ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គណៈគ្រប់គ្រងបណ្តាបណ្តុំឧស្សាហកម្មខេត្ត បានផ្តល់ថ្មីលិខិតទទួលស្គាល់ចុះឈ្មោះវិនិយោគ១គម្រោង កែសម្រួលលិខិតទទួលស្គាល់ចុះឈ្មោះវិនិយោគ២គម្រោង ប្រកាសបញ្ចប់សកម្មភាពវិនិយោគ២គម្រោង។ មកដល់បច្ចុប្បន្ន បានផ្តល់គោលការណ៍វិនិយោគ លិខិតទទួលស្គាល់ចុះឈ្មោះវិនិយោគ (មានសុពលភាព) សម្រាប់៦៤គម្រោងវិនិយោគ (ក្នុងនោះ មាន៦គម្រោងទុនវិនិយោគប្រទេសក្រៅ) ដោយសរុបទុនចុះឈ្មោះវិនិយោគគឺ៨.៨៩៦,២ពាន់លានដុង (ក្នុងនោះ ទុន FDI គឺ២.១៦៩ពាន់លានដុង) សម្រេច៩៣,៥% សរុបទុនចុះឈ្មោះវិនិយោគ។
![]() |
ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រឹងវ៉ាំងឡូវធ្វើការជាមួយគណៈគ្រប់គ្រងបណ្តាបណ្តុំឧស្សាហកម្មខេត្ត សុកត្រាំង។ |
តាមគណៈគ្រប់គ្រងបណ្តាបណ្តុំឧស្សាហកម្មខេត្ត ចំណូលត្រីមាសទី១ ឆ្នាំ២០២៥ របស់អាជីវកម្មបណ្តុំឧស្សាហកម្មអាងងីប គឺ៥.០៧៥ពាន់លានដុង (ក្នុងនោះ អាជីវកម្ម FDI គឺ៩០២,៨ពាន់លានដុង) កើន១២,៩% បើប្រៀបនឹងឆ្នាំ២០២៤។ តម្លៃផលិតឧស្សាហកម្មត្រីមាសទី១ ឆ្នាំ២០២៥ គឺ៣.២០១,៨ពាន់លានដុង (ក្នុងនោះ អាជីវកម្ម FDI គឺ៦៩៩ពាន់លានដុង) កើន១២,៩%ប្រៀបនឹងឆ្នាំមុន សម្រេច១៩,៤% ប្រៀបជាមួយកំហិតនៃផែនការដែលបានប្រគល់ឆ្នាំ២០២៥ (១៦.៥០០ពាន់លានដុង)។ តម្លៃចំណូលនាំចេញទំនិញឧស្សាហកម្មត្រីមាសទី១ ឆ្នាំ២០២៥គឺ១៣៤,៦ពាន់លានដុង កើន២% ប្រៀបនឹងឆ្នាំមុន។ សរុបបង់ពន្ធត្រីមាសទី១ ឆ្នាំ២០២៥ គឺ២៤៧,៧ពាន់លានដុង ថយចុះ៥,៧%ប្រៀបនឹងឆ្នាំមុន។ ក្នុងត្រីមាសនេះ មជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធនិងសេវាបណ្តុំឧស្សាហកម្ម (អង្គភាពបុព្វហេតុចំណុះគណៈគ្រប់គ្រងបណ្តាបណ្តុំឧស្សាហកម្មខេត្ត) ប្រមូលប្រាក់ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់អាជីវកម្មបណ្តុំឧស្សាហកម្មគឺជិត១,៥ពាន់លានដុង (សម្រេច១៨%គ្រោងថវិកាចំណូលឆ្នាំ២០២៥)។
ក្នុងសម័យប្រជុំ តំណាងទាំងឡាយបានប្តូរយោបល់ ស្នើបណ្តាវិធានការដោះស្រាយការលំបាកក្នុងការគ្រប់គ្រងរដ្ឋអំពីបណ្តុំឧស្សាហកម្មលើភូមិដ្ឋានខេត្ត សកម្មភាពរបស់មជ្ឈមណ្ឌលហេដ្រចនាសម្ព័ន្ធនិងសេវាបណ្តុំឧស្សាហកម្ម។ឋានិងសេវាកម្មឧស្សាហកម្មល។ល។
សរុបសម័យប្រជុំ សមមិត្តត្រឹងវ៉ាំងឡូវ ស្នើគណៈគ្រប់គ្រងបណ្តាបណ្តុំឧស្សាហកម្មខេត្ត បន្តការងារកសាងបណ្តុំឧស្សាហកម្មអំពាវនាវការវិនិយោគបណ្តាគម្រោងកសាងនិងធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តុំឧស្សាហកម្ម។ល។ ចំពោះមន្ទីរ ផ្នែកខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើឱ្យសហការជាមួយគណៈគ្រប់គ្រងបណ្តាបណ្តុំឧស្សាហកម្មខេត្ត ដោះស្រាយឱ្យបានដាច់ស្រេចបណ្តាការលំបាក បញ្ហានានានៅមជ្ឈមណ្ឌលនិងសេវាបណ្តុំឧស្សាហកម្មសមស្របតាមការកំណត់របស់ច្បាប់ ដើម្បីពង្រីកមានប្រសិទ្ធភាពនៃចំណូល បម្រើការមានប្រសិទ្ធភាពនៃសកម្មភាពរបស់អាជីវកម្មក្នុងបណ្តុំឧស្សាហកម្មអាងងីប។
ហ្វាងឡាង - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin