![]() |
គ្រួសារបងស្រីឡឹមធីថន នៅភូមិទ្រុងថាញ់ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី (សុកត្រាំង) រកបានប្រាក់ចំណូលលំនឹពីការដាំខ្ទឹមស្លឹក។ |
ឆៀងចូលចម្ការដាំខ្ទឹមរបស់គ្រួសារបងស្រីឡឹមធីថន នៅភូមិទ្រុងថាញ់ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រីពីដីស្រែ១កុងផលិតទិន្នផលទាបបងស្រីបង្វែរមកដាំខ្ទឹមស្លឹក អាស្រ័យចូលរួមថ្នាក់ហ្វឹកហាត់ពីបច្ចេកទេសដាំខ្ទឹមស្លឹក អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសចូលក្នុងការផលិត ដូច្នេះ ទើបខ្ទឹមស្លឹករបស់គ្រួសារបងស្រីលូតលាស់ល្អ។ ផ្តើមពីការដាំខ្ទឹមស្លឹកជុំឆ្នាំ សព្វថ្ងៃបានក្លាយជាប្រភពចំណូលចម្បងសម្រាប់គ្រួសារបងនាំមកនូវប្រាក់ចំណូលពី១៥-៣០លានដុង/ឆ្នាំក្រោយពីផាត់ទាត់រួចរាល់។
តាមបងថន ខ្ទឹមស្លឹកជាប្រភេទបន្លែងាយដាំ រយៈពេលលូតលាស់ចន្លោះពី៥០-៦០ថ្ងៃគឺអាចប្រមូលផលបាន ក្នុងមួយឆ្នាំអាចដាំបាន៤រដូវ បើប្រៀបនឹងដំណាំដទៃ ខ្ទឹមស្លឹកមិនសូវមានជំងឺ ពិសេសត្រូវដាំឱ្យត្រូវរដូវទើបខ្ទឹមលូតលាស់ល្អនិងត្រូវជម្រើសពូជល្អ។ សព្វថ្ងៃ ខ្ទឹមស្លឹករបស់ខ្ញុំដាំបាន៥០ថ្ងៃនិងជិតដល់ថ្ងៃប្រមូលផលហើយមានឈ្មួញមកទិញដល់ចម្ការតម្លៃប្រហែល១៣.០០០ដុង/គីឡូក្រាម ប្រមូលផលបានចំនួន១០០គីឡូក្រាម/លើក ក្រោយពីផាត់ទាត់រួចរាល់នៅចំណេញពី៦-៨លានដុង/រដូវ។ អាស្រ័យហេតុនោះ ទើបជីវភាពគ្រួសារខ្ញុំពីមួយថ្ងៃកាន់តែបានលំនឹង បងថនបានឱ្យដឹងដូច្នេះ។
ក៏នៅភូមិទ្រុងថាញ់ដែរ ពេលរំលឹកដល់បងស្រីវ៉ធីអៀង មាមីងក្នុងភូមិនរណាក៏ស្គាល់ដែរ ពីព្រោះបងស្រីបានផ្សារភ្ជាប់នឹងរបរដាំសាឡាត់អស់រយៈពេលជាច្រើនឆ្នាំកន្លង ចែករំលែកពីការដាំបន្លែបងអៀងបានឱ្យដឹង៖ សាឡាត់ជាប្រភេទបន្លែហូបស្លឹកពេញនិយម ងាយដាំ រយៈពេលលូតលាស់ខ្លី ប្រហែលពី៣០-៤៥ថ្ងៃអាចប្រមូលផលបាននឹងដាំបានពី៦-៨រដូវ/ឆ្នាំ រដូវនេះខ្ញុំដាំបាន២កុង ប្រមូលផលបានប្រហែល៥តោន។
ជាមួយបទពិសោធន៍ដាំសាឡាត់យូរឆ្នាំគួបផ្សំនឹងអាកាសធាតុឆ្នាំនេះអំណោយផល ដូច្នេះសាឡាត់របស់បងអៀងលូតលាស់ល្អ សព្វថ្ងៃ បងស្រីប្រមូលផលសាឡាត់បានពី១៦០-១៧០គីឡូក្រាម/ថ្ងៃ ជាមួយតម្លៃ៧.០០០ដុង/គីឡូក្រាម។ ទម្រង់ដាំសាឡាត់មានរយៈពេលលូតលាស់ខ្លីថ្ងៃ ផ្តល់នូវទិន្នផលខ្ពស់ បាននាំមកនូវប្រាក់ចំណូលមិនត្រឹមតែគ្រួសារបងស្រីអៀងតែនៅទាំងផ្តល់នូវប្រាក់ចំណូលដល់គ្រួសារដទៃទៀតក្នុងភូមិទ្រុងថាញ់ជួយឱ្យកសិករកែលម្អប្រាក់ចំណូល ជំរុញអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតក្រដោយចីរភាព។
សមមិត្តលីធី-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្វឹងទឹកបានឱ្យដឹង៖
ទម្រង់ដាំបន្លែសមស្របជាមួយនឹងការផលិតនៅភូមិភាគ។ ឃុំទ្វឹងទឹកបានសហការជាមួយមជ្ឈមណ្ឌលជំរុញកសិកម្មស្រុក មជ្ឈមណ្ឌលអប់រំរបរ-អប់រំអចិន្រ្តៃយ៍ស្រុកចាត់តាំងបណ្តាថ្នាក់បង្រៀនរបរ ថ្នាក់ហ្វឹកហាត់ពីការបង្វែរវិទ្យាសាស្ត្រ-បច្ចេកទេស ណែនាំមាមីងកសិករពីរបៀបបង្ការជំងឺលើដំណាំ រក្សាទុកផលិតផលក្រោយប្រមូលផលនិងចងសម្ព័ន្ធពីការរកច្រកចេញនៃផលិតផល។
ជាមួយសញ្ញាគួរឱ្យរីករាយពីទម្រង់ដាំដំណាំនាំមកនូវអំណោយផល មានកសិករជាច្រើនបានបង្វែរផ្ទៃដីដែលផលិតមិនសូវបានផលមកដាំបន្លែដូច ខ្ទឹមស្លឹក សាឡាត់ ពោតបារាំង ននោង។ ទន្ទឹមនោះមានកសិករជាច្រើននៅឃុំទ្វឹងទឹករកបានប្រាក់ចំណូលលំនឹង ឈានឡើងចាកផុតក្រ៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin