![]() |
ទិដ្ឋភាពនៃសម័យប្រជុំ ស្តីពីការទប់ស្កាត់នេសាទខុសច្បាប់ មិនរាយការណ៍និងគ្មានការត្រួតពិនិត្យ។ |
តាមសមមិត្តក្វិចធីថាញ់ប៊ិញ-នាយករងមន្ទីរកសិកម្មនិងបរិស្ថានខេត្ត មកដល់ពេលនេះ ចំនួនកប៉ាល់នេសាទរបស់ខេត្ត ដែលបានចុះឈ្មោះមានចំនួន៧៩២គ្រឿង ក្នុងនោះ កប៉ាល់នេសាទដែលមានប្រវែងធំបំផុត ចាប់ពី១៥ម៉ែត្រឡើងមាន៣៤១គ្រឿង ដែលបានបំពាក់យ៉ាងគ្រប់គ្រាន់ក្នុងមូលដ្ឋានទិន្នន័យរបរនេសាទជាតិ VNFishbase។ ខេត្តបានសម្រេចការងារចុះឈ្មោះកប៉ាល់នេសាទ “៣គ្មាន” ជាលទ្ធផលដែលផ្តល់លិខិតបញ្ជាក់ការចុះឈ្មោះត្រួតពិនិត្យ លិខិតអនុញ្ញាតនេសាទជលផលដល់១០០% កប៉ាល់នេសាទនិងបានបំពាក់យ៉ាងគ្រប់គ្រាន់នូវមូលដ្ឋានទិន្នន័យរបរនេសាទជាតិ VNFishbase បានពន្យាពេលត្រួតពិនិត្យកប៉ាល់នេសាទ៣២៩/៤៦៤កប៉ាល់ សម្រេចជិត៧១%។ ចាត់តាំងត្រួតពិនិត្យ ល្បាតនៅសមុទ្រ ១៩លើក សហការជាមួយបញ្ជាការដ្ឋានប៉ូលិសសមុទ្រ៤ អនុវត្ត៣លើកត្រួតពិនិត្យនៅសមុទ្រអាគ្នេយ៍ ត្រួតពិនិត្យកប៉ាល់នេសាទ៥៨២គ្រឿង។ល។
សម្រេចសំណុំឯកសារ សេចក្តីសម្រេចពិន័យកប៉ាល់នេសាទចំនួន១៥គ្រឿង មានប្រវែង២៤ម៉ែត្រឡើង ដែលបាត់ការតភ្ជាប់ VMS លើសពី៦ម៉ោងនៅលើសមុទ្រ ហើយមិនបានរាយការណ៍ទីតាំងឱ្យចូលច្រាំង។ ដើម្បីបង្កើនការទប់ស្កាត់នឹងការនេសាទ IUU មន្ទីរកសិកម្មនិងបរិស្ថានខេត្ត បានចាត់តាំង១២ថ្នាក់ ដើម្បីផ្សព្វផ្សាយច្បាប់ជលផលឆ្នាំ២០១៧និងសហការជាមួយអង្គភាពពាក់ព័ន្ធ ចាត់តាំង៣លើកហ្វឹកហាត់ ដើម្បីឃោសនាការកំណត់នៃច្បាប់ស្តីពីការបង្ការ ទប់ស្កាត់នឹងការនេសាទ IUU ។ល។ ដោយឡែកចំពោះការងាររៀបចំដើម្បីទទួលក្រុមអធិការកិច្ចនៃគណៈកម្មាធិការអឺរ៉ុប (EC) មន្ទីរកសិកម្មនិងបរិស្ថាន បានចាត់ឱ្យអ្នកនាំមុខទំនាក់ទំនងជាមួយក្រុម។
តំណាងចែករំលែក ចាំបាច់ត្រូវបំពេញបន្ថែមគ្រប់គ្រាន់លេខទូរស័ព្ទរបស់ម្ចាស់កប៉ាលនេសាទ ការងារគ្រប់គ្រងក្រុមកប៉ាល់នេសាទនៃអ្នកនេសាទដែលកំពុងនេសាទនៅលើសមុទ្រ ការគ្រប់គ្រងកប៉ាល់នេសាទនៅសមុទ្ររបស់ភូមិភាគ ដើម្បីណែនាំ ផ្សព្វផ្សាយទាន់ពេលដល់ម្ចាស់កប៉ាល់នេសាទនៅលើសមុទ្រស្របតាមច្បាប់ ចាត់តាំងល្បាត ត្រួតពិនិត្យកប៉ាល់នេសាទនៅលើសមុទ្រត្រូវពិនិត្យម្ចាស់កប៉ាល់នេសាទឡើងវិញ ព្រោះមានច្រើនករណីលក់កប៉ាល់តែមិនប្តូរឈ្មោះ បរិមាណផលជលផលកប៉ាល់នេសាទពេលមកចតកំពង់ផែ។ល។
ថ្លែងប្រសាសន៍បូកសរុបក្នុងសម័យប្រជុំ សមមិត្តវឿងក្វុកណាម បានស្នើឱ្យអង្គភាពពាក់ព័ន្ធ បន្តអនុវត្តល្អការចុះឈ្មោះ ត្រួតពិនិត្យ ការគ្រប់គ្រងកប៉ាល់នេសាទដែលចូលនិងចេញពីកំពុងផែបានល្អ។ ដោយឡែកមន្ទីរកសិកម្មនិងបរិស្ថាន ផ្តល់ព័ត៌មានគ្រប់គ្រាន់នូវខ្លឹមសារពីចំនួនកប៉ាលនេសាទចុះឈ្មោះ ត្រួតពិនិត្យកប៉ាល់ដែលបានផ្តល់លិខិតអនុញ្ញាត បង្កើតក្រុមត្រួតពិនិត្យឡើងក្រុមកប៉ាល់ ដោយយកចិត្តទុកដាក់ពិនិត្យកប៉ាល់១គ្មាន ២គ្មានជំនួយការកសាងផែនការឬសកម្មភាពលើការចង្អុលការទប់ស្កាត់នឹងការនេសាទ IUU អនុវត្តតារាងបំពេញពិនិត្យកប៉ាល់នេសាទ។ ចំពោះភូមិភាគដែលមានកប៉ាល់នេសាទនៅលើសមុទ្រ ត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធក្នុងការគ្រប់គ្រងកប៉ាល់នេសាទនៅលើសមុទ្រស្របតាមច្បាប់ ក៏ដូចត្រូវពិនិត្យឡើងវិញនូវកប៉ាលនេសាទនីមួយៗនៃភូមិភាគ។ កងទ័ពការពារព្រំដែនខេត្ត ជំនួយឧបត្ថម្ភ សហការជាមួយមន្ទីរកសិកម្មនិងបរិស្ថាន ដើម្បីគ្រប់គ្រងចំនួនកប៉ាល់នេសាទដែលចូលនិងចេញពីកំពុងផែ ពិនិត្យកប៉ាល់នេសាទ ដើម្បីជៀសវាងការបំពានដែនសមុទ្របរទេស៕
ធ្វីលីវ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin