ភាពផ្លាស់ថ្មីនៅតំបន់ជនបទវិញគ្វើយ

04:53, 27/05/2025

ពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំវិញគ្វើយ ទីរួមខេត្តង៉ាណាំ(សុកត្រាំង) បានផ្សព្វផ្សាយអនុវត្តល្អបណ្តាកម្មវិធី គោលនយោបាយ គម្រោងចំពោះតំបន់ជនជាតិភាគតិច ទន្ទឹមនោះពង្រីកតួនាទីរបស់កម្មាភិបាល បក្ខជនខ្មែរ អ្នកមានប្រិយភាពក្នុងការផ្សព្វផ្សាយចលនា។ ទន្ទឹមនោះ ធ្វើឱ្យផ្លាស់ប្តូរជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជននៅភូមិភាគ។

តាម​​សម​មិត្ត​លេវ៉ាំង​ម៉ាវ-លេខា​បក្ស​ ប្រ​ធាន​​គណៈ​កម្មា​​ធិការ​ប្រ​ជា​ជន​ឃុំ​វិញគ្វើយ ជាមួយ​ការ​​ព្រួត​ដៃ​យ៉ាង​សកម្ម​​នៃ​​ទូទាំងប្រ​ព័ន្ធ​​នយោ​បាយ​និង​​ការ​​ស្រប​មតិ​របស់​ប្រ​ជា​ជន​ អស់​រយៈ​កាល៥ឆ្នាំ​ខំប្រឹង​ វិញគ្វើយបាន​សម្រេច​​ឃុំ​ជន​បទ​ថ្មី​លើ​កកម្ពស់​។ ក្នុង​នោះ​ ប្រាក់​ចំ​ណូល​មធ្យម​លើ​មនុស្ស​ម្នា​ក់សម្រេច​​ជាង​៧១លាន​ដុង/ឆ្នាំ អត្រា​​គ្រួ​សារ​ក្រថយ​ចុះ​នៅ​ត្រឹម​តែ២,៣៩% មា​នដងផ្លូវ​ជាច្រើន​ស្អាត​-បៃតង​បង្ក​ភាព​លេច​ធ្លោ​សម្រាប់​ការ​​ផ្លាស់​​ថ្មី​ពីទិដ្ឋ​ភាព​​បរិស្ថាន​​​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​​ប្តូរ​​ទិដ្ឋ​ភាព​​ជន​បទ​នៅ​វិញគ្វើយពីមួយ​ថ្ងៃ​កាន់​តែស្អាត​បាត​។ ទន្ទឹម​នោះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​​សេដ្ឋ​កិច្ច​-សង្គម​​តែងបាន​​វិនិ​យោ​គសម្រេច​​រួច​រាល់​ ជីវភាព​​សម្ភារៈ​​និង​​ស្មា​រតី​របស់​ជន​រួម​ជាតិ​ខ្មែរ​តែងបាន​​កើន​ឡើង​ គម្លាត​រវាង​​ទីក្រុង​​និង​​ជន​បទ​កាន់​តែបំ​ព្រួញ សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នា​ប់​សុវត្ថិ​ភាព​សង្គម​តែងបាន​ធានា។

ដងផ្លូវគមនាគមន៍ជនបទនៅឃុំវិញគ្វើយ ទីរួមខេត្តង៉ាណាំ បានវិនិយោគកសាងស្អាតបាត។
ដងផ្លូវគមនាគមន៍ជនបទនៅឃុំវិញគ្វើយ ទីរួមខេត្តង៉ាណាំ បានវិនិយោគកសាងស្អាតបាត។

យល់​ពីភាព​ផ្លាស់​​ថ្មី​របស់​ភូមិ​​ស្រុក​ ពូឡឹម​អើ នៅ​ភូមិ​​វិញធ្វឹង​ ឃុំ​វិញគ្វើយនិយាយ​​៖ ពីមុន​ផ្លូវ​ដី​ល្បាប់​ ទឹក​ស្អាត​ប្រើ​ប្រាស់​ក៏​គ្មា​ន​ សាលារៀន​ធ្វើ​ដោយ​ឈើ​ ប្រ​ក់ស្លឹក​។ល។ ជីវភាព​​របស់​មា​មីង​នរណា​ក៏​ជួប​ការ​​លំ​បាក​ ប៉ុន្មា​ន​ឆ្នាំនេះ​ ដោយ​បាន​​រដ្ឋ​វិនិ​យោ​គគ្រប់​វិស័យ​ ម៉្លោះ​ហើយ​មា​មីង​មា​នលក្ខ​ណៈ​​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ ជីវភាព​​បាន​​កើន​ឡើង​ តំ​បន់​ជន​បទ​ក៏​មា​នភាព​អភិ​វឌ្ឍ។ សព្វថ្ងៃ​ ផ្ទះ​​ស្លឹក​ពីមុន​បាន​​ជំ​នួស​​ដោយ​ផ្ទះ​​ថ្ម ផ្លូវ​ដី​ល្បាប់បាន​​ជំ​នួស​​ដោយ​ផ្លូវ​បេតុង​រាប​រលូន​ សាលា​រៀន​ក៏​បាន​​កសាង​រឹង​មាំ ដូច្នេះ​ប្អូន​​ៗបាន​​ទៅ​រៀន​គ្រប់​ៗគ្នា​​។ល។ ពិសេស​ផ្លូវ​ធំ​ទូលាយ​​ តភ្ជាប់​​ជាមួយ​ភូមិ​ភាគ​នា​នា​ រថយ​ន្តបើ​ក​បរដល់​មជ្ឈ​​មណ្ឌល​​ទីរួម​ខេត្ត​ការ​​ដឹក​ជញ្ជូន​​កសិផល​មា​នភាព​ងាយ​ស្រួល​ដូច្នេះ​មា​មីង​ខ្មែរ​ចេះ​លក់​ដូរ​ធ្វើ​អា​ជីវកម្ម​ដើម្បី​ធ្វើ​មា​ន។

ចំ​ណែក​​ពូយ័ញ​ទឹកអ្នក​មា​នប្រិយ​ភាព​នៅ​ឃុំ​វិញគ្វើយបាន​​ឱ្យ​ដឹង​៖ ជន​បទ​វិញគ្វើយស​ព្វថ្ងៃ​មិនចាញ់​​ទីក្រុង​​ ផ្លូវ​ធំ​ទូលាយ​​ ស្អាត​-បៃតង​និង​​សុវត្ថិ​ភាព​ រថយ​ន្តកង់​៤បើ​ក​បរដល់​ផ្ទះ​​។ បច្ចុ​ប្បន្ន​ ផ្ទះ​​ណាដែល​មា​នលក្ខ​ណៈ​​អា​ចវិនិ​យោ​គការ​​លក់​ដូរ​ ធ្វើ​អា​ជីវកម្ម​​​ កាធ្វើ​ស្រែ​ក៏បាន​​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​​ទេស​ចូល​ក្នុង​ការផ​​លិតដើម្បី​សម្រេច​​ទិន្ន​ផលនិង​​គុណ​ភាព​ខ្ពស់​ កូន​ក្មួយ​​ដល់​អា​យុ​ពល​កម្ម​​គឺ​បាន​រៀន​របរដើម្បី​ឧទ្ទេស​នា​មការ​​ងារ​ធ្វើ​នៅ​ក្រុម​ហ៊ុន​ក្នុង​និង​​ក្រៅ​ខេត្ត​ មា​នប្រាក់​ចំ​ណូល​លំ​នឹង​។ ទន្ទឹម​នោះ​ ជីវភាព​​តែងបាន​​កើន​ឡើង​ ផ្ទះ​​ថ្មស្អាត​ស្កឹមស្កៃ​សង់​ថ្មី​ជាបន្ត​បន្ទាប់​ជំ​នួស​ដោយ​ផ្ទះ​ស្លឹក​ពីមុន​។

សម​មិត្ត​លេវ៉ាំង​ម៉ាវបាន​ឱ្យ​ដឹង​បន្ថែម​៖ បន្ត​រក្សា​លទ្ធ​ផល​ដែល​សម្រេចបាន​​ ពេល​ខាង​មុខ​ ឃុំ​នឹង​កៀរ​គរប្រ​ភព​កម្លាំង​​ លើ​កកម្ពស់​បណ្តា​ល​ក្ខឋាន​ជន​បទ​ថ្មី​លើ​កកម្ពស់​ឆ្ពោះ​​ទៅ​ទិសដៅ​សម្រេច​ជន​បទ​ថ្មី​គំ​រូ​។

កសិករឃុំវិញគ្វើយ ទីរួមខេត្តង៉ាណាំចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិតស្រូវដូច្នេះទើបទិន្នផលសម្រេចបានខ្ពស់។
កសិករឃុំវិញគ្វើយ ទីរួមខេត្តង៉ាណាំចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិតស្រូវដូច្នេះទើបទិន្នផលសម្រេចបានខ្ពស់។

ដើម្បី​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​វិញគ្វើយពីមួយ​ថ្ងៃ​កាន់​តែមា​ន​ភាព​ផ្លាស់​​ថ្មី​និង​​អភិ​វឌ្ឍ ពេល​ខាង​មុខ​ គណៈ​កម្មា​​ធិការ​​​បក្ស​ រដ្ឋ​អំ​ណាច​​ឃុំ​នឹង​បន្ត​ផ្សព្វ​ផ្សា​យដោយ​ប្រ​សិ​ទ្ធភាព​បណ្តា​គោល​នយោ​បាយ​ កម្ម​វិធី​ គម្រោង​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​។ ទន្ទឹម​នោះ​ រួម​ចំ​ណែក​​បង្ក​ការ​​​លើ​កទឹក​ចិត្ត​ដើម្បី​ជនរួម​​ជាតិ​ខ្មែរ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​ បន្ត​ពង្រីក​ប្រ​ពៃណី​សាម​គ្គី​​ ប្រឹងប្រែង ព្រួត​ដៃ​ ស្រប​មតិ​កសាង​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែល្អ​ប្រ​សើរ​​ អរិយ​ធម៌​៕

ដាលីន