ភាពវិវឌ្ឍនៅតំបន់ជនរួមជាតិខ្មែរ

06:14, 12/05/2025

ចូវថាញ់(សុកត្រាំង)ជាស្រុកមានជនរួមជាតិខ្មែរស្រូបអត្រាជាង៤៨%។ ប៉ុន្មានឆ្នាំកន្លងភូមិភាគតែងយកចិត្តទុកដាក់ចង្អុលការនិងអនុវត្តល្អបណ្តាគោលនយោបាយចំពោះជនរួមជាតិខ្មែរលើភូមិដ្ឋានស្រុកនិងសម្រេចបណ្តាលទ្ធផលសកម្ម។ តាំងពីនោះទិដ្ឋភាពជនបទតំបន់ជនរួមជាតិខ្មែរមួយថ្ងៃកាន់តែមានសម្រស់។

មក​តំ​បន់​ជន​បទ​មាន​ជន​រួម​ជាតិ​ខ្មែរ​របស់​ស្រុក​ចូវ​​ថាញ់​​ពេល​នេះ​មាន​ច្រើន​ផ្ទះ​ថ្ម​ខែង​រ៉ែង​បណ្តា​ដង​ផ្លូវ​ជន​បទ​ត្រង់​ភ្លឹងឬបណ្តា​ដង​ផ្លូវ​បេ​តុង​រឹង​មាំ​ជួយ​មាមីង​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល​។ ​បណ្តា​ដង​ផ្លូវ​នៅ​ទាំង​មាន​ដាក់​អំ​ពូល​ភ្លើង​ភ្លឺ​ចិញ្ចាច​​និង​ដាំ​ផ្កា​​ សាលា​រៀន​ ដំណាក់​សុ​ខា​ភិបាល​​ អ​គារ​វប្បធម៌បាន​សង់​ថ្មី​ខែង​រ៉ែង​​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​ស្អាត។ ​​តាម​អនុប្រ​ធាន​គណ​កម្មាៈធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់-​ង្វៀង​វ៉ាំង​មី ​​ស្ថាន​ភាព​សេដ្ឋ​កិច្ច-​សង្គម​​របស់​ស្រុក​ចូវ​ថាញ់​និយាយ​រួម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​​ជាសារ​វ័ន្ត​ស្ថេរ​ភាព​និង​អភិវឌ្ឍ។​ការ​អនុវត្ត​គោល​នយោបាយ​ជន​ជាតិ​​ ចលនា​ប្រ​ឡង​ប្រ​ណាំង​ផ្សារ​ភ្ជាប់​ជា​មួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​​តំ​បន់​ជន​ជាតិ​បាន​ពង្រីក​ប្រ​សិទ្ធភាព​។ ​ជីវភាព សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​កើន​ឡើង​ច្បាស់​ក្រ​ឡែត។ ​​​ពេល​​សេដ្ឋ​កិច្ច​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ​បង្កកម្លាំង​ថ្មី​ឱ្យ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

ទិដ្ឋភាពជនបទតំបន់ជនរួមជាតិខ្មែរស្រុកចូវថាញ់មួយថ្ងៃកាន់តែខែងរ៉ែង។
ទិដ្ឋភាពជនបទតំបន់ជនរួមជាតិខ្មែរស្រុកចូវថាញ់មួយថ្ងៃកាន់តែខែងរ៉ែង។

ពូ​ឡឹម​ឌើ​នៅ​ភូមិ​សាឡាង​ ឃុំ​អាង​និញ ​ស្រុក​ចូវ​ថាញ់​ឱ្យ​ដឹង៖ ​មុន​នេះ​ជីវភាព​ជន​រួម​ជាតិ​ខ្មែរនៅ​ភូមិ​ភាគ​ជួប​ការ​លំ​បាក​ ដោយបាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​​មក​ដល់​សព្វ​ថ្ងៃ​មាមីង​មាន​ជីវភាព​ស្ថេរ​ភាព​។ ​សេដ្ឋ​កិច្ច​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ​មាមីង​មួយ​ថ្ងៃ​កាន់​តែ​អនុវត្ត​ល្អ​បណ្តា​ចលនា​អា​ស្រ័យ​ភូមិ​ភាគ​បំ​ផុស​​​ពិ​សេស​គឺ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​។ ទន្ទឹម​នោះ​មា​មីង​ក៏រៀប​ចំ​ផ្ទះ​សំ​បែង ​ទិដ្ឋ​ភាព​បរិ​ស្ថាន​ជុំ​វិញ​មួយ​ថ្ងៃ​កាន់​តែ​ខៀវ​ស្រស់​ស្អាត​។ ​រួម​ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​របស់​បក្ស​​រដ្ឋ​ស្មារតី​ឆ្លង​កាត់​លំ​បាក​ឈាន​ឡើង​ក្នុង​មាមីង​ខ្មែរ​មួយ​ថ្ងៃ​កាន់​តែ​បាន​ពង្រីក។ ​មក​ដល់​សព្វ​ថ្ងៃ​មាន​ច្រើន​កសិករ​ខំ​ប្រឹង​​ពុះ​ពារ​ឆ្លង​កាត់​លំ​បាក​​ធ្វើ​មាន​ស្រប​ច្បាប់​និង​ក្លាយ​ជា​គំ​រូ​ដើម្បី​អ្នក​រាល់​គ្នា​យក​តម្រាប់​តាម។ គំ​រូ​ដូច​គ្រួសារ​បងស្រី​គីម​ធី​សាវឿល​នៅ​ភូមិ​ផុង​ហុីប​ ​ឃុំ​អាង​ហុីប​ ​ស្រុក​ចូវ​ថាញ់​ប៉ុន្មាន​ឆ្នាំ​ទើប​​មាន​គ្រួសារ​ជីវភាព​ប្តី​ប្រ​ពន្ធ​ជួប​ការ​លំ​បាក​ព្រោះ​គ្មាន​ទុន ​គ្មាន​ដី​ផលិត។​ មិន​ព្រម​ចុះ​ចាញ់និង​ភាព​លំ​បាក​នោះ​ប្តី​ប្រ​ពន្ធ​បង​ស្រី​ខំ​ប្រឹង​លក់​ដូរ​តូច​និង​ចិញ្ចឹម​ជ្រូក​ឆ្លៀត​ដី​ជុំ​វិញ​ផ្ទះ​ដាំ​ដំណាំ​។ ​ជាមួយការ​ឧស្សាហ៍​ព្យា​យាម​ទ្រាំ​លំ​បាក​ប្តី​ប្រ​ពន្ធ​បង​នៅ​ជួល​ដី​បន្ថែម​ដើម្បី​ផលិត​ស្រូវ​តាំង​ពី​នោះ​ក៏​មាន​ប្រ​ភព​ចំណូល​ឱ្យ​គ្រួសារ។ ​មាន​ប្រាក់​ចំ​ណូល​ប្តី​ប្រ​ពន្ធ​បងវិនិយោគ​ទិញ​ដី​ដើម្បី​បើក​ទូលាយ​ផ្ទៃ​ដី​ផលិត​​​ឡើង​ដល់​៣០​កុង​និង​ដី​ចំ​ការ​៣​កុង។​ ដោយ​បាន​ចូល​រួម​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​និង​បណ្តា​បទ​ពិ​សោធន៍​ជាក់​ស្តែង​ក្នុង​អំ​ឡុង​កាល​ផលិត​ការ​ផលិត​ស្រូវ​របស់​គ្រួសារ​ខ្ញុំ​មាន​ការ​ជឿន​លឿន​ជាង​ប្រៀប​នឹង​មុន​នេះ ​ទិន្ន​ផល​មធ្យម​សម្រេច​ពី​៧០០-៨០០គ.ក​​/កុង​ការ​ផលិត​ស្រូវ​រាល់​ឆ្នាំ​នាំ​មក​ប្រ​ភព​ចំណូល​ឱ្យ​គ្រួសារ​ខ្ញុំ​ប្រ​ហែល​៣០០លាន​ដុង។ បង​សា​វឿល​ឱ្យ​ដឹង។​ ក្រៅ​ពី​ចំណូល​ពី​ផលិត​ស្រូវ​បង​វឿល​នៅ​ឱ្យ​ដឹង​៣កុង​ដី​ដាំ​ពោត​ក៏​មាន​ចំ​ណូល​ប្រ​ហែល​១០​លាន​ដុង/​រដូវ។​ ក្រៅ​ពី​ចំណូល​ពី​ផ្លែ ​ដើម​ពោត​ក្រោយ​ពេល​ប្រ​មូល​ផល​ផ្លែ​រួច​លក់​ឱ្យ​មាមីង​ក្នុង​ភូមិ​ទុក​ធ្វើ​ចំណីឱ្យ​គោ​។ ​៣​កុង​ដី​ចំ​ការ​ដាំ​ពោត​គ្រួសារ​ខ្ញុំ​នៅ​ចំ​ណេញ​ជិត​៥០​លាន​ដុង/​ឆ្នាំ​។ ​បង​សា​វឿល​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ។

បងសាវឿលទីពីរ(ខាងស្តាំ)គំរូពីការទ្រាំលំបាកឈានឡើងចាកផុតក្រ។
បងសាវឿលទីពីរ(ខាងស្តាំ)គំរូពីការទ្រាំលំបាកឈានឡើងចាកផុតក្រ។

សម​មិត្ត​ង្វៀង​វ៉ាំង​មី​-អនុប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់​ឱ្យ​ដឹង៖ ​ស្រុក​ផ្សព្វ​ផ្សាយ​គ្រប់​គ្រាន់និង​ប្រ​សិទ្ធភាព​បណ្តា​គោល​នយោបាយ​ថែទាំ​គិត​អាន​ជីវភាព​សម្ភារៈនិង​ស្មារតី​ឱ្យ​ជន​រួម​ជាតិ​​ខ្មែរ​​បែង​ប្រ​ភព​ថវិការ​ជាក់​ស្តែង​ឱ្យ​រាល់​កម្មវិធី ​គម្រោង​។ ​តាំង​ពី​នោះ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ជំ​ហាន​អភិវឌ្ឍ​ ក្តី​ជំ​នឿ​ក្នុង​ការ​ដឹក​នាំ​របស់​បក្ស​និង​ការ​ដឹក​នាំ​របស់​រដ្ឋ​មួយ​ថ្ងៃ​កាន់​តែ​ពង្រឹង​ មាមីង​ជន​រួម​ជាតិ​សកម្ម​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​។ ​អា​ស្រ័យ​ហេតុ​នោះ​គិត​ដល់​ចុង​ឆ្នាំ​២០២៤​អត្រា​គ្រួសារ​ក្រ​មធ្យម​ថយ​ចុះ​ពី​១,១៩%​ដោយ​ឡែក​អត្រា​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​ក្រ​គឺ​២%។

ជាមួយ​ការ​ប្តេជ្ញា​ខ្ពស់​របស់​ភូមិ​ភាគ​និង​ស្មារតី​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ទិដ្ឋ​ភាព​តំ​បន់​ជន​បទ​សំ​ខាន់​គឺ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍសម្រប​ក្នុង​កិច្ច​ផ្លាស់​ថ្មី​របស់​មាតុភូមិ​ថ្ងៃ​នេះ​៕

ចន្ថា