ពង្រីកតួនាទីឈានមុខ ច្នៃប្រឌិតរបស់គណៈអចិន្ត្រៃយ៍ សមាគមកសិករឃុំអាងថាញ់ណាមបានផ្សព្វផ្សាយ ចលនាសមាជិកកសិករជំរុញការចលនា “កសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្រស្ថេរភាព” ក្នុងឆ្នាំ២០២៤ មាន៥៦១គ្រួសារសម្រេចបានស្នាដៃកសិករផលិត ធ្វើអាជីវកម្មពូកែគ្រប់ថ្នាក់ ជាក់ស្តែងគឺថ្នាក់ខេត្តមាន៨គ្រួ ថ្នាក់ស្រុក៧៩គ្រួ ថ្នាក់មូលដ្ឋាន៤៨៣គ្រួ។
នាពេលកន្លង សមាគមតែងសកម្មចលនាសមាជិកកសិករបង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម អនុវត្តបណ្តាទម្រង់ដាំដុះនិងចិញ្ចឹមសត្វសមស្របនិងអាកាសធាតុនៅភូមិដ្ឋាននិងតម្រូវការទីផ្សារ អនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា អនុវត្តបច្ចេកទេសជីវសាស្ត្រ បច្ចេកទេសស្រោចស្រពសំចៃ យន្តូបនីយកម្មក្នុងការផលិតដើម្បីលើកកម្ពស់ទិន្នផលនិងបន្ថយការចំណាយ។ តាំងពីនោះ មានច្រើនទម្រង់ផលិត ធ្វើអាជីវកម្មឆ្នើមក្នុងនោះមានទម្រង់ចិញ្ចឹមបង្គាសរបស់ពូផាមវ៉ាំងវូនៅភូមិវ៉ាមហូ ទម្រង់ដាំមៀនរបស់ពូផាមវ៉ាំងដូវនិងពូថាញ់វិញនៅភូមិវ៉ថាញ់វ៉ាំង។ល។ ព្រមជាមួយនោះ សមាគមនៅទាំងចលនាសមាជិកផលិត ធ្វើអាជីវកម្មពូកែចែករំលែកបទពិសោធន៍ បច្ចេកទេស ជួយគ្នាធ្វើមាន តាំងពីនោះ បានជួយសមាជិកកសិករឈានឡើងចាកផុតក្រ លំនឹងជីវភាព អភិវឌ្ឍសេដ្ឋកិច្ច។
![]() |
ទម្រង់ដាំមៀនរបស់ពូថាច់វិញនៅភូមិវ៉ថាញ់វ៉ាំង ឃុំអាងថាញ់ណាម ស្រុកគូឡាវយុង (សុកត្រាំង)។ |
ចំពោះការងារឧបត្ថម្ភនិងណែនាំសមាជិកកសិករអភិវឌ្ឍបណ្តាទម្រង់ផលិតកសិកម្មថ្មី បណ្តាទម្រង់ចងសម្ព័ន្ធ សហការតាមប្រព័ន្ធតម្លៃ បណ្តាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពក្នុងផលិតកសិកម្ម ជនបទ សមាគមកសិករបានឧបត្ថម្ភសមាជិកអភិវឌ្ឍបណ្តាទម្រង់សហការ ចងសម្ព័ន្ធរវាងអាជីវកម្មជាមួយសហករណ៍និងគ្រួសារកសិករ រវាងអាជីវកម្មនិងគ្រួសារកសិករ រវាងសហករណ៍និងគ្រួសារកសិករ រវាងគ្រួសារកសិករដើម្បីផលិតធ្វើអាជីវកម្មតាមប្រព័ន្ធតម្លៃ។ ក្នុងឆ្នាំកន្លងសមាគមបង្កើតបានសហការថ្មី១ក្រុមនៅភូមិវ៉ាមហូដោយមានសមាជិក១២រូប សាខាសមាគមមុខរបរដាំអំពៅ១ក្រុមនៅភូមិវ៉ាមហូAមានសមាជិក១៥រូប ១ក្រុមសហការមុខរបរដាំអំពៅនៅភូមិវ៉ាមហូAមានសមាជិក៧រូបចូលរួម។
ក្រៅពីនោះ សមាគមនៅទាំងបង្កើនការងារបណ្តុះបណ្តាល បំប៉នមុខរបរឱ្យកសិករ សហការជាមួយបណ្តាអង្គការមហាជននិងមជ្ឈមណ្ឌលអប់រំរបរ អប់រំអចិន្ត្រៃយ៍ស្រុកគូឡាវយុងចលនាបើកថ្នាក់បង្រៀនមុខរបរដូច ថ្នាក់ចិញ្ចឹមពពៃ ថ្នាក់ផ្សារ-ក្រឡឹង ភ្លើងអគ្គិសនីប្រើប្រាស់ អ៊ុតសក់ ជួសជុលម៉ូតូ។ល។ ជំនួយកសិករក្នុងវិទ្យាសាស្រ្តបច្ចេកទេស ផ្តើមអាជីពច្នៃប្រឌិតដោយសកម្មភាពចាត់តាំងបណ្តាលើកសិក្ខាសាលា ហ្វឹកហាត់ជំនួយបច្ចេកទេសក្នុងការផលិត ចិញ្ចឹមសត្វ អាស្រ័យហេតុនេះបានជួយសមាជិកកសិករមានបន្ថែមចំណេះដឹង បច្ចេកទេស ទន្ទឹមនោះការផលិតធ្វើអាជីវកម្មនាំមកនូវប្រសិទ្ធភាពខ្ពស់។
![]() |
ថ្នាក់ហ្វឹកហាត់ពីរបៀបផ្អាប់ជីសារីរាង្គរបស់សមាជិកកសិករឃុំអាងថាញ់ណាម។ |
ជាពិសេស ដើម្បីជំរុញមាំបណ្តាសកម្មភាពជំនួយការផ្សព្វផ្សាយនិងប្រើប្រាស់កសិផល ទំនិញឱ្យកសិករ សមាគមបានចូលរួមទីផ្សារនិទាឃរដូវរាល់ឆ្នាំដែលគណៈកម្មាធិការប្រជាជនស្រុកចាត់តាំងដើម្បីតាំងពិព័រណ៍ផលិតផល OCOP សម្រេចបានផ្កាយ៣រួមមានផលិតផលដូច៖ ប្រេងស្លឹកគ្រៃក្រូចរបស់សហករណ៍អាងភូហ៊ឹង ស្រាត្របែករូប៊ីរបស់អាជីវកម្មង៉ុកង៉ា ក្តាមជ្រក់អំបិលរបស់អាជីវកម្មបាវង៉ុក ទឹកឃ្មុំហឿងរឹងរបស់អាជីវកម្មហឿងរឹង នាពេលបច្ចុប្បន្នផលិតផល OCOP ទាំងអស់លើភូមិដ្ឋានបានភ្ញៀវទេសចរពេញនិយម ច្រកចេញលំនឹងមានប្រសិទ្ធភាពខ្ពស់ ឧបត្ថម្ភ ណែនាំសមាជិកកសិករដឹងពីទម្រង់ធ្វើអាជីវកម្មវេទិកាអេឡិកត្រូនិក ចូលរួមបណ្តាទីផ្សារដោះដូរពាណិជ្ជកម្មកសិផល ចលនាសមាជិកកសិករសកម្មចូលរួមការចលនា “ប្រជាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម” ទាក់ទាញសមាជិកកសិករចូលរួមយ៉ាងកុះករ។
បងស្រីឡេធីង៉ុកឡាញ់ អនុប្រធានសមាគមកសិករឃុំអាងថាញ់ណាមឱ្យដឹង៖ នៅពេលខាងមុខ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ គណៈអចិន្ត្រៃយ៍សមាគមកសិករឃុំអាងថាញ់ណាមបន្តសហការជាមួយបណ្តាគណៈផ្នែក អង្គការមហាជនក្នុងការងារចង្អុលការចលនាប្រឡងប្រណាំងបង្កើនការផលិត បើកបន្ថែមសិក្ខាសាលា ហ្វឹកហាត់ផ្ទេរវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បីឱ្យកសិករអនុវត្តចូលក្នុងការផលិតធ្វើអាជីវកម្ម ឧបត្ថម្ភកសិករទទួលនូវពូជដំណាំ សត្វចិញ្ចឹមថ្មី នាំមកនូវទិន្នផលខ្ពស់និងសមស្របជាមួយដីនិងអាកាសធាតុនៅភូមិដ្ឋាន ទន្ទឹមនឹងនោះ សមាគមបានឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលដើម្បីកសិករខិតខំបង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម រួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ចំណូល លំនឹងជីវភាពឱ្យកសិករ”៕
ហុងទើ-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin