អញ្ជើញចូលរួមពិធីសម្ពោធមានបណ្តាសមមិត្ត៖ ឡឹមវ៉ាំងម៉ឹង-សមាជិកគណះប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ត្រឹងវ៉ាំងឡូវ - អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងបក្សខេត្ត ឡឹមហ្វាងង៉ីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍ គណៈប្រតិបត្តិការបក្ខភាគខេត្ត បណ្តាសមមិត្តអតីតថ្នាក់ដឹកនាំបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តនិងថ្នាក់ដឹកនាំបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ លោក Lai Hui Huang-អគ្គនាយកសម្ព័ន្ធ DinTsun។
![]() |
តំណាងទាំងឡាយចូលរួមពិធីសម្ពោធបណ្តុំឧស្សាហកម្មសីដា B។ |
បណ្តុំឧស្សាហកម្មសីដា B មានផ្ទៃដីសរុប៥៣,៩ហិកតា ទុនវិនិយោគសរុប៨៨៨ពាន់លានដុង បានផ្តើមដំណើរការឆ្នាំ២០២០និងបានផ្តើមដំណើរការកសាងជាផ្លូវការនូវខែមីនា ឆ្នាំ២០២៣។ ក្នុងដំណាក់កាលដំណើរការកសាងបណ្តុំឧស្សាហកម្ម ម្ចាស់វិនិយោគជួបការលំបាក បញ្ហានានាជាច្រើន ប៉ុន្តែតែងទទួលបានការរួមដំណើរ ជំនួយអំពីបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនិងបណ្តាមន្ទីរ ផ្នែក ភូមិភាគ។ មកដល់ពេលនេះ បណ្តុំឧស្សាហកម្មបានវិនិយោគកសាងបានសម្រេច ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសព្រមៗគ្នា ធានាគ្រប់លក្ខណៈទទួលគម្រោងផលិត ធ្វើអាជីវកម្មនៅបណ្តុំឧស្សាហកម្មតាមការកំណត់។
![]() |
ជូនអំណោយ |
![]() |
ជូនអំណោយឱ្យសិស្សានុសិស្សមានស្ថានភាពលំបាកស្រុកចូវថាញ់ (សុកត្រាំង)។ |
តាមលោកថាយវីលឿង-នាយកប្រតិបត្តិការសម្ព័ន្ធ DinTsun នាពេលបច្ចុប្បន្នបណ្តុំឧស្សាហកម្មសីដា B បានទាក់ទាញអ្នកវិនិយោគចំនួន២គឺបណ្តាក្រុមហ៊ុនផលិតមុខទំនិញកាត់ដេរ។ លោកថាយវីលឿងឱ្យដឹង បណ្តាផលិតផលដែលបម្រុងផលិតនៅបណ្តុំឧស្សាហកម្មមានសម្បូរបែបនិងសមស្របតាមនិន្នាការអន្តរជាតិ។ ទន្ទឹមនឹងនោះ គោលនយោបាយពាណិជ្ជកម្មពិភពលោកមានការផ្លាស់ប្តូរ វៀតណាមមានអានុភាពឱកាសនាំចេញ ហើយនេះក៏ជាឱកាសដើម្បីឱ្យសុកត្រាំងអភិវឌ្ឍន៍។ “សម្ព័ន្ធ DinTsun បាននិងកំពុងចាប់ផ្តើមការទាក់ទាញអ្នកវិនិយោគចូលរួមវិនិយោគចូលបណ្តុំឧស្សាហកម្មសីដា B។ ព្រមជាមួយនោះ សន្យានឹងណែនាំបណ្តាអ្នកវិនិយោគអនុវត្តបណ្តាសំណុំវិនិយោគ សាងសង់រោងចក្រក្នុងឆ្នាំ២០២៥ ស្របតាមច្បាប់របស់វៀតណាម”-លោកថាយវីលឿងសង្កត់ធ្ងន់។
![]() |
បណ្តាអាជីវកម្មជូនថវិកាឧបត្ថម្ភឃុំហូដាក់គៀង ស្រុកចូវថាញ់ (សុកត្រាំង) អនុវត្តកម្មវិធីសុខុមាលភាពសង្គម។ |
