![]() |
ទិដ្ឋភាពនៃពិធីប្រជុំពីការងាររំដោះផ្ទៃដី ស្ថានភាពអនុវត្តនិងផ្ទេរផ្តល់ថវិកាទុនវិនិយោគរដ្ឋឆ្នាំ២០២៥។ |
តាមថ្នាក់ដឹកនាំមន្ទីរហិរញ្ញវត្ថុ សរុបទុនវិនិយោគរដ្ឋសម្រាប់ឆ្នាំ២០២៥ ដោយបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់ឱ្យខេត្តសុកត្រាំងចំនួន៨.៩៥៧ពាន់លានដុង។ មកដល់ពេលនេះ ខេត្តបានបែងសម្រេចជិត៩៩,៣% នៃផែនការដែលបានប្រគល់។ អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ១៧៤/NQ-HDND ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បានបែងបរិមាណភាគផែនការទុនបង្កើនចំណូលថវិកាក្នុងឆ្នាំ២០២៣ ដល់ម្ចាស់វិនិយោគជាង៥៨ពាន់លានដុង សរុបផែនការទុន បានអនុញ្ញាតឱ្យអូសបន្លាយរយៈពេលអនុវត្តនិងផ្ទេរផ្តល់ថវិកាឆ្នាំ២០២៥ ដល់ខណះពេលធ្វើរបាយការណ៍មានជាង៦១០ពាន់លានដុង។ ដូច្នេះ សរុបផែនការទុនវិនិយោគរដ្ឋដែលផ្សព្វផ្សាយក្នុងឆ្នាំ ២០២៥ របស់ខេត្តសុកត្រាំង (រួមមានផែនការទុនដែលបានប្រគល់ឆ្នាំ២០២៥ អាស្រ័យនាយករដ្ឋមន្ត្រីប្រគល់ ផែនការទុនខេត្តប្រគល់បំពេញបន្ថែមផែនការទុនបណ្តាឆ្នាំមុនដែលមានច្បាប់អូសបន្លាយ)គឺជាង៩.៦២៥ពាន់លាននិង៥៥៦លានដុងដល់ថ្ងៃទី៣០ ខែ មេសាឆ្នាំ២០២៥ បានអនុវត្តផ្ទេរផ្តល់ថវិកាជាង១.០៦០ពាន់លានដុងសម្រេច១១,០១% ផែនការ។
សព្វថ្ងៃ ស្ថានភាពផ្ទេរផ្តល់ថវិកាទុននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលប្រគល់ឱ្យខេត្តសុកត្រាំងដល់ខែមេសា សម្រេច១១,៣៥% ទាបជាងអត្រ្តាផ្ទេរផ្តល់ថវិការួមទូទាំងប្រទេស (១៥,៥៦%) មាន១៤/២២ អង្គភាពមានអត្រាផ្ទេរផ្តល់ថវិកាទុនឆ្នាំ២០២៥ សម្រេចលើកម្រិតមធ្យមរួមរបស់ខេត្តនិងសព្វថ្ងៃមានអង្គភាពមួយចំនួនមិនទាន់ផ្ទេរផ្តល់ថវិកា។ល។ ការងារបំប៉ន ជំនួយ រំដោះផ្ទៃដីសម្រាប់បម្រើការសាងសង់បណ្តាគម្រោងដែលនៅយឺត ដោយជួបការលំបាកក្នុងការកំណត់តម្លៃដីសំណងដោយមិនទាន់ឯកភាពក្នុងប្រជាជន ប្រគល់ដីនៅយឺត បញ្ជាក់ការប្រើប្រាស់ដីរបស់គ្រួសារដែលជួបការលំបាក អាស្រ័យផ្ទេរកម្មសិទ្ធិច្រើនលើក ដូច្នេះ បាត់ពេលវេលាច្រើន ការកសាងសំណុំបែបបទដកហូតដីធ្លីមានច្រើនដំណាក់កាល ជួបការលំបាកពីបញ្ជីតម្លៃដីអាស្រ័យរួមបញ្ចូលបណ្តាអង្គភាពរដ្ឋបាលថ្នាក់ខេត្តតាមសេចក្តីកំណត់នៃច្បាប់ដីធ្លី ឆ្នាំ២០២៤។
ដើម្បីការងាររំដោះផ្ទៃដីនិងផ្ទេរផ្តល់ថវិកាទុនវិនិយោគរដ្ឋឆ្នាំ២០២៥ សម្រេចល្បឿនតាមផែនការដាក់ចេញ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រឹងវ៉ាំងឡូវ ស្នើបណ្តាមន្ទីរ គណៈផ្នែក បណ្តាអ្នកវិនិយោគ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីរួមខេត្ត ទីក្រុងសុកត្រាំង គប្បីកំណត់ផ្ទេរផ្តល់ថវិកាទុនវិនិយោគរដ្ឋជាភារកិច្ចសំខាន់ ជាប្រចាំក្នុងមួយឆ្នាំ ទន្ទឹមនោះ គប្បីរឹតបន្តឹងច្បាប់ក្នុងដំណាក់កាលអនុវត្តភារកិច្ចដែលបានប្រគល់ លើកកម្ពស់ទទួលការខុសត្រូវរបស់អ្នកដឹកនាំ ចាត់ការងារជាក់ស្តែងថ្នាក់ដឹកនាំទទួលខុសត្រូវតាមដានល្បឿនអនុវត្ត ដោះស្រាយការលំបាកបានទាន់ពេល។ ពង្រឹងការងារពិនិត្យនៅការដ្ឋាន ចាត់តាំងប្រជុំរាល់សប្តាហ៍ដើម្បីកែសម្រួលភាពលំបាក ម្ចាស់ការដោះស្រាយការលំបាក បំផុតគឺការងាររំដោះផ្ទៃដី។ ប្តេជ្ញាពិន័យចំពោះម្ចាស់វិនិយោគដែលអន់ខ្សោយពីសមត្ថភាព បំពានការចុះកិច្ចសន្យាតាមសេចក្តីកំណត់។ អនុវត្តបណ្តាបែបបទទូទាត់ទុនវិនិយោគភ្លាមពេលមានបរិមាណផលដែលត្រូវបានពិនិត្យសម្រេចតាមសេចក្តីកំណត់។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើបណ្តាម្ចាស់វិនិយោគគប្បីពិនិត្យ ធ្វើការចុះខសន្យាផ្ទេរផ្តល់ថវិកានៃគម្រោងនីមួយៗ ដើម្បីរាយការណ៍រាល់សប្តាហ៍ដល់គណៈកម្មាធិការប្រជាជនខេត្ត គប្បីមានដំណោះស្រាយផ្សព្វផ្សាយគម្រោងនីមួយៗ។ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីរួមខេត្ត ទីក្រុងប្រមូលផ្តុំដោះស្រាយការងាររំដោះផ្ទៃដី សំណង ជំនួយ កន្លែងនៅថ្មីឱ្យបានទាន់ពេល ត្រឹមត្រូវដល់ប្រជាជន ធានាត្រឹមត្រូវតាមច្បាប់និងសមស្របផលប្រយោជន៍របស់រដ្ឋនិងប្រជាជន។ មុនថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥ ត្រូវប្រគល់ដីឱ្យសំណង់ គម្រោង ការងារណាងាយគឺធ្វើភ្លាម ការងារណាលំបាកត្រូវតែដោះស្រាយភ្លាម។ ភូមិភាគគប្បីម្ចាស់ការស្រាវជ្រាវ ដោះស្រាយតាមសមត្ថកិច្ចឬក៏ទំនាក់ទំនងបណ្តាមន្ទីរ គណៈផ្នែកដើម្បីណែនាំ ជំនួយដោះស្រាយឱ្យបានទាន់ពេល៕
ក្វាងប៊ិញ-សុផល
Thông tin bạn đọc
Đóng Lưu thông tin