ជំនួយលំនៅឋាន ដើម្បីជួយប្រជាជនបង្កបង្កើនផល

04:53, 22/05/2025

ជំនួយលំនៅឋានដល់ប្រជាជនគឺជាគោលនយោបាយដ៏សំខាន់មួយដើម្បីលើកកម្ពស់ជីវភាពរស់នៅ ធានាសុខុមាលភាពសង្គមនិងការអភិវឌ្ឍស្ថេរភាពដល់ប្រជាជន។ នាពេលកន្លង ដោយការអនុវត្តប្រកបដោយប្រសិទ្ធភាព “កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅលើភូមិដ្ឋាន​ទីរួមស្រុកត្រឹងដេ (សុកត្រាំង) គ្រួសារមានសគុណជាមួយបដិវត្តន៍គ្រួសារក្រ ក្បែរក្រជាច្រើនបានទទួលការឧបត្ថម្ភផ្ទះថ្មី ស្ងប់ចិត្ត “បង្កបង្កើនផល”។

បងស្រីឡឹមធីមីនេន នៅភូមិដូវយ៉ុង ទីរួមស្រុកត្រឹងដេ ស្រុកត្រឹងដេ (សុកត្រាំង) បានទទួលជំនួយលំនៅឋានថ្មីពី “កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម”។
បងស្រីឡឹមធីមីនេន នៅភូមិដូវយ៉ុង ទីរួមស្រុកត្រឹងដេ ស្រុកត្រឹងដេ (សុកត្រាំង) បានទទួលជំនួយលំនៅឋានថ្មីពី “កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម”។

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​ ការ​ឯក​ភាព​របស់​សហគមន៍ អា​ជីវ​កម្ម​និង​ប្រ​ជា​ជន​រៀង​រាល់​ឆ្នាំ ផ្ទះ​បណ្តោះ​អា​សន្ន​រាប់​រយ​ខ្នង​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ទី​រួម​ស្រុក​ត្រឹង​ដេ​បាន​ជំ​នួស​ដោយ​ផ្ទះ​រឹង​មាំ។ បណ្តា​ផ្ទះ​ថ្មី​​មិន​ត្រឹម​តែ​ជា​កន្លែង​នៅ​បាំង​ភ្លៀង​ខ្យល់​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​គ្រឹះ​សម្រាប់​គ្រួ​សារ​លំ​នឹង​ជីវភាព​ ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ដើម្បី​កូន​ចៅ​ទៅ​រៀន​ ឈាន​ឡើង​ចាក​ផុត​ក្រស្ថេរ​ភាព។

ភាព​សប្បាយ​រីក​រាយ​ដើម​ឆ្នាំ​របស់​គ្រួ​សារ​បង​ស្រី​ឡឹម​ធី​មី​នេន​ នៅ​ភូមិ​ដូវយ៉ុង ទី​រួម​ស្រុក​ត្រឹង​ដេ ស្រុក​ត្រឹង​ដេ បាន​ភូមិ​ភាគ​ប្រ​គល់​ផ្ទះ​ថ្មី​រឹង​មាំ តម្លៃ​៦០​លាន​ដុង។ ជាគ្រួ​សារ​ក្បែរ​ក្រ​របស់​ភូមិ​ភាគ​ ប៉ុន្មាន​​ឆ្នាំ​កន្លង​ គ្រួ​សារ​បង​ស្រី​នេន​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ ដោយ​គ្មាន​ប្រាក់​ជួស​ជុល។ ពេល​ដែល​ “កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម” បាន​អនុ​វត្ត​បញ្ហា​លំ​បាក​អំ​ពី​ផ្ទះ​នៅ​របស់​គ្រួ​សារ​បង​ស្រី​បាន​ដោះ​ស្រាយ។ ផ្ទះ​ថ្មី​រឹង​មាំ​បាន​ជំ​រុញ​ទឹក​ចិត្ត​គ្រួ​សារ​ឱ្យ​ខិត​ខំ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវភាព​និង​ចាក​ផុត​ក្រ។ មើល​ផ្ទះ​ថ្មី​រឹង​មាំ​ បង​ស្រី​នេន​រំ​ភើប​ចិត្ត​ឱ្យ​ដឹង​៖ តាំង​ពី​មាន​ផ្ទះ​ថ្មី​ ប្តី​ខ្ញុំ​ស្ងប់​ចិត្ត​ពល​កម្ម​រក​ប្រាក់​ចំ​ណូល​ផ្គត់​ផ្គង់​គ្រួ​សារ។ អរ​គុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​អាន​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​មាន​ជីវភាព​​កាន់​តែ​ស្ថិរភាព។

ដើម​ឆ្នាំ​២០២៥ ឆ្លង​តាម​ការ​ត្រួត​ពិនិត្យ​ ទី​រួម​ស្រុក​ត្រឹង​ដេ​មាន​គ្រួ​សារ​សរុប​ចំ​នួន​២៣៩​គ្រួ​ ដែល​កំ​ពុង​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ពី​លំ​នៅ​ឋាន​រួម​មាន​៤​គ្រួ​សារ​ក្បែរ​ក្រ ១៤​គ្រួ​សារ​មាន​សគុណ​ជា​មួយ​បដិវត្តន៍ ២២១គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ បាន​ស្នើ​សុំ​សង់​ផ្ទះ​ថ្មី។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ ទីរួម​ស្រុក​បាន​បែង​ចែក​ផ្ទះ​នៅ​ចំ​នួន​៤៧​ខ្នង​ បច្ចុប្បន្ន​ បាន​សាង​សង់​រួច​រាល់​និង​ប្រ​គល់​ជូន​ប្រ​ជា​ជន​ដាក់​ឱ្យ​ប្រើ​ប្រាស់​២៣​ខ្នង​ សរុប​ថវិកា​ដែល​បាន​ឧបត្ថម្ភ​ជិត​២​ពាន់​លាន​ដុង។

បន្ទាប់​ពី​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្ទះ​រឹង​មាំ ពូ​ឌឿង​ខាយ​ដាំង នៅ​ភូមិ​ដូវ​យ៉ុង ទី​រួម​ស្រុក​ត្រឹង​ដេ ស្រុក​​ត្រឹង​ដេ នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ ព្រោះ​ផ្ទះ​នេះ​ជាក្តី​ស្រ​មៃ​មួយ​ជីវិត​ ដែល​ពូ​មិន​ដែល​គិត​ថា​អាច​សាង​សង់​បាន។ គ្រួ​សារ​ពូ​ដាំង​ជា​គ្រួ​សារ​ក្បែរ​ក្រ ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ប្តី​ប្រ​ពន្ធ​ពូ​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម។ ពូ​ដាំង​ឱ្យ​ដឹង៖ ដោយ​មាន​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ ខ្ញុំ​បាន​ឧបត្ថម្ភ​៦០​លាន​ដុង ដើម្បី​សាង​សង់​ថ្មី​រឹង​មាំ។ ខ្ញុំ​មិន​ខ្លាច​អំ​ពី​ភ្លៀង​ខ្យល់​ទៀត​ឡើយ​ ខ្ញុំ​អាច​ស្ងប់​ចិត្ត​ទៅ​សមុទ្រ​ដើម្បី​រក​ចំ​ណូល​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ។

បង​ង្វៀង​ហុង​ក្វាង​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ស្រុក​ត្រឹង​ដេ​ចែក​រំ​លែក៖

បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ គឺ​ជា​ភារកិច្ច​បន្ទាន់​ បង្ហាញ​ពី​ភាព​មនុស្ស​សាស្ត្រ​ជ្រាល​ជ្រៅ​ក្នុង​គោល​បំ​ណង​ធានា​សុខុ​មាល​ភាព​សង្គម​និង​លើក​កម្ពស់​គុណ​ភាព​ជីវភាព​របស់​ប្រ​ជា​ជន។ នា​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​នឹង​បន្ត​ពិនិត្យ​ស្ថិតិ​ កំ​ណត់​យ៉ាង​ច្បាស់​នូវ​មុខ​សញ្ញា​ដែល​ត្រូវ​ការ​ជំ​នួយ​ កៀរ​គរ​ប្រ​ភព​កម្លាំង​ពី​ថវិកា​រដ្ឋ ប្រ​ភព​កម្លាំង​សង្គ​មូប​នីយ​កម្ម​និង​រួម​កម្លាំង​របស់​សហគមន៍​ដើម្បី​រួម​កម្លាំង​កសាង​លំ​នៅ​ឋាន​ជូន​ប្រ​ជា​ជន​ ជួយ​ប្រ​ជា​ជន​ស្ងប់​ចិត្ត​ “បង្ក​បង្កើន​ផល” កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​ឈាន​ឡើង​ចាក​ផុត​ក្រ​ស្ថេរ​ភាព។

ទិស​ដៅ​របស់​ទី​រួម​ស្រុក​ត្រឹង​ដេ​ដែល​បាន​ដាក់​ចេញ​​គឺ​ក្នុង​ឆ្នាំ​នេះ​ នឹង​សម្រេច​ផ្ទះ​ទាំង​អស់​តាម​ផែន​ការ។ ដើម្បី​សម្រេច​បាន​ទិស​ដៅ​នោះ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ប្រ​មូល​ផ្តុំ​ប្រ​ព័ន្ធ​នយោ​បាយ​ ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​ឧបត្ថម្ភ​​ពី​សហគមន៍​សង្គម​ មាន​យន្ត​ការ​ត្រួត​ពិនិត្យ​តម្លា​ភាព​ អាទិ​ភាព​លើ​មុខ​សញ្ញា​ត្រឹម​ត្រូវ​ជៀស​វាង​ការ​ខក​ខាន​ ធានា​ផ្ទះ​នី​មួយ​ៗ​ដែល​បាន​សាង​សង់​គឺ​ជា​ជំ​ហាន​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ពិត​ប្រា​កដ​ក្នុង​ដំ​ណើរ​ការ​នៃ​ការ​បំ​បាត់​អត់​ បន្ថយ​ក្រ​ស្ថេរ​ភាព​ បង្កើន​ការ​ឃោសនា​បង្ក​ការ​មូល​មតិ​គ្នា​ក្នុង​សង្គម​សម្រាប់​ប្រ​ជា​ជន​ អា​ជីវ​កម្ម​គាំ​ទ្រ​ ចែក​រំ​លែក​ សហគមន៍​រួម​កម្លាំង​ឧបត្ថម្ភ។ តាំង​ពីនោះ​ លទ្ធ​ផល​ចុង​ក្រោយ​គឺ​ជួយ​ប្រ​ជា​ជន​ “បង្ក​បង្កើន​ផល” ឈាន​ឡើង​ក្នុង​ជីវភាព។

បណ្តា​ផ្ទះ​ថ្មី​បាន​សង់​ឡើង​តាម​លក្ខឋាន​រឹង​ចំ​នួន​៣ ខឿន​រឹង​ គ្រោង​រឹង​និង​ដំបូល​រឹង​ បំ​ពេញ​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ​ លំ​នឹង​ជីវភាព​ជូន​មា​មីង​ស្រុក​ត្រឹង​ដេ។ ពី​បណ្តា​ផ្ទះ​ថ្មី​ បាន​បង្ក​លក្ខណៈ​ដល់​គ្រួ​សារ​មាន​កម្លាំង​ចិត្ត​ឈាន​ឡើង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ “បង្ក​បង្កើន​ផល” ចាក​ផុត​ក្រ​ស្ថេរ​ភាព៕

                              ហុង​ទើ-លីហាន់​