បូកសរុបគម្រោង៨ “អនុវត្តសមភាពភេទនិងដោះស្រាយបណ្តាបញ្ហាចាំបាច់ចំពោះនារីនិងកុមារ

21:24, 20/05/2025

ព្រឹកថ្ងៃទី២០ឧសភា នៅហាណូយក្រុមប្រធានមជ្ឈឹម​សមាគមនារីវៀតណាមបានចាត់តាំងសន្និបាតបន្តផ្ទាល់ការងារបូកសរុបគម្រោង៨ “អនុវត្តសមភាពភេទនិងដោះស្រាយបណ្តាបញ្ហាចាំបាច់ចំពោះនារីនិងកុមារ” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល២០២១-២០២៥។ សមមិត្តង្វៀងធីទ្វៀង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានសមាគមនារីវៀតណាមធ្វើជាអធិបតីសន្និបាត។

នៅ​សមាគមនារីខេត្ត​សុក​ត្រាំង​ មានបណ្តា​សម​មិត្ត​ង្វៀង​វ៉ាំងខើយ-សមាជិកបក្ស​ខេត្ត​ អនុ​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ផាងធីស៊ិញហឿង-ប្រ​ធាន​សមាគមនារីខេត្ត​ ថ្នាក់​ដឹក​នាំបណ្តា​ស្ថាប័ន​ អង្គ​ភាព​នានា​និង​ប្រ​ធាន​សមាគមនារីបណ្តាស្រុក​ ទីរួម​ខេត្ត​និង​ទី​ក្រុង​លើភូមិ​ដ្ឋាន​ខេត្ត​ក៏​បាន​ចូល​រួម​សន្និបាត​។

តំណាងទាំងឡាយចូលរួមសន្និបាតនៅសមាគមនារីខេត្តសុកត្រាំង។
តំណាងទាំងឡាយចូលរួមសន្និបាតនៅសមាគមនារីខេត្តសុកត្រាំង។

ក្រោយ​ពីបាន​នាយ​ករ​ដ្ឋមន្រ្តីនៃ​រដ្ឋាភិបាល​អនុ​ម័ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំណាក់​កាល​ឆ្នាំ២០២១-២០៣០​ដំណាក់​កាល​ទី១ ចាប់​ពីឆ្នាំ២០២១-២០២៥ សមាគមមជ្ឈិម​ក៏​បាន​សហការ​ជាមួយ​គណៈ​កម្មាធិការ​ជន​ជាតិ​ចាត់​តាំង​សន្និបាត​ផ្សព្វ​ផ្សាយ​គម្រោង​៨និង​កម្ម​វិធី​។ រាល់​ឆ្នាំសមា​គម​មជ្ឈិម​ផ្សព្វ​ផ្សាយ​ភារកិច្ច​ឆ្នាំរបស់​គម្រោង​៨ក្នុង​សមាគមគ្រប់​ថ្នាក់​និង​បណ្តា​ផ្នែក​នានា​។ ដើម្បី​សហការ​ព្រម​គ្នាៗ​ ម៉ត់ចត់ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​៨នៅ​ភូមិ​ភាគ​ គណៈ​កម្មា​ធិការ​បក្ស​នៃ​សមាគមមជ្ឈិម​បាន​ចេញផ្សាយ​ឯកសារ​ច្បាប់​ផ្ញើគណៈ​អចិន្រ្តៃ​យ៍បក្ស​ខេត្ត​ ក្រុង​ គណៈ​កម្មាធិការ​បក្ស​នៃ​គណៈ​កម្មាធិការ​ប្រ​ជន​បណ្តា​ខេត្ត​ ក្រុង​សហការ​ចង្អុល​ការ​ចាត់​តាំង​អនុ​វត្ត​។ សមាគមមជ្ឈិម​នៅ​ទាំង​បង្កើត​គណៈ​គ្រប់​គ្រង​គម្រោង​ថ្នាក់​មជ្ឈិម​និង​ចេញ​ផ្សាយ​ឯកសារ​ច្បាប់​ចង្អុល​ការ​ជាច្រើន​ ណែនាំ ស្នើយន្ត​ការ​គោល​ន​យោ​បាយ​អនុ​វត្ត​គម្រោង​៨។

ចំ​នួន​ទុន​បែង​សម្រាប់​គម្រោង​៨គឺ២.៣៨៧,៨១២ពាន់​លាន​ដុងបាន​សមាគមមជ្ឈិម​និង​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​ធានា​អនុ​វត្ត​ល្អ​បណ្តា​បរិមាណភាគ​នៃ​គម្រោង​។ លេចធ្លោបណ្តា​ខេត្ត​ ទី​ក្រុង​នៅ​តែរក្សានិង​បង្កើត​ក្រុម​សារ​គមនាគ​មន៍​សហគមន៍​បាន​ចំ​នួន​១០.៣៩៣ក្រុម​ (ផ្លោះ​១៥,៥%បរិមាណភាគ​) ជាមួយ​ការ​ចូល​រួម​នៃ​សមាជិកចំ​នួន​២៧៤.៦២៨រូប​។ ទម្រង់​នេះ​ជា​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​យ៉ាង​ប្រ​សិទ្ធភាព​ពីព័ត៌មាន​ ចំ​ណេះ​ដឹង​ដល់​ប្រ​ជាជន​ ក៏​ជាប្រ​ព័ន្ធ​ក្តាប់​មតិ បំ​ណង​ប្រាថ្នា រក​ឃើញ​បណ្តា​បញ្ហាចាំបាច់​របស់​សង្គម​ដែល​បាន​ដាក់​ចេញពាក់​ព័ន្ធ​ដល់​នារីនិង​កុមារ​ឆ្លុះ​បញ្ចាំង​ដល់​សមាគមគ្រប់​ថ្នាក់​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។ សមា​គមនារីគ្រប់​ថ្នាក់​បាន​បង្កើត​ ពង្រឹង​អា​សយដ្ឋាន​ទំ​នុកចិត្ត​បាន​ចំ​នួន​២.៣១២ (ផ្លោះ​១៣១%​នៃ​បរិមាណភាគ​)និង​បាន​ជំនួយ​ ​ពិគ្រោះ​ប្រ​ហែល​១១០.១០០នារីនិង​កុមារ​នៅ​លើភូមិ​ដ្ឋាន​ជន​ជាតិ​ភាគ​តិ​ចនិង​តំ​បន់​ភ្នំ។ ទន្ទឹម​នោះ​ បង្កើត​និង​រក្សាក្លឹបចំ​នួន​២.០២៦ក្លឹប “មេដឹក​នាំនៃ​ការ​ផ្លាស់​ប្តូរ” (ផ្លោះ​១៣%បរិមាណភាគ​ដំណាក់​កាល​១) និង​ឃោសនា​ដល់​ប្អូនៗ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ចនិង​តំ​បន់​ភ្នំចំ​នួន​១២១.៥៣៥រូប​។ សមាគមគ្រប់​ថ្នាក់​បាន​ចាត់​តាំង​ហ្វឹក​ហាត់​លើក​កម្ពស់​សម​ត្ថភាព​ជូន​កម្មាភិបាល​នារីជាជន​ជាតិ​ភាគ​តិ​ចចំ​នួន​៤.១៦៤រូប​(ផ្លោះ​១០៨%នៃ​បរិមាណភាគ​ដំណាក់​កាល​១)។

តំ​ណាង​ទាំង​ឡាយ​បាន​ចែក​រំលែក ដោះ​ដូរ ស្នើពាក់​ព័ន្ធ​ដល់​ការ​អនុ​វត្ត​គម្រោង​៨ដូច​ បទ​ពិសោ​ធន៍​ក្នុង​ការ​ធ្វើសេនាធិការ​ចង្អុល​ការ​ បង្ក​យន្ត​ការ​ផ្សព្វ​ផ្សាយ​គម្រោង​នៅ​ភូមិ​ភាគ​ បទ​ពិសោ​ធន៍​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធភាព​បណ្តា​ទម្រង់​ រួម​ចំ​ណែក​សម្រាប់​គម្រោង​៨​អនុ​វត្ត​បណ្តា​ទិស​ដៅ​យុទ្ធសាស្រ្ត​ជាតិ​ពីសម​ភាព​ភេទ​ដំណាក់​កាល​២០២១-២០៣០ ទិស​ដៅ​មួយ​ចំ​នួន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ចនិង​តំ​បន់​ភ្នំដំណាក់​កាល​២០២៦-២០៣០ សំណើរ​ពីការ​ចូល​រួម​របស់​សមាគមនារីវៀត​ណាម​ក្នុង​ដំណាក់​កាល​ថ្មី។

បណ្តា​សកម្ម​ភាព​រាល់​ឆ្នាំនៃ​គម្រោង​៨បានបង្កើតប្លង់​ ផ្សព្វ​ផ្សាយ​ច្បាម​ប្រ​កិត​​ទិស​ដៅ​រួម​របស់​កម្ម​វិធី​និង​រហ័ស​រហួន​ ច្នៃ​ប្រ​ឌិតក្នុង​ការ​អនុ​វត្ត​សម​ស្រប​ជាមួយ​លក្ខ​ណៈ​ជាក់​ស្តែង​នៃ​ភូមិ​ភាគ​នីមួយ​ៗ។ ជាមួយ​ការ​ខិតខំ ប្តេជ្ញាអនុ​វត្ត​នៃ​សមាគមនារីគ្រប់​ថ្នាក់​និង​អង្គ​ភាព​នានា​ បរិមាណភាគ​​រ​របស់​គម្រោង​បាន​សម្រេច​ ផ្លោះ​ផែន​ការ​ដាក់​ចេញ។ ទន្ទឹម​នោះ​ បង្ក​ភាព​វិវត្ត​ន៍​យ៉ាង​សកម្ម​ ជំហាន​ដំបូង​ធ្វើផ្លាស់​ប្តូរ “ការ​គិត​ របៀប​ធ្វើ” នៃ​ប្រ​ជាជន​នៅ​បណ្តា​ឃុំ​  ភូមិ​លំបាក​ពិសេស​ជាជោគជ័យធំ​មួយ​នៃ​ការ​ផ្សព្វ​ផ្សាយ​ពី​គម្រោង​រួម​ចំ​ណែក​ដោះ​ស្រាយ​មាន​ប្រ​សិទ្ធភាពពីបញ្ហាសង្គម​ចាំបាច់​មួយ​ចំ​នួន​ដែល​បាន​ដាក់​ចេញចំ​ពោះ​នារី កុមារ​និង​ជំរុញ​សម​ភាព​ភេទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច តំ​បន់​ភ្នំ៕

  ស៊ើមម៉ាយ-សុផល