សុកត្រាំងគ្រោង​នឹងមាន៣​សំ​ណង់​ គម្រោង​ ដើម្បីអំណរខួបអនុស្សាវរីយ៍​៨០ឆ្នាំ​នៃទិវាបុណ្យជាតិ​ទី២ ខែកញ្ញា

16:33, 12/05/2025

ព្រឹកថ្ងៃទី១២ ឧសភា សមមិត្តឡឹមហ្វាងង៉ីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានជួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីកំណត់គម្រោងនិងបណ្តាសំណង់គ្រប់លក្ខណៈ​ដំ​ណើរ​ការ​កសាងឬក៏សម្ពោធឆ្លងដើម្បីអំណរខួបអនុស្សាវរីយ៍៨០ឆ្នាំ​នៃទិវាបុណ្យជាតិនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ១៩៤៥- ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០២៥)។ ចូលរួមមានថ្នាក់​ដឹក​​នាំមន្ទីរ គណៈផ្នែកខេត្តនិងអង្គភាពនានា។

ទិដ្ឋភាពនៃពិធីប្រជុំដើម្បីកំណត់គម្រោងនិងសំណង់គ្រប់លក្ខណៈចាប់ផ្តើមដំណើរការនិងសម្ពោធឆ្លង ដើម្បីអំណរខួបអនុស្សាវរីយ៍៨០នៃទិវាបុណ្យជាតិ ២ ខែកញ្ញា។
ទិដ្ឋភាពនៃពិធីប្រជុំដើម្បីកំណត់គម្រោងនិងសំណង់គ្រប់លក្ខណៈចាប់ផ្តើមដំណើរការនិងសម្ពោធឆ្លង ដើម្បីអំណរខួបអនុស្សាវរីយ៍៨០ឆ្នាំ​នៃទិវាបុណ្យជាតិទី២ខែកញ្ញា។

​តាម​មន្ទីរហិរញ្ញ​វត្ថុ​ ឆ្លង​តាម​របាយ​ការ​ណ៍​របស់​មន្ទីរ គណៈ​ផ្នែក​ខេត្ត​ សុក​ត្រាំង​​​បម្រុង​មាន​គម្រោង​និង​សំ​ណង់​ចំ​នួន​៥អា​ស្រ័យរដ្ឋ​និង​ឯកជន​ដែល​គ្រប់​លក្ខ​ណៈ​​ដំណើរ​ការ​ក​សាង​ឬក៏​សម្ពោធឆ្លង ដើម្បី​អំណរខួបអនុ​ស្សាវរីយ៍​៨០ឆ្នាំ​នៃ​ទិវាបុណ្យជាតិ ទី២​ ខែក​ញ្ញា។ ជាក់​ស្តែង​រួម​មាន​ដងផ្លូវ​អភិវឌ្ឍសេដ្ឋ​កិច្ចកើតឆៀងខាង​លិចខេត្ត​សុក​ត្រាំង​ បង្ការ ទប់​ស្កាត់​បាក់ច្រាំង​ប្រ​បមាត់​សមុទ្រវិញចូវ​ ទីរួម​ខេត្ត​វិញចូវ​ ខេត្ត​សុក​​ត្រាំង​ ដងផ្លូវ​ខ្សែក្រវាត់​២ ទីក្រុង​សុក​ត្រាំង​ ផ្ទះ​នៅ​​សហជីព​នៅ​មណ្ឌល​ឧស្សាហក​ម្ម​អា​ង​ហ៊ីប ខេត្ត​សុក​ត្រាំង​ សាលា​ស​កលអន្តរ​កម្រិត​ FPT។

ក្នុង​ពិធី​ប្រ​ជុំ​នេះ​ មន្ទីរ គណៈ​ផ្នែក​ខេត្ត​ បាន​រាយ​ការ​ណ៍​លម្អិត​ពីទ្រង់​ទ្រាយ​ ល្បឿន​ដំណើរ​ការ​ បណ្តា​ការ​លំ​បាក​និង​ជំពាក់​ជំពិនក្នុង​ការ​អនុ​វត្ត​បណ្តា​សំ​ណង់​ គម្រោង​ បម្រុង​ពេល​ខាង​មុខ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​និង​កសាងសម្រេច​។ល។

ថ្លែងការ​ណ៍​ក្នុង​ពិធី​ប្រ​ជុំ​ សម​មិត្ត​ឡឹម​ហ្វាង​ង៉ីប បាន​ឯកភាព​៣/៥សំ​ណង់​ដើម្បី​អំណរខួបអនុ​ស្សារវីយ៍​​៨០ឆ្នាំ​នៃ​ទិវាបុណ្យជាតិទី២ ខែក​ញ្ញា ជាផ្លូវ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ខាង​កើត​ឆៀងខាង​លិច។ ផ្ទះ​នៅ​​សហជីព​នៅ​មណ្ឌល​ឧស្សាហក​ម្ម​អា​ង​ហ៊ីប ខេត្ត​សុក​ត្រាំង​ សាលា​ស​កលអន្តរ​កម្រិត​FPT។ ដើម្បី​បណ្តាសំណង់និង​គម្រោង​ធានា​ល្បឿន​​ដំ​ណើរ​ការ​​កសាង​និង​សម្ពោធឆ្លង​ ក្នុង​ថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០២៥ តាម​ស្មារតីចង្អុល​ការ​របស់​នាយ​ករ​ដ្ឋមន្រ្តី សម​មិត្ត​ឡឹម​ហ្វាងង៉ីប បាន​ប្រ​គល់​ឱ្យ​ការិយាល័យ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ចេញឯកសារ​ច្បាប់​ដល់​អ្នក​វិនិយោគ ដើម្បី​ប្រ​មូល​ផ្តុំ​ប្រ​ភពក​ម្លាំង​អនុ​វត្ត​ ធានា​ល្បឿន​ដំណើរ​ការ​ដែល​បាន​ដាក់​ចេញ។ ទន្ទឹម​នោះ ​ចំ​ពោះបណ្តា​សំ​ណង់​ គម្រោង​ដូច​ ស្ពានដាយ​ង៉ាយ២   មណ្ឌលឧស្សា​ហក​ម្ម​ត្រឹង​ដេ ផ្លូវខែ្ស​ក្រវ៉ាត់ក្រុង ​II និង​បណ្តា​សំ​ណង់​ គម្រោង​ក៏​បាន​ជំរុញ​ល្បឿន​ដំណើរ​ការ​កសាង​ដើម្បី​ឆាប់​បាន​ដាក់​ឱ្យ​ប្រើប្រាស់​។

ក្រៅ​ពីនោះ​ អនុ​ប្រធាន​ប្រ​ចាំការ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ស្នើគណៈ​ឃោស​នាអប់រំនិង​ប្រ​ជាចលនាបក្ស​ខេត្ត​ មន្ទីរវប្បធ​ម៌​ កីឡានិង​ទេស​ចរណ៍​សហការ​ស្រាវ​ជ្រាវ​ ស្នើជម្រើស​បណ្តា​ទិន្នន័យ​ រូប​ភាព​ វត្ថុ​បុរាណនិង​ផ្សព្វ​ផ្សាយ​ឆ្លុះបញ្ចាំង​ដោយ​ស្មោះ​ត្រង់​និង​រស់​រវើកពីសមិទ្ធផល​លេចធ្លោក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​ ដែល​សម្រេច​បាន​ក្នុង​ប៉ុន្មានឆ្នាំកន្លង​ ដើម្បី​​តាំង​ពិព័រណ៍​នៅ​ហាណូយនិង​ខេត្ត​នា​ខួបអនុ​ស្សាវរីយ៍​៨០ឆ្នាំនៃ​ទិវាបុណ្យជាតិទី​២ ខែក​ញ្ញា៕

ហ្វាងឡាង-សុផល