ពីពេលបានទទួលស្គាល់ឃុំជនបទថ្មីនាដើមឆ្នាំ២០២៣ ឃុំធ្វឹងហ្វាសន្សឹមៗអភិវឌ្ឍ។ បណ្តាប្រព័ន្ធមូលដ្ឋានសម្ភារៈ ផ្លូវគមនាគមន៍ជនបទ អគារវប្បធម៌ ដំណាក់សុខាភិបាល សាលារៀនបានវិនិយោគសង់ថ្មីខែងរ៉ែងឆ្លើយតបបានសំណូមពរអភិវឌ្ឍរបស់ភូមិភាគ។ ប្រជាជនក្នុងឃុំជំរុញអភិវឌ្ឍផលិតប្រមូលផ្តុំអនុវត្តបណ្តាល្បឿនវិទ្យាសាស្ត្រក្នុងការផលិត តាំងពីនោះចំណូលរបស់ប្រជាជនមួយថ្ងៃកាន់តែកើនឡើង។ ដូច្នេះអត្រាគ្រួសារក្រថយចុះរៀងរាល់ឆ្នាំ គិតដល់ចុងឆ្នាំ២០២៤លើភូមិដ្ឋានឃុំនៅតែ៦៤គ្រួសារក្រថយចុះ៥២គ្រួប្រៀបនឹងឆ្នាំ២០២៣។ ពូថាច់គ្វឹង នៅភូមិស្បូវ ឃុំធ្វឹងហ្វានិយាយ៖ ប្រជាជនយើងខ្ញុំសប្បាយចិត្តណាស់ចំពោះការផ្លាស់ថ្មីរបស់ភូមិស្រុក។ ពីការកសាងជនបទថ្មីជួយភូមិស្រុកធ្វឹងហ្វាមួយថ្ងៃកាន់តែសុខដុម អរិយធម៌ទំនើប។ មិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគព្រមៗគ្នា ផ្លូវគមនាគមន៍ធ្វើដំណើរទៅមកក៏ងាយស្រួល ជីវភាពសម្ភារៈស្មារតីប្រជាជនមួយថ្ងៃកាន់តែកើនឡើង។
![]() |
តំបន់ជនបទធ្វឹងហ្វាមួយថ្ងៃកាន់តែស្អាតខែងរ៉ែង។ |
ការងារផ្លាស់ប្តូរឈើពូជ សត្វចិញ្ចឹមបានប្រជាជនអនវត្តល្អនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ឃុំកសាងអភិវឌ្ឍបណ្តាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពនិងចលនាណែនាំឧបត្ថម្ភកសិករចូលរួមអភិវឌ្ឍបណ្តាទម្រង់សេដ្ឋកិច្ចសមូហភាពក្នុងកសិកម្មនិងកសាងអភិវឌ្ឍបណ្តាទម្រង់សាខា ក្រុមសមាគមរបរ។ សព្វថ្ងៃលើភូមិដ្ឋានឃុំមានក្រុមសហការកសិកម្មចំនួន៤ដោយមានសមាជិក២៨រូបនិងក្រុមសហករណ៍ចំនួន៦ដោយមានសមាជិក១៣៦រូប។ វប្បធម៌សង្គមជឿនលឿន ការងារដោះស្រាយការធ្វើសម្រេចខ្ពស់ បណ្តាគោលនយោបាយសុខុមាលភាពសង្គមអនុវត្តគ្រប់គ្រាន់ទាន់ពេល។ ការងារថែទាំសុខភាពដំបូងឱ្យប្រជាជនបានធានា សកម្មភាពវប្បធម៌-សិល្បៈ កីឡា-ហាត់ប្រាណសន្សឹមៗកើនឡើង ការពារជាតិ-សន្តិសុខបានរក្សា សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានលំនឹង។ល។ សព្វថ្ងៃទិដ្ឋភាពតំបន់ជនបទនៅឃុំធ្វឹងហ្វាអភិវឌ្ឍយ៉ាងសុក្រឹតក្នុងនោះប្រជាជនជាអ្នកទទួលអារម្មណ៍ប្រាកដបំផុត។ បងស្រីថាច់ធីសាវី នៅភូមិត្រាឃ្វិចB ឃុំធ្វឹងហ្វានិយាយ៖ ពីពេលឃុំសម្រេចជនបទថ្មីខ្ញុំឃើញផ្ទះខែងរ៉ែង សេដ្ឋកិច្ចក៏មានភាពប្រសើរ។ ខ្ញុំឃើញជីវភាពសេដ្ឋកិច្ចអភិវឌ្ឍជាងប៉ុន្មានឆ្នាំមុន ទិដ្ឋភាពជនបទមួយថ្ងៃកាន់តែវិវឌ្ឍន៍ មាមីងក្នុងភូមិនរណាក៏សប្បាយរីករាយ។ មកធ្វឹងហ្វាថ្ងៃនេះនឹងឃើញច្បាស់ទិដ្ឋភាពជនបទប្រែផ្លាស់រាល់ថ្ងៃ។ ជីវភាពវប្បធម៌ ស្មារតីរបស់ប្រជាជនមួយថ្ងៃកាន់តែកើនឡើង ប្រជាជនប្រតិបត្តិល្អគោលការណ៍របស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ សកម្មចូលរួមពលកម្មផលិតអភិវឌ្ឍសេដ្ឋកិច្ចកសាងជីវភាពវប្បធម៌។ បណ្តាការផ្លាស់ថ្មីនោះជាលទ្ធផលក្នុងអំឡុងកាលមិនបង្អង់ប្រឹងប្រែងរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនធ្វឹងហ្វាក្នុងការអនុវត្តបណ្តាកំហិតកសាងជនបទថ្មី។ សមមិត្តយឿងធីមីហ្វា-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វាឱ្យដឹងដូច្នេះ។
![]() |
ប្រជាជនឃុំធ្វឹងហ្វាកសាងផ្ទះនៅខែងរ៉ែងជីវភាពសុខដុម។ |
ភាពវិវឌ្ឍន៍នៅឃុំធ្វឹងហ្វាថ្ងៃនេះ ម្តងទៀតអះអាងនៃកម្មវិធីទិសដៅជាតិកសាងជនបទថ្មីនាំមកភាពសុខដុម សុភមង្គលឱ្យប្រជាជន។ បង្កក្តីជំនឿ ជំរុញកម្លាំងដើម្បីប្រជាជនស្របចិត្តរួមជាមួយរដ្ឋអំណាចគ្រប់ថ្នាក់កសាងស្រុកភូមិមួយថ្ងៃកាន់តែបរិបូរណ៍៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin