![]() |
ដងផ្លូវស្អាត-បៃតងនិងសុវត្ថិភាពអាស្រ័យសមាគមនារីគ្រប់គ្រងនិងថែទាំ។ |
តាមដងផ្លូវជនបទ ប្រជាជនមានការជក់អារម្មណ៍នឹងផ្កាដែលរីកស្គុសស្គាយតាមសងខាងផ្លូវ។ ពេលពន្លឺព្រះអាទិត្យរះឡើងផ្កាទាំងឡាយរីកយ៉ាងស្រស់បំព្រង បង្កទិដ្ឋភាពយ៉ាងស្អាត។ នេះជាការលើកទឹកចិត្តសម្រាប់ភូមិភាគដទៃចូលរួមនិងកាន់តែមានភាពសាយភាយនាំមកនូវបរិយាកាសស្និទ្ធស្នាលនិងជីវភាពស្មារតីពីមួយថ្ងៃកាន់តែល្អប្រសើរជូនប្រជាជននៅតំបន់ជនបទ។ តាមការិយាល័យសម្រួលជនបទថ្មីរបស់ស្រុក មកដល់សព្វថ្ងៃ បណ្តាភូមិភាគក្នុងស្រុកបង្កើតបានដងផ្លូវផ្កាគំរូចំនួន២០ ដងផ្លូវនីមួយៗមានប្រវែងពី១.០០០-១.៥០០ម៉ែត្រ បណ្តាដងផ្លូវនេះតែងបានរដ្ឋអំណាចភូមិភាគនិងស្ថាប័នអង្គការមហាជនព្រមទាំងប្រជាជនដាំនិងថែទាំមានផ្កាខ្លះរីកទាំង៤រដូវ។ ដោយយល់ឃើញពីសារៈសំខាន់នៃដើមឈើបៃតងនិងផ្កាគ្រប់ប្រភេទចំពោះជីវភាពមនុស្សនិងបរិស្ថានជីវសាស្ត្រ សមាគមនារីគ្រប់ថ្នាក់នៅឃុំហូវថាញ់ ជំរុញអនុវត្តបណ្តាទម្រង់បៃតង-ស្អាត លើកកម្ពស់គុណភាពការចលនា “កសាងគ្រួសារគ្មាន៥យ៉ាង ស្អាត៣ប្រការ” ផ្សារភ្ជាប់នឹងបរិស្ថាន កសាងជនបទថ្មីគំរូ។ សមាជិកាឃុំហូវថាញ់ ក្រៅពីដាំដើមឈើបៃតងដែលបានជំនួយ បងប្អូននារីនៅទាំងចលនាទិញបានដើមឈើបៃតងជិត២.០០០ដើមនិងផ្កាគ្រប់ប្រភេទដែលដាំតាមដងផ្លូវជនបទនិងទីស្នាក់ការរបស់ភូមិ ដោយមានការចូលរួមរបស់សមាជិកានិងប្រជាជន។ ក្រៅពីនោះ សមាគមនារីឃុំនៅទាំងចលនាក្នុងមួយគ្រួសារដាំដើមឈើបៃតង៥ដើមនិងដាំផ្កានៅខាងមុខផ្ទះ។ ប្រធានសមាគមនារីឃុំហូវថាញ់ វ៉ធីង៉ុកយុង រីករាយឱ្យដឹង៖ យើងទៅចលនាមាមីងតែងស្ម័គ្រចិត្តធ្វើតាម ភាគច្រើនមាមីងដាំផ្កាលម្អ ដើមឈើជុំវិញផ្ទះ។ ជិតដល់រដូវភ្លៀងដើមឈើលូតលាស់ល្អ ម្ល៉ោះហើយតែងបានមាមីងថែទាំបានល្អ។
មានឱកាសមកតាមដងផ្លូវភូមិទឹកប្រៃណ្តាល ឃុំឡុងភូ អ្នកដើរតាមផ្លូវតែងចូលចិត្តផ្កាលម្អនៅតាមដងផ្លូវនេះ។ លោកក្វាច់វ៉ាំងត្វង-ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូបានឱ្យដឹង៖ ដើម្បីមានដងផ្លូវផ្កានេះ ប្រជាជននៅភូមិភាគបានចលនារួមគ្នាគប់វាល់ថវិកានិងកម្លាំងសម្រាប់អនុវត្ត។ បណ្តាដងផ្លូវដែលដាំផ្កាបានមកពីប្រភពកម្លាំងសង្គមនិងការស្ម័គ្រចិត្តរបស់ប្រជាជននៅភូមិភាគ។ ប្រជាជនតែងចូលរួមជម្រើសពូជដើមឈើនិងកាត់មែក ថែទាំផ្កា។ ម្នាក់ៗតែងធ្វើស្មៅ ព្រាចជី កាត់មែកស្រោចទឹកសម្រាប់ដងផ្លូវផ្កាលូតលាស់ល្អ។ ផ្ទះកសាងរឹងមាំ ជំនួសដោយផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម បណ្តាដងផ្លូវផ្កាកំពុងរីកស្គុសស្គាយនិងរបងធ្វើដោយការដាំផ្កាកាត់រាបស្មើ បង្កជាទិដ្ឋភាពល្អស្អាតតាមដងផ្លូវ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីជូនប្រជាជន។
ដងផ្លូវមានផ្ការីកស្គុសស្គាយមិនត្រឹមតែធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពនៅតំបន់ឡុងភូ តែនៅទាំងជាសក្ខីភាពដល់ការផ្លាស់ថ្មីយ៉ាងសកម្មក្នុងការយល់ដឹងនិងទង្វើរបស់ប្រជាជន។ ផ្តើមពីការធ្វើសាមញ្ញ ជាក់ស្តែង កម្មាភិបាល សមាជិកានិងប្រជាជននៅទីនេះបានរួមចំណែកកសាងតំបន់ជនបទថ្មី មិនត្រឹមតែបានស្អាត-បៃតងតែនៅទាំងអរិយធម៌និងពោរពេញដោយភាពសុខដុមរមនា៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin