ជំនួយទុនដើម្បីសមាជិកាអភិវឌ្ឍសេដ្ឋកិច្ច

Thanh Vàng 06:03, 31/05/2025

គិតអានជីវភាពជូនសមាជិកា ជំនួយនារីអភិវឌ្ឍសេដ្ឋកិច្ចតែងបានសមាគមនារីគ្រប់ថ្នាក់ក្នុងឃុំ វៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) យកចិត្តទុកដាក់។ ទន្ទឹមនោះ បង្កការលើកទឹកចិត្តដើម្បីសមាជិកាឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរួមចំណែកជាមួយរដ្ឋអំណាចអនុវត្តមានប្រ សិទ្ធភាពការងារបំបាត់អត់បន្ថយក្ររបស់ភូមិភាគ។

តាម​សម​មិត្ត​យឿង​ធីហុង​ញុង-ប្រ​ធាន​សមាគមនារីឃុំ​វៀង​ប៊ិញ​ កំ​ណត់​ការ​ជំនួយ​សមាជិកាអភិវឌ្ឍសេដ្ឋ​កិច្ច​ជាភារកិច្ច​យ៉ាង​សំ​ខាន់​ រាល់​ឆ្នាំសមាគមនារីឃុំ​បាន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ជាក់​ស្តែង​ជាច្រើន​ដូច​ ជំនួយ​ទុន​និង​បទ​ពិសោ​ធន៍​ក្នុង​ការ​ផលិត។ តាម​នោះ​ លេចឡើង​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធភាព​ជាច្រើន​ នាំមក​នូវ​ប្រ​ភពចំ​ណូល​ជួយ​បង​ប្អូន​នារីឈាន​ឡើង​ធូរធារ។

ឡឹមធីញើង នៅភូមិតាអ៊ុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ(សុកត្រាំង) ឈានឡើងលំនឹង ជីវភាពអាស្រ័យប្រភពទុនពីធនាគារគោលនយោបាយសង្គម។
បងស្រីឡឹមធីញើង នៅភូមិតាអ៊ុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ(សុកត្រាំង) ឈានឡើងលំនឹង ជីវភាពអាស្រ័យប្រភពទុនពីធនាគារគោលនយោបាយសង្គម។

គំ​រូដូច​ប​ងស្រីឡឹម​ធីញើង នៅ​ភូមិ​តាអ៊ុង ឃុំ​វៀង​ប៊ិញ​ជាគ្រួសារ​ឈាន​ឡើង​ធូរធារអា​ស្រ័យស​មាគមនារីឃុំ​ឧទ្ទេស​នាម​ឱ្យ​បុលទុន​ពីធនាគារ​គោល​នយោបាយ​សង្គម​ស្រុក​។ ជីវភាព​គ្រួសារ​ជួបការ​លំ​បាក​ គ្មាន​ដី​ផលិតឆ្នាំ២០០០បង​ស្រីឡឹម​ធីញើងបាន​សមាគមនារីឃុំ​បង្ក​លក្ខ​ណៈ​ឱ្យ​បុលទុន​ពីធនាគារ​គោល​នយោបាយ​សង្គមបាន​៧លាន​ដុងបង​ស្រីញើងអនុ​វត្ត​ទម្រង់​ចិញ្ចឹម​ជ្រូក​មេ។ បង​ស្រីញើងបាន​ឱ្យ​ដឹង​៖ ដំបូង​មិន​ទាន់​មាន​បទ​ពិសោ​ធន៍​ ទុន​ក៏​​ស្តួចស្តើង​ម៉្លោះ​ហើយ​ខ្ញុំ​ចិញ្ចឹម​បាន​ត្រឹម​តែ២ក្បាលជ្រូក​មេ ក្រោយ​មក​ដោយ​ចិញ្ចឹម​បណ្តើររៀន​ស្រូត្រ​និង​ដកពិសោ​ធន៍​បណ្តើរ ទម្រង់​តែង​នាំមក​នូវ​ប្រ​សិទ្ធភាព​ដូច្នេះ​ទើប​ខ្ញុំ​បើក​ទូលាយ​ការ​ចិញ្ចឹម​។ សព្វ​ថ្ងៃ​ជ្រូកក្នុង​ទ្រុង​គ្រួសារ​បង​ស្រីមានចំ​នួន​១២ក្បាល ក្នុង​នោះ​ ជ្រូក​មេ១ក្បាលនិង​ជ្រូក​សាច់​១១ក្បាល។ បង​ស្រីញើងបាន​ឱ្យ​ដឹង​បន្ថែម​៖ ក្នុង​មួយ​ឆ្នាំជ្រូក​កើត​បាន​ពីរលើក​ ក្នុង​មួយ​លើក​កើត​បាន​ពី៩-១០ក្បាលនិង​ចិញ្ចឹម​ជ្រូក​សាច់​ក្នុង​មួយ​ឆ្នាំខ្ញុំ​លក់​បាន​ពីរលើក​ ក្នុង​មួយ​លើក​លក់​១០ក្បាល ជាមួយ​ទម្ងន់​ប្រ​ហែល១០០គ.ក/ក្បាល តម្លៃ​ពី៦០.០០០ដុង-៨០.០០០ដុង/គ.ក។ ថ្មីៗនេះ​គ្រួសារ​ខ្ញុំ​ទើប​លក់​ជ្រូក​ចំ​នួន​១១ក្បាល ទទួល​បាន​ថវិកា​ប្រ​ហែល​៨០លាន​ដុង។ ជាមួយ​ប្រ​ភពចំ​ណូល​ជាង​១០០លាន​ដុង/ឆ្នាំ បាន​ជួយ​គ្រួសារ​បង​ញើងមាន​ជីវភាព​ល្អ​ប្រ​សើរ​។ ពេល​ខាង​មុខ បង​ស្រីបម្រុង​នឹង​ជួស​ជុលទ្រុង​ដើម្បី​បើក​ទូលាយ​ទម្រង់​ចិញ្ចឹម​ បង្កើន​ប្រាក់​ចំ​ណូល​។

បុលទុនពីធនាគារគោលនយោបាយសង្គមដើម្បីអនុវត្តទម្រង់ដាំដំណាំក្នុងវាលស្រែរបស់បងស្រីថាច់ធីគីមនឿង នៅភូមិតាអ៊ុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ(សុកត្រាំង)។
បុលទុនពីធនាគារគោលនយោបាយសង្គមដើម្បីអនុវត្តទម្រង់ដាំដំណាំនៅ​វាលស្រែរបស់បងស្រីថាច់ធីគីមនឿង នៅភូមិតាអ៊ុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ(សុកត្រាំង)។

ចំ​ណែក​គ្រួសារ​បង​ស្រីថា​ច់ធីគីមនឿង នៅ​ភូមិ​ជាមួយ​គ្នា​បាន​ឱ្យ​ដឹង​៖ ពីមុន​គ្រួសារ​ខ្ញុំ​ប្រ​កបរបរ​ធ្វើស្រែ ប៉ុន្មានឆ្នាំនេះ​ដោយ​ឃើញ​មាមីងក្នុង​ភូមិ​ភាគ​ដាំខ្ទឹម​លើដី​ស្រែនាំមក​នូវ​ប្រ​សិទ្ធភាព​ ដូច្នេះ​ ខ្ញុំបាន​យក​ដី​ស្រែ១.៥០០ម ដែល​មិន​ធ្វើរដូវ​ទី៣ ឆ្នាំ២០១៥គ្រួសារ​ខ្ញុំ​បុលទុន​ពីធនាគារ​ គោល​នយោបាយសង្គម​ដើម្បី​វិនិយោគ​ដាំខ្ទឹម​ស្លឹកលើដី​ស្រែ។ បាន​ដឹង​ ខ្ទឹម​ស្លឹកងាយ​ដាំ រយៈ​ពេល​លូតលាស់​ខ្លី ដាំពី៤៥-៥០ថ្ងៃ​គឺអា​ចប្រ​មូល​ផលបាន​។ ឆ្នាំនេះ​ អា​កាស​ធាតុអំ​ណោយផល មិន​សូវមាន​ដង្កូវ​ក្រាដូច្នេះ​ខ្ទឹម​ស្លឹកលូតលាស់​ល្អ​។ ជាមួយ​ផ្ទៃ​ដី​ដាំខ្ទឹម​ស្លឹក១.៥០០ម បម្រុង​ប្រ​មូល​ផលបាន​ប្រ​ហែល​៦តោន​ ដោយ​តម្លៃ​ពី៨.០០០-១៩.០០០ដុង/គ.ក ក្រោយ​ពីផាត់​ទាត់​រួច​រាល់​គ្រួសារ​បង​ស្រីនៅ​ចំ​ណេញប្រ​ហែល​៣០លាន​ដុង បង​នឿងបាន​ឱ្យ​ដឹង​ដូច្នោះ​។

សម​មិត្ត​យឿង​ធីហុង​ញុង-ប្រ​ធាន​សមាគមនារីឃុំ​វៀង​ប៊ិញ​បាន​ឱ្យ​ដឹង​៖ ដោយ​ប្រ​ភពទុន​បុលអា​ទិភាព​របស់​ធនាគារ​គោល​នយោបាយ​សង្គម​ស្រុក​តែង​រួម​ដំណើរ​ជាមួយ​សមាជិកាបំ​ផុត​គឺសមាជិកាខ្មែរ​លើភូមិ​ដ្ឋាន​ឃុំ​ បង្ក​ការ​ងារ​ធ្វើ មាន​លក្ខ​ណៈ​អភិវឌ្ឍបណ្តា​ទម្រង់​សេដ្ឋ​កិច្ច​នាំមក​នូវ​ប្រ​សិទ្ធភាព​។ ពេល​ខាង​មុខ សមាគមសហការ​ជាមួយ​បណ្តា​ផ្នែក​ជំនាញចាត់​តាំង​ថ្នាក់​ហ្វឹក​ហាត់​ពីវិទ្យា​សាស្រ្ត​បច្ចេក​ទេស​ឱ្យ​សមាជិកា ជំរុញ​ប្រ​ភព ទុន​អា​ទិភាព​ដើម្បី​សមាជិកាមាន​លក្ខ​ណៈ​បើក​ទូលាយ​ទម្រង់​ផលិត បង្កើន​ប្រាក់​ចំ​ណូល​ ឈាន​ឡើង​ធ្វើមានដោយ​ស្រប​ច្បាប់​៕              

  ថា​ញ់វ៉ាង-សុផល