត។ ក្នុងផ្ទះតូចស្អាត ពូផាងសារិន្ទ សមាជិកកសិករភូមិដើមស្វាយ ឃុំភូមីមិនអាចលាក់បាំងនូវក្តីរីករាយពេលដែលមានផ្ទះថ្មីពីកម្មវិធី “ផ្ទះកសិករ”។ ពូរិន្ទចែករំលែក៖ ផ្ទះបានសាងសង់និងសម្រេចនៅឆ្នាំ២០២៣ ដែលមានផ្ទៃដី៤០ម៉ែត្រការ៉េ សរុបថវិកាជាង១០០លានដុង។ ក្នុងនោះ សមាគមកសិករខេត្តឧបត្ថម្ភ៥០លានដុង បុលធនាគារគោលនយោបាយ៥០លានដុង ចំនួនថវិកាដែលនៅសល់បានក្រុមគ្រួសារបន្ថែមសម្រាប់សាងសង់។ ភាពសប្បាយរីករាយនៅក្នុងផ្ទះថ្មីរបស់សមាជិកកសិករក្រក្នុងខេត្តនិយាយរួមគ្រួសារពូសារិន្ទ និយាយដោយឡែកបានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធី “ផ្ទះកសិករ” ដែលបំផុសចលនាដោយសមាគមកសិករគ្រប់ថ្នាក់ក្នុងខេត្ត ដើម្បីរួមកម្លាំងសង់ផ្ទះនៅជូនសមាជិកដែលមានស្ថានភាពលំបាក។
សមមិត្តលីថាញ់-ប្រធានសមាគមកសិករឃុំភូមីឱ្យដឹង៖ នាពេលកន្លង សមាគមកសិករឃុំបានផ្លាស់ថ្មីជាច្រើនអំពីខ្លឹមសារនិងវិធីសកម្មភាពអនុវត្តល្អតួនាទីយ៉ាងសំខាន់ក្នុងការចលនាកសិករ រួមចំណែកជួយជីវភាពកសិករមានការផ្លាស់ប្តូរយ៉ាងសកម្ម។ នាពេលខាងមុខ សមាគមបន្តជំរុញសកម្មភាពជួយកសិករផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេសយ៉ាងសកម្មក្នុងផលិតអនុវត្តកម្មវិធី គម្រោង គោលនយោបាយកសិកម្ម កសិករនិងជនបទប្រកបដោយប្រសិទ្ធភាព ពង្រឹងអង្គការសមាគមមួយថ្ងៃកាន់តែរឹងមាំ៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin