រណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ស្រុកឡុងភូតែងម្ចាស់ការសហការជាមួយរដ្ឋអំណាចនិងបណ្តាអង្គការ សមាជិកសកម្មជំនួយការផ្សព្វផ្សាយអនុវត្តចលនាប្រឡងប្រណាំង "ទូទាំងប្រទេសព្រួតដៃដើម្បីអ្នកក្រ-មិនទុកចោលអ្នកណាម្នាក់ឡើយ”ដោយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបំផុសគួបផ្សំនឹងកិច្ចបំផុសទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌" ចលនាបណ្តាគ្រួសារចុះឈ្មោះប្រឡងប្រណាំងសាមគ្គីជួយគ្នាបន្ថយក្រឆ្លងកាត់លំបាកឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចដើម្បីចាកផុតក្រស្ថេរភាព។ គិតដោយឡែកឆ្នាំ២០២៤ រណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ស្រុកឡុងភូ សហការបណ្តាអង្គការ សមាជិកសកម្មចលនាបណ្តាស្ថាប័នអង្គភាពនិងសប្បុរសជនគប់វាល់ចំនួនប្រាក់ជាង១,៧ពាន់លានដុងកសាងផ្ទះមហាសាមគ្គី១៨ខ្នង ជួសជុលផ្ទះ៤ខ្នងជូនគ្រួសារក្រជួបលំបាកពីផ្ទះនៅ ឧបត្ថម្ភសុខុមាលភាពសង្គមឱ្យ១.៥៨៤គ្រួសារដែលមានស្ថានភាពលំបាក។ សំខាន់ក្នុងខែកំពូល“ដើម្បីអ្នកក្រ”ឆ្នាំ២០២៤គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកឡុងភូសហការឃោសនាចលនានិងទទួលចំនួនប្រាក់៦១៥លានដុងដើម្បីបន្តឧបត្ថម្ភបណ្តាគ្រួសារក្រ ទន្ទឹមនោះរួមជាមួយអង្គការ សមាជិកសហការជាមួយគណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីរួមស្រុកចាត់តាំងបណ្តាសកម្មភាពឃោសនា ចលនាប្រជាជនអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្សក្រឹត្យច្បាប់របស់រដ្ឋ ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ លទ្ធផលចលនាសង្គមមូបនីយកម្មក្នុងអនុវត្តកសាងជនបទថ្មី ទីក្រុងអរិយធម៌សរុបចំនួនប្រាក់ជាង៥,៧ពាន់លានដុង ក្នុងនោះកសាងស្ពានថ្មីចំនួន១៩និងជួសជុលស្ពានជនបទចំនួន១សរុបតម្លៃ៣ពាន់លានដុង អនុវត្តបណ្តាកម្មវិធីសុខុមាលភាពសង្គមជាង២,៧ពាន់លានដុង។ ក្រៅពីនេះរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ស្រុកឡុងភូនៅទាំងសហការចលនាប្រជាជនចូលរួមបរិច្ចាគដីដើម្បីកសាងជួសជុលសាលារៀន ស្ពាន ផ្លូវជនបទគប់វាល់ថ្ងៃពលកម្មដើម្បីជីកស្តារព្រែកធារាសាស្ត្រ កាប់ឆ្ការស្មៅដងផ្លូវជនបទដាំផ្កា។ល។
![]() |
រណសិរ្សមាតុភូមិឃុំហូវថាញ់ចលនាបណ្តាសប្បុរសជនគប់វាល់កសាងផ្ទះនៅជូនគ្រួសារក្រ។ |
ដើម្បីទាក់ទាញសម្ព័ន្ធយុវជន សមាជិកចូលរួមក្នុងអង្គការសកម្មភាពចលនាផុលផុសគឺដំណោះស្រាយសំខាន់ដែលរណសិរ្សនិងបណ្តាអង្គការមហាជននយោបាយសង្គមយកចិត្តទុកដាក់ កសាងបណ្តាសកម្មភាព ផ្សព្វផ្សាយបណ្តាទម្រង់ជាក់ស្តែងផ្សារភ្ជាប់ជាមួយសិទ្ធិប្រយោជន៍ស្របច្បាប់របស់សមាជិកនិងប្រជាជន។ តាំងពីនោះសមាជិកនិងរាល់ជាន់ស្រទាប់ប្រជាជនបានពង្រីកស្មារតី “ជួយយកអាសាគ្នាក្នុងគ្រាក្រ”ជួយពីទុន កូនពូជ បទពិសោធន៍ផលិត ចាត់តាំងបណ្តាក្លឹបជួយគ្នាបន្ថយក្រ។ បណ្តាគំរូជួយអ្នកក្រជាមួយវិធីធ្វើពូកែច្នៃប្រឌិតមួយថ្ងៃកាន់តែសាយភាយរួមចំណែកអនុវត្តល្អការងារបន្ថយក្រ។
![]() |
រណសិរ្សមាតុភូមិឃុំហូវថាញ់ចលនាបណ្តាសប្បុរសជនឧបត្ថម្ភអង្ករជូនបណ្តាគ្រួសារក្រលើភូមិដ្ឋាន។ |
រយៈពេលខាងមុខ រណសិរ្សមាតុភូមិវៀតណាមស្រុកឡុងភូបន្តឆ្ពោះមកតំបន់អាសយជនសម្បូរបែបបណ្តាវិធីប្រមូលផ្តុំពង្រីកខ្លាំងកម្លាំងក្នុងប្រជាជន។ បំផុសខ្លាំងក្លាបណ្តាចលនាប្រឡងប្រណាំងកិច្ចបំផុសសំខាន់គឺការចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌”និងចលនាប្រឡងប្រណាំង“ទូទាំងប្រទេសព្រួតដៃដើម្បីអ្នកក្រ-មិនទុកចោលអ្នកណាម្នាក់ឡើយ”។ សហការជាមួយបណ្តាអង្គការ សមាជិកកសាងពង្រីកបណ្តាទម្រង់ពូកែប្រសិទ្ធភាពក្នុងបន្ថយក្រស្ថេរភាពកសាងជនបទថ្មី ចលនាគ្រួសារក្រឈានឡើងចាកផុតក្រ។ ជំរុញរកៀរគរប្រភពកម្លាំងគិតអានអ្នកក្ររួមចំណែក្នុងអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គមលើកកម្ពស់ជីវភាពប្រជាជន។ សមមិត្តបយឿងថាញ់ត្វង-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកឡុងភូឱ្យដឹងដូច្នេះ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin