មកឃុំទ្វឹងទឹកប៉ុន្មានថ្ងៃនេះ យើងខ្ញុំបានឃើញច្បស់ពីការផ្លាស់ប្តូររបស់តំបន់ជនបទក្រ សព្វថ្ងៃបានប្រែថ្មី មានផ្ទះស្អាត ហេដ្ឋារចនាសម្ព័ន្ធជនបទរឹងមាំរួមជាមួយនឹងគោលនយោបាយឧបត្ថម្ភប្រជាជនឱ្យមានកម្លាំងក្នុងការអភិវឌ្ឍផលិត ទាញយកសក្តានុភាព អត្ថប្រយោជន៍របស់ភូមិភាគ ដើម្បីឈានឡើងចាកផុតក្រ។ គំរូដូចជាគ្រួសារបងស្រីត្រាធីយឿន ភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹកជាគ្រួសារដែលបានចាកផុតពីភាពក្រីក្រដោយសារដើមទុនគោលនយោបាយ។ នាំយើងខ្ញុំទស្សនាទម្រង់ចិញ្ចឹមគោ បងស្រីយឿនឱ្យដឹង៖ ជាគ្រួសារក្រ គ្មានដីផលិត ពីរអ្នកប្តីប្រពន្ធធ្វើការឈ្នួលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ឆ្នាំ២០២១ បានរដ្ឋអំណាចឧទ្ទេសនាមបុលទុនវិនិយោគចិញ្ចឹមគោមេ។ ដោយសារការខិតខំប្រឹងប្រែងថែទាំ រៀនសូត្របទពិសោធន៍ពីគ្រួសារកសិករចិញ្ចឹមគោនៅភូមិភាគ ម្ល៉ោះហើយ គោឆាប់ធំ ដំបូងតែ២ក្បាល បច្ចុប្បន្ន កើនឡើងដល់៧ក្បាល។ មីងយឿនឱ្យដឹង៖ ថ្មីៗនេះ គ្រួសារខ្ញុំលក់គោ២ក្បាល តម្លៃប្រហែល៤០លានដុង។ ជាមួយនឹងប្រាក់ចំណូលពីការចិញ្ចឹមគោប្រហែល១០លានដុង/ខែ ដែលរកបានពីធ្វើការឈ្នួលរបស់ប្តី ដូច្នេះ ជីវភាពគ្រួសាររបស់មីងបានប្រសើរឡើងបន្តិចម្តងៗនិងឈានឡើងចាកផុតក្រ។
![]() |
ពីប្រភពទុនឧបត្ថម្ភការអភិវឌ្ឍផលិតជួយដល់បងស្រីត្រាធីយឿន ភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី (សុកត្រាំង) ឈានឡើងចាកផុតក្រ។ |
ក្រៅពីបង្កលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំទ្វឹងទឹក ក៏បានយកចិត្តទុកដាក់ដឹកនាំ ចង្អុលការនិងចាត់តាំងផ្សព្វផ្សាយអនុវត្តកម្មវិធី “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” ដើម្បីគ្រួសារក្រ ក្បែរក្រ គ្រួសារលំបាកអំពីលំនៅឋាន ដែលមានផ្ទះរឹងមាំមុនរដូវវស្សា។ តាមសមមិត្តហ្វិញធីកឹមទូ-ប្រធានគណៈកម្មាធិការរណរសិរ្សមាតុភូមិវៀតណាមឃុំទ្វឹងទឹក ឆ្នាំ២០២៤ នៅលើភូមិដ្ឋានឃុំមាន៨២គ្រួសារបានជំនួយឧបត្ថម្ភសង់ផ្ទះពីកម្មវិធីបំបាត់ផ្ទះណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម សរុបថវិកាអនុវត្តជិត៥ពាន់លានដុង។ គិតមកដល់ពេលនេះ ផ្ទះរបស់កម្មវិធីបានសង់រួចរាល់និងបានប្រគល់ជូន។ ចែករំលែកជាមួយយើងខ្ញុំនៅក្នុងផ្ទះថ្មីរឹងមាំ បងឡឹមហ្វា ភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹកនិយាយ៖ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះចាប់ពីពេលនេះទៅគ្រួសារខ្ញុំមិនរស់នៅក្នុងផ្ទះទ្រុឌទ្រោមទៀត ហើយអរគុណបក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគ ដែលបានយកចិត្តទុកដាក់ ឧបត្ថម្ភផ្ទះនៅដល់គ្រួសារខ្ញុំ ខ្ញុំសន្យាថា នឹងខិតខំផលិត ឈានឡើងចាកផុតក្រ។ បានដឹង គ្រួសារបងហ្វា ជាគ្រួសារក្រនៅភូមិភាគសេដ្ឋកិច្ចគ្រួសារជួបការលំបាកប្រាក់ដែលរកបានពីធ្វើការឈ្នួលគ្រាន់តែគ្រប់សម្រាប់ចិញ្ចឹមគ្រួសារប្រចាំថ្ងៃប៉ុណ្ណោះ ដូច្នេះ គ្មានប្រាក់សង់ផ្ទះ។ ពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុក គ្រួសារបងបានជំនួយឧបត្ថម្ភចំនួន៦០លានដុង រួមជាមួយនឹងប្រាក់ដែលសន្សំបងសង់បានផ្ទះមួយខ្នងរឹងមាំដើម្បីបាំងខ្យល់ បាំងភ្លៀង។
![]() |
បងឡឹមហ្វា ភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី (សុកត្រាំង) មានក្តីសោមនស្សរីករាយដែលបានជំនួយសាងសង់ផ្ទះថ្មីពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។ |
សមមិត្តលីចន្ធី-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្វឹងទឹកឱ្យដឹង៖ ក្រោយរយៈពេលជាច្រើនឆ្នាំនៃការអនុវត្តគោលនយោបាយរបស់បក្ស រដ្ឋទាន់ពេលនិងប្រកបដោយប្រសិទ្ធភាព ជីវភាពរបស់ប្រជាជននៅលើភូមិដ្ឋានឃុំបានផ្លាស់ប្តូរយ៉ាងខ្លាំង។ អត្រាគ្រួសារក្រ៧,៥៨% (ឆ្នាំ២០២៣) ថយចុះនៅត្រឹម២,៧៧% (ដើមឆ្នាំ២០២៥) បណ្តាគ្រួសារមានទឹកស្អាត អគ្គិសនីប្រើប្រាស់ សម្រេចជាង៩៥% ប្រាក់ចំណូលមធ្យមមនុស្សម្នាក់ សម្រេចជាង៥០លាន/ម្នាក់/ឆ្នាំ។ល។ ការសម្រេចបានលទ្ធផលខាងលើ គឺដោយសារការខិតខំប្រឹងប្រែងដ៏ធំធេងរបស់រដ្ឋអំណាចភូមិភាគ រួមជាមួយនឹងឆន្ទៈឈានឡើងចាកផុតក្ររបស់ប្រជាជនភូមិភាគ។
ទិដ្ឋភាពនៃតំបន់ជនរួមជាតិខ្មែររស់នៅច្រើនកាន់តែមានភាពរីកចម្រើន បណ្តាផ្លូវដីល្បាប់ សព្វថ្ងៃ បានចាក់បេតុងរាបរលូន ផ្ទះថ្មីរឹងមាំបានសាងសង់កាន់តែច្រើន ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនបានកែលម្អឥតឈប់ឈរ។ នេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់វិនិយោគរបស់បក្ស រដ្ឋ ចំពោះតំបន់ដែលមានជនរួមជាតិខ្មែរ នេះក៏ជាកម្លាំងចិត្តដ៏ល្អសម្រាប់ប្រជាជនខិតខំពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយរដ្ឋអំណាចកសាងភូមិស្រុកមួយថ្ងៃកាន់តែអភវឌ្ឍន៍៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin