តាមសមមិត្តលីគីមប៊ូយ-ប្រធានសមាគមនារីឃុំធ្វឹងហ៊ឹង អាចនិយាយបានថា ចិញ្ចឹមគោទឹកដោះបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់សមាជិកាជាច្រើននៅលើភូមិដ្ឋានឃុំធ្វឹងហ៊ឹង។ មិនបង់កម្លាំងថែទាំ ចំណីរបស់គោភាគច្រើនជាស្មៅនិងចំបើង ដូច្នេះ បងប្អូននារីជាច្រើនជ្រើសរើសដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ចិញ្ចឹមគោទឹកដោះបានជួយឱ្យមានការចាកផុតពីភាពក្រស្ថេរភាពដល់សមាជិកា ពិសេសគឺនារីជាជនជាតិខ្មែរ។ គំរូដូចគ្រួសារមីងលីវធីធឿង ភូមិបូលៀង៣ ឃុំធ្វឹងហ៊ឹង បានឈានឡើងធូរធារដោយសារទម្រង់នេះ។ បានដឹង មុននេះ ស្ថានភាពគ្រួសារលំបាក ឆ្នាំ២០០៧ បានសមាគមបង្កលក្ខណៈទទួលបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម មីងបានចាប់ផ្តើមអនុវត្តទម្រង់គោទឹកដោះ។
មីងធឿងចែករំលែក៖ ដំបូងជួបការលំបាកជាច្រើន ដោយសារខ្វះបទពិសោធន៍ក្នុងការចិញ្ចឹមគោ ក្រោយមកដោយសារការរៀនសូត្រពីគ្រួសារក្នុងភូមិភាគអំពីរបៀបថែទាំ គោឆាប់ធំបន្តិចម្តងៗនិងកើតបានកូនគោទៀងទាត់។ ដំបូង តាំងពី១ក្បាល បន្ទាប់ពីច្រើនដងលក់បានប្រហែល១៥ក្បាល ឥឡូវគ្រួសារខ្ញុំនៅគោចំនួន១១ក្បាល ក្នុងនោះ គោមេ៩ក្បាលនិងឈ្មោល២ក្បាល។ មីងធឿងឱ្យដឹងបន្ថែម៖ ក្នុងចំណោមគោមេទាំង៩ក្បាល មាន៤ក្បាលកំពុងផ្តល់ទឹកដោះ មធ្យមក្នុងមួយថ្ងៃទទួលបានទឹកដោះប្រហែលពី៤០-៤៥គីឡូក្រាម/ថ្ងៃ តម្លៃពី១៣.០០០-១៤.៥០០ដុង/គីឡូក្រាម បន្ទាប់ពីគិតការចំណាយរួចរាល់ក្នុងមួយសប្តាហ៍ គ្រួសារខ្ញុំទទួលបានប្រាក់ចំណេញប្រហែល៣,៥លានដុង។ ជាមួយនឹងប្រាក់ចំណូលជាង២០០លានដុង/ឆ្នាំ ពីការចិញ្ចឹមគោទឹកដោះ ម្ល៉ោះហើយជីវភាពរបស់គ្រួសារមីងបានប្រសើរឡើងបន្តិចម្តងៗនិងកាន់តែធូរធារ។
![]() |
មីងលីវធីធឿង ភូមិបូលៀង៣ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) ឈានឡើងធូរធារពីទម្រង់ចិញ្ចឹមគោទឹកដោះ។ |
ចំណែកគ្រួសារបងស្រីកាវធីណារី នៅភូមិជាមួយនឹងបទពិសោធន៍ជិត១០ឆ្នាំចិញ្ចឹមគោទឹកដោះ បងស្រីមានបទពិសោធន៍ច្រើនក្នុងការថែទាំនិងអភិវឌ្ឍហ្វូងគោ។ តាមបងស្រីណារី ចិញ្ចឹមគោទឹកដោះគឺពិបាកណាស់ ប៉ុន្តែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងច្រើនដងបើធៀបនឹងការធ្វើស្រែ។ ដើម្បីបានហ្វូងគោល្អ ត្រូវដឹងពីបច្ចេកទេសថែទាំតាមដានមើលថែគោ។ ទន្ទឹមនឹងនោះ ចំណីរបស់គោត្រូវធានាបានគ្រប់គ្រាន់ជាតិបំប៉ន ទើបគោផ្តល់នូវបរិមាណទឹកដោះខ្ពស់និងទឹកដោះដែលមានគុណភាពខ្ពស់។ ដោយការខិតខំ ការឧស្សាហ៍ព្យាយាមថែទាំ រៀនសូត្រ បច្ចេកទេសក្នុងការចិញ្ចឹម ដំបូងគោ២ក្បាល សព្វថ្ងៃ គ្រួសារបងស្រីមានគោដល់៥ក្បាល ក្នុងនោះ ១ក្បាលកំពុងតែផ្តល់ទឹកដោះ។ បងស្រីណារីឱ្យដឹង៖ ពីមុនគោ២ក្បាលបានផ្តល់ទឹកដោះប្រហែល៤០គីឡូក្រាម/ថ្ងៃ ប៉ុន្តែដោយសារគោឈឺ ខ្ញុំទើបតែលក់១ក្បាលបានប្រហែល១០លានដុង ឥឡូវនៅសល់១ក្បាលផ្តល់ទឹកដោះបានប្រហែល១៨គីឡូក្រាម/ថ្ងៃ ជាមួយនឹងតម្លៃពី១៣.០០០-១៤.៥០០ដុង/គីឡូក្រាម។ ប៉ុន្មានឆ្នាំកន្លង ដោយសារការចិញ្ចឹមគោទឹកដោះ ជីវភាពគ្រួសារបានស្ថិរភាពនិងចាកផុតពីភាពក្រីក្រ។
សមមិត្តលីគីមប៊ូយ-អនុប្រធានសមាគមនារីឃុំធ្វឹងហ៊ឹង ឱ្យដឹងបន្ថែម៖ ដើម្បីសមាជិកាផលិតកាន់តែមានប្រសិទ្ធភាព នាពេលកន្លង សមាគមបង្កើនសហការជាមួយផ្នែកជំនាញដើម្បីចាត់តាំងថ្នាក់ហ្វឹកហាត់អំពីការជឿនលឿនវិទ្យាសាស្ត្រ-បច្ចេកទេស ឧបត្ថម្ភយ៉ាងសកម្មនូវប្រភពទុនអាទិភាពដើម្បីឱ្យសមាជិកាមានលក្ខណៈផលិត បើកទូលាយទម្រង់ បង្កើនប្រាក់ចំណូលបន្ថែម ឈានឡើងធ្វើមានដោយស្របច្បាប់៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin