យល់ច្បាស់ពីតួនាទីសំខាន់របស់ការងារប្រជាចលនាក្នុងប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្សស្រុកចង្អុលការគណកម្មាៈធិការប្រជាជនស្រុកយកចិត្តទុកដាក់អនុវត្តល្អលក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋានតាមទិសស្លោក “ប្រជាជនដឹង ប្រជាជនពិគ្រោះ ប្រជាជនធ្វើ ប្រជាជនពិនិត្យ ប្រជាជនទទួល”ការងារសហការប្រជាចលនា រណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនដោះស្រាយបណ្តាបញ្ហាទាក់ទិនដល់សិទ្ធិនិងភារកិច្ចស្របច្បាប់របស់ប្រជាជន។ ដើម្បីធានាអភិវឌ្ឍសង្គម ប្រជាចលនា រណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនភូមិភាគតែងច្បាមការងារនិងផែនការរបស់គណៈចង្អុលការបណ្តាកម្មវិធីទិសដៅជាតិនិងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” សហការចាត់តាំងឃោសនាចលនាសមាជិកនិងប្រជាជនចូលរួមកសាងជនបទថ្មី។ ប្រមូលផ្តុំកសាងគ្រួសារវប្បធម៌ជនបទថ្មីផ្សារភ្ជាប់ជាមួយអនុវត្តបណ្តាខ្លឹមសារកិច្ចចង្អុលការរបស់ថ្នាក់លើ។ សមមិត្តវឿងតឹងវូ-អនុលេខាប្រចាំការបក្សស្រុកឡុងភូឱ្យដឹង៖ គណៈកម្មាធិការបក្សស្រុកតែងចង្អុលការជំរុញការងារឃោសនាទូលំទូលាយក្នុងអង្គការបក្សនិងអង្គការមហាជនសំដៅបង្កការប្រែផ្លាស់សកម្មពីការយល់ដឹងសាទរចលនាសកម្មភាពបដិវត្តន៍ប្រឡងប្រណាំងស្នេហាជាតិជំរុញចលនាកសាងជនបទថ្មីបន្ថយក្រស្ថេរភាពនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិខ្មែរសន្សឹមៗលើកកម្ពស់ជីវភាពសម្ភារៈស្មារតីឱ្យប្រជាជននៅតំបន់ជនបទតំបន់មានជនរួមជាតិខ្មែររស់នៅ។
![]() |
ពីការប្រជាចលនាពូកែបណ្តាដងផ្លូវជនបទតំបន់ជនរួមជាតិខ្មែរតែងស្រឡះស្រឡំស្អាតបាត។ |
អនុវត្តចលនាប្រឡងប្រណាំង “ប្រជាចលនាពូកែ”តាំងពីដើមឆ្នាំគណៈប្រជាចលនាបក្សស្រុកឡុងភូចង្អុលការផ្សព្វផ្សាយផែនការអនុវត្តលក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋាននិងបំផុសចលនាប្រឡងប្រណាំង“ប្រជាចលនាពូកែ”ឆ្លងតាមការផ្សព្វផ្សាយមានជាង២២០ទម្រង់ចុះឈ្មោះអនុវត្តជាមួយសកម្មភាពតាមទិសជិតដិតប្រជាជនស្តាប់មតិរបស់ប្រជាជនដោះស្រាយទាន់ពេលការឆ្លុះបញ្ចាំងសំណូមពរស្របច្បាប់របស់ប្រជាជន។ រណសិរ្សអង្គការមហាជននយោបាយ-សង្គម មហាជនប្រមូលផ្តុំឃោសនាផ្សព្វផ្សាយសេចក្តីសម្រេចរបស់បក្សគោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ។ បណ្តាផ្នែកចុះផ្ទាល់បណ្តាសាខាសមាគមភូមិក្តាប់សភាពការណ៍ក្តីប៉ងប្រាថា្នរបស់ប្រជាជនសំខាន់គឺបណ្តាបញ្ហាទាក់ទិនដល់ផលិតនិងជីវភាពដើម្បីធ្វើមេគំនិតជូនគណៈកម្មាធិការបក្សស្រុកស្នើគណៈកម្មាធិការប្រជាជនស្រុកមានដំណោះស្រាយដឹកនាំចង្អុលការទាន់ពេល។ តាមសមមិត្តយឿងថាញ់ត្វង-ប្រធានគណៈរណសិរ្សមាតុភូមិវៀតណាមស្រុកឡុងភូ លេចធ្លោរបស់ការងារប្រជាចលនាក្នុងប៉ុន្មានឆ្នាំកន្លងគឺការចាត់តាំងយកយោបល់វាយតម្លៃការពេញចិត្តរបស់ប្រជាជនចំពោះលទ្ធផលកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ទន្ទឹមនោះសហការផ្សព្វផ្សាយអនុវត្តទម្រង់“ប្រជាចលនាពូកែ”ប្រមូលសំរាម បែងប្រភេទសំរាមធ្វើពីជ័រ ថង់នីឡុង ដោះស្រាយតាមទិសណែនាំរបស់ផ្នែកសមត្ថកិច្ចបានចាត់តាំងអនុវត្តនៅតំបន់អាស័យជនរបស់៣ឃុំដូច ឡុងដឹក ហូវថាញ់ ចូវខាញ់(សម្រេចជនបទថ្មីលើកកម្ពស់)។ រណសិរ្សមាតុភូមិគ្រប់ថ្នាក់ស្រុកឡុងភូនៅទាំងចលនាអនុវត្តបណ្តាទម្រង់“ប្រជាចលនាពូកែ”ក្នុងអនុវត្តលក្ខឋានពីកសាងជនបទថ្មីតាំងពីនោះប្រជាជនចូលរួមកាប់ឆ្ការស្មៅ ទប់សងខាងផ្លូវជនបទ ធ្វើរបង ដាំដើមឈើ កសាងបង្គោលទង់និងដាក់អំពូលភ្លើងនៅមុខផ្ទះ។ល។ព្រមជាមួយនោះប្រជាជនគប់វាល់ថ្ងៃពលកម្មបាន១.២០០ថ្ងៃចលនាកៀរគរអនុវត្តកសាងជនបទថ្មីបានជាង៥ពាន់លានដុង កសាងជួសជុលផ្ទះ១៥ខ្នងបរិច្ចាគដីជាង២០.០០០ម៉ែត្រក្រឡាធ្វើថ្មីនិងជួសជុលផ្លូវជនបទ២៤.៥០០ម៉ែត្រសង់ថ្មីនិងជួសជុលស្ពានចំនួន១៧ដាំដើមឈើនិងដាក់អំពូលភ្លើងដងផ្លូវជនបទ ក្រៅពីនោះនៅបណ្តាឃុំ ទីរួមស្រុកនៅកសាងទម្រង់“ប្រជាចលនាពូកែ”បន្ថយក្រស្ថេរភាពនិងសម្រេចលទ្ធផលគួរកត់សំគាល់។
![]() |
ទម្រង់“ប្រជាចលនាពូកែ”អនុវត្តដងផ្លូវផ្កាគំរូ។ |
ប្រព័ន្ធប្រជាចលនា រណសិរ្សមាតុភូមិ បណ្តាអង្គការមហាជននយោបាយសង្គមបន្តលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសកម្មភាព។ សំខាន់សកម្មចលនាសមាជិកនិងប្រជាជនអនុវត្តបណ្តាកម្មវិធីគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចអនុវត្តល្អបណ្តាគោលនយោបាយសុខុមាលភាពសង្គមសកម្មគប់វាល់មូលនិធិដើម្បីអ្នកក្រសំខាន់គឺបំផុសអនុវត្តចលនាប្រឡងប្រណាំង“ប្រជាចលនាពូកែ”ផ្សារភ្ជាប់ជាមួយកិច្ចបំផុស “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីទីក្រុងអរិយធម៌” សមមិត្តវឿងតឹងវូឱ្យដឹងដូច្នេះ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin