លើកកម្ពស់ជីវភាពជនរួមជាតិនៅតំបន់ព្រំដែន

04:53, 29/05/2025

ប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពរបស់ជនជាតិភាគតិចនៅតំបន់ព្រំដែនទីរួមខេត្តវិញចូវ (សុកត្រាំង) មានការផ្លាស់ប្តូរយ៉ាងសកម្ម។ ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ កម្មវិធីជាច្រើនជួយប្រជាជនបានអនុវត្ត​ប្រកបដោយប្រសិទ្ធភាព ដូចជាការកសាងហេដ្ឋារចនា​សម្ព័ន្ធជនបទ ឧបត្ថម្ភផ្ទះនៅ អភិវឌ្ឍផលិតកសិកម្ម។ល។

ផ្លូវជនបទអនុសង្កាត់ដើមអំពិល សង្កាត់វិញភឿក ទីរួមខេត្តវិញចូវ (សុកត្រាំង) បានកែលម្អ ជួយក្នុងការធ្វើដំណើរ ដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល។
ផ្លូវជនបទអនុសង្កាត់ដើមអំពិល សង្កាត់វិញភឿក ទីរួមខេត្តវិញចូវ (សុកត្រាំង) បានកែលម្អ ជួយក្នុងការធ្វើដំណើរ ដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល។

នា​ពេល​កន្លង​ ដើម្បី​កែ​លម្អ​ជីវភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ រដ្ឋ​អំ​ណាច​ទីរួម​ខេត្ត​បាន​អនុវត្ត​កម្ម​វិធី​ជាក់​ស្តែង​ជា​ច្រើន​ដូច​ កម្ម​វិធី​ទិសដៅ​ជាតិ​ ​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ពី​ការ​បន្ថយ​ក្រ​ស្ថេរ​ភាព​ កម្ម​​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី។ល។ គ្រួ​សារ​រាប់​រយ​​បាន​ឧបត្ថម្ភ​ផ្ទះ​នៅ​ ដី​ផលិត​ បុល​ទុន​អា​ទិភាព​ ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម។ ប្រ​ព័ន្ធ​ផ្លូវ​ជន​បទ​បាន​ជួស​ជុល​ ផ្លូវ​ភូមិ​ ផ្លូវ​ឃុំ​ជា​ច្រើន​បាន​ចាក់​បេតុង​ក្នុង​ការ​ធ្វើ​ដំណើរ​ ដឹក​ជញ្ជូន​កសិផល​កាន់​តែមាន​ភាព​ងាយ​ស្រួល។

មាន​ឱកាស​ទៅ​សួរ​សុខ​ទុក​មា​មីង​ខ្មែរ​នៅ​សង្កាត់​វិញ​ភឿក ទី​រួម​ខេត្ត​វិញ​ចូវ​ ទើប​ឃើញ​ការ​ផ្លាស់​ប្តូរ​នៅ​ទី​នេះ​។ ជា​សង្កាត់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​ជាង​៧០%នៃ​ប្រ​ជា​ជន។ ដោយ​សារ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​មាន​ប្រ​សិទ្ធ​ភាព​ ទិដ្ឋ​ភាព​​ជន​បទ​កាន់​តែ​រីក​ចម្រើន។ ក្នុង​ឆ្នាំ​២០២៤ សង្កាត់​បាន​​ឧបត្ថម្ភ​ផ្ទះ​នៅ​ចំ​នួន​៥៥​ខ្នង​ ផ្លាស់​ប្តូរ​របរ​ដល់​២២​គ្រួ​សារ​ កសាង​ជួស​ជុល​សំ​ណង់​ផ្លូវ​ជន​បទ​ចំ​នួន​៦ សាលា​ ថ្នាក់​រៀន​និង​ដំណាក់​សុខា​ភិបាល​បាន​កសាង​រឹង​មាំ ប្រ​ជា​ជន​បាន​ប្រើ​ប្រាស់​បណ្តាញ​អគ្គិ​សនី​ជាតិ​ មា​មីង​បាន​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ​ប្រ​ចាំ​ថ្ងៃ។

បង​ស្រី​ថា​ច់​ធីគីមហ្វាន់​ នៅ​អនុ​សង្កាត់​ដើម​អំ​ពិល​ សង្កាត់​វិញភឿក ទីរួម​ខេត្ត​វិញ​ចូវ​បន្ទាប់​ពី​បាន​ឧប​ត្ថម្ភ​​ផ្ទះ​នៅ​ថ្មី​ បង​ស្រី​រីក​រាយ​ឱ្យ​ដឹង៖ ពី​មុន​ផ្ទះ​ទ្រុឌ​ទ្រោម​យ៉ាង​ធ្ងន់​ធ្ងរ​ សព្វ​ថ្ងៃ​ យើង​ខ្ញុំ​បាន​សង់​ផ្ទះ​ថ្មី​ធំ​ទូ​លាយ​រឹង​មាំ សរុប​ថវិកា​១០០​លាន​ដុង បាន​ឧបត្ថម្ភ​៦០​លាន​ដុង និង​បុល​៤០​លាន​ដុង​បន្ថែម​ទៀត​ពី​សាច់​ញាតិ។ ក្រៅ​ពីនេះ​ ដើម្បី​បង្កើត​របរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ រដ្ឋ​ក៏​បាន​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ខ្ញុំ​មាន​ជ្រូក​៦​ក្បាល​បន្ថែម​ អា​ស្រ័យ​ហេតុ​នេះ​ ជីវ​ភាព​របស់​គ្រួ​សារ​ខ្ញុំ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។

ចំ​ណុច​ភ្លឺ​មួយ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន​វិញ​ចូវ​ ជា​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ផលិត​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​កសិកម្ម​ ក្នុង​ឆ្នាំ​២០២៤ សរុប​ផ្ទៃ​ដី​ដាំ​ដុះ​ ចិញ្ចឹម​ជល​ផល​មាន​ជាង​៣០​ពាន់​ហិក​តា ជា​មួយ​នឹង​ទម្រង់​ចិញ្ចឹម​បង្គា​នាគ បង្គា​ជើង​ស ដាំ​ខ្ទឹម​ក្រ​ហម​ ម្ទេស។ល។ ​ជាមួយ​ទិស​សុវត្ថិ​ភាព​ ជីវសាស្ត្រ​ផ្សារ​ភ្ជាប់​នឹង​ទី​ផ្សារ​អ្នក​ប្រើ​ប្រាស់​ បាន​ជួយ​គ្រួ​សារ​ជា​ច្រើន​បង្កើន​ប្រាក់​ចំ​ណូល​ លើក​កម្ពស់​ជីវភាព។ គ្រួ​សារ​មួយ​ចំ​នួន​បាន​ចង​សម្ព័ន្ធ​ជា​ក្រុម​សហការ​ សហករណ៍​ដើម្បី​អភិ​វឌ្ឍ​ផលិត​រួម​គ្នា​ ទទួល​បាន​ប្រ​ភព​ទុន​និង​ការ​លក់​ចេញ​ស្ថេរ​ភាព​ ក្នុង​ឆ្នាំ បាន​បង្កើត​សហការ​ថ្មី​ចំ​នួន​៦​និង​សហករណ៍​ចំ​នួន​២ ដោយ​មាន​សមាជិក​ចូល​រួម​ជិត​១០០​នាក់​គំ​រូ​ដូច​ ក្រុម​សហការ​ ចិញ្ចឹម​ពពែ​សរីរាង្គ​នៅ​តឹង​ហ៊ឹង​ ឃុំ​វិញ​ហ៊ីប ក្រុម​សហការ​ដាំ​បន្លែ​សរីរាង្គ​នៅ​អនុ​សង្កាត់​B សង្កាត់​វិញ​ភឿក សហករណ៍​ហ្វា​ងៀ ភូមិ​កាង​ជូយ ឃុំ​ហ្វា​ដុង សហករណ៍​កសិផល​ស្អាត​ផុង​ភូ អនុ​សង្កាត់​វិញ​អាង​ សង្កាត់​ទី២។ល។

បង​ទ្រឿង​ង៉ុក​អឹង​-នា​យក​សហករណ៍​កសិ​ផល​ស្អាត​ផុង​ភូ អនុ​សង្កាត់​វិញ​អាង​ សង្កាត់​ទី​២​ចែក​រំ​លែក៖ សហករណ៍​របស់​យើង​ខ្ញុំ​មាន​ផ្ទៃ​ដី​ផលិត​៦​ហិក​តា​ សំ​ខាន់​ដាំ​បន្លែ​គ្រប់​ប្រ​ភេទ​តាម​រដូវ​ ក្នុង​នោះ បន្លែ​សំ​ខាន់​ៗ​គឺ​ ម្ទេស​ ខ្ទឹម​ក្រ​ហម​និង​ស្ពៃ​ស។ ដោយ​សារ​ការ​ចូល​រួម​សហករណ៍​កសិផល​ស្អាត​ផុង​ភូ គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ជា​ច្រើន​បាន​លើក​កម្ពស់​ជីវភាព​ ឈាន​ឡើង​ចាក​ផុត​ក្រ​ស្ថេរ​ភាព។

អាច​និយាយ​ថា​ អា​ស្រ័យ​ជីវភាព​សម្ភារៈ​ ស្មា​រតី​កាន់​តែ​មាន​ភាព​បាន​ប្រ​សើរ​ឡើង​ បាន​បង្ក​លក្ខណៈ​សម្រាប់​ប្រ​ជា​ជន​គិត​អាន​បន្ថែម​ទៀត​ដល់​ជីវភាព​ស្មា​រតី។ ពិធី​បុណ្យ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ដូច​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សែន​ដូន​តា អក​អំ​បុក​។ល។ បាន​ចាត់​តាំង​យ៉ាង​ឱឡា​រិក រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ផង​ បង្ក​បរិយា​កាស​សប្បាយ​រីក​រាយ​ផង​ សាមគ្គី​ក្នុង​សហគមន៍។ ទន្ទឹម​នឹង​នោះ​ ការ​ងារ​ឃោ​សនា​អប់​រំ​ច្បាប់​ រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ព្រំ​ដែន​បាន​អនុ​វត្ត​ជា​ប្រ​ចាំ។ ជន​រួម​ជាតិ​កាន់​តែ​បង្កើន​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ការ​ពារ​ព្រំ​ដែន​ បង្គោល​ព្រំ​ដែន​ បង្ការ​ ទប់ស្កាត់​បទ​ល្មើស​ រួម​ចំ​ណែក​រក្សា​អធិប​តេយ្យ​ភាព​ទឹក​ដី។

លោក​ត្រឹង​ជី​វ៉ឹង-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​វិញ​ចូវ​ឱ្យ​ដឹង៖

និយាយ​រួម​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ទីរួម​ខេត្ត​វិញ​ចូវ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ តែង​បាន​រក្សា​និង​អភិ​វឌ្ឍន៍​បណ្តា​លក្ខ​ឋាន​តែង​តែ​សម្រេច​និង​ផ្លោះ​ពី​សេចក្តី​សម្រេច​របស់​គណៈ​កម្មា​ធិការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​រួម​ខេត្ត​ដែល​បាន​ដាក់​ចេញ។ ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ នា​ពេល​កន្លង​ បាន​នាំ​មក​នូវ​លទ្ធ​ផល​យ៉ាង​សកម្ម​ ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ទី​រួម​ខេត្ត​វិញ​ចូវ។ ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​ដំណាក់​កាល​២០១៩​-២០២៤ មធ្យម​សម្រេច​៥,១៥%​/ឆ្នាំ។ ទី​រួម​ខេត្ត​នៅ​​គ្រួ​សារ​ក្រ​១.៤១៨​គ្រួ​ ស្រូប​អត្រា​៣,៣៥% ក្នុង​នោះ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រ​១.០៣៤%​ ក្បែរ​ក្រ​៥.១៥០​គ្រួ​ ស្រូប​អត្រា​១២,១៧% ក្នុង​នោះ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្បែរ​ក្រ​៣.៧០១%​គ្រួ។

បណ្តា​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​រួម​ខេត្ត​វិញ​ចូវ​ នា​ពេល​ថ្មី​ៗ​នេះ​ បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​ច្បាស់​លាស់​នៃ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​និង​ការ​ឯក​ភាព​ក្នុង​ការ​អនុ​វត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់។ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ប្រ​ជា​ជន​ ពិសេស​ ជន​រួម​ជាតិ​ខ្មែរ​ ទិដ្ឋ​ភាព​ជន​បទ​នៅ​តំ​បន់​ព្រំ​ដែន​ទីរួម​ខេត្ត​វិញ​ចូវ​កំ​ពុង​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ ជីវភាព​ សម្ភារៈ​ ស្មា​រតី​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ សន្តិ​សុខ​ការ​ពារ​ជាតិ​បាន​ពង្រឹង​យ៉ាង​រឹង​មាំ។ នា​ពេល​ខាង​មុខ​ បន្ត​ការ​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​កម្ម​វិធី​វិនិ​យោគ បង្កើន​ការ​ ទំ​នា​ក់​ទំ​នង​ផលិត​និង​ការ​អភិ​រក្ស​វប្ប​ធម៌​ជន​ជាតិ​នឹង​ក្លាយ​ជា​កម្លាំង​ដ៏​សំ​ខាន់​ដើម្បី​ជំ​រុញ​ការ​អភិ​វឌ្ឍ​ស្ថេរ​ភាព​នៅ​​ភូមិ​ភាគ៕

ហុង​ទើ-លីហាន់​