ថ្លែងការណ៍ក្នុងពិធី ជំនួសមុខគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡឹមហ្វាងងីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត-អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ស្ងើចសរសើចំពោះរស្មារតីខិតខំ ប្តេជ្ញាចិត្តរបស់ម្ចាស់វិនិយោគនិងអ្នកម៉ៅការសាងសង់សម្រេចគម្រោងវិនិយោគកសាងរចនាសម្ព័ន្ធបច្ចេកទេសបណ្តុំឧស្សាហកម្មសីដា B ស្របតាមល្បឿនដែលបានដាក់ចេញ។ សមមិត្តឱ្យដឹង៖ បណ្តុំឧស្សាហកម្មសីដា B គឺជាបណ្តុំឧស្សាហកម្មដំបូងរបស់ខេត្តសុកត្រាំង ទាក់ទាញពីប្រភពទុនវិនិយោគ FDI និងបណ្តាគម្រោងបន្ទាប់បន្សំ កសាងសម្រេចនិងដំណើរការនឹងបង្កការងារធ្វើឱ្យអ្នកពលកម្មប្រមាណ១០.០០០នាក់ រួមចំណែកបន្ថយក្រ បង្កបន្ថែមតម្លៃផលិតឧស្សាហកម្មនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ព្រោះហេតុដូច្នេះ សុកត្រាំងបានកំណត់នេះគឺជាគម្រោងនាំមកនូវប្រយោជន៍ជាក់ស្តែងសម្រាប់សង្គម សេដ្ឋកិច្ចទើបបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត យកចិត្តទុកដាក់ចង្អុលការជិតដិតនិងរួមដំណើរជាមួយម្ចាស់វិនិយោគក្នុងដំណាក់កាលអនុវត្តគម្រោង។
![]() |
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង បានជូនបណ្ណសរសើរដល់២សមូហភាព។ |
![]() |
បណ្តាសមមិត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនបណ្ណសរសើរដល់បុគ្គល។ |
ក្នុងពេលខាងមុខ ដើម្បីដំណើរការបណ្តុំឧស្សាហកម្មសីដា B មានភាពលំនឹង ពង្រីកប្រសិទ្ធភាព សមមិត្តឡឹមហ្វាងងីប បានស្នើម្ចាស់វិនិយោគប្រញាប់កសាងផែនការទាក់ទាញបណ្តាគម្រោងបន្ទាប់បន្សំ ដើម្បីអនុវត្តការកសាងក្នុងឆ្នាំ២០២៥ តាមសេចក្តីកំណត់របស់ច្បាប់និងមុខរបរតាមគម្រោង។ សហការជាមួយមន្ទីរ ផ្នែកនានានិងគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ មានផែនការបណ្តុះបណ្តាលអាជីពនិងទាក់ទាញអ្នកពលកម្មនៅភូមិភាគ ដើម្បីពេលដែលគម្រោងបន្ទាប់បន្សំបានសម្រេច ធានាមានគ្រប់ចំនួនពលកម្មស្ទាត់ជំនាញបម្រើល្អការផលិត។ ទន្ទឹមនឹងនោះ ម្ចាស់វិនិយោគអនុវត្តល្អភារកិច្ចគ្រប់គ្រង ដំណើរការរចនាសម្ព័ន្ធបណ្តុំឧស្សាហកម្មតាមការកំណត់អំពីការវិនិយោគ កសាង ដីធ្លី ការពារបរិស្ថាន បង្ការនិងពន្លត់អគ្គិភ័យនិងការកំណត់អំពីការគ្រប់គ្រងបណ្តុំឧស្សាហកម្មបានដំណើរការ ផលិតសម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត។
![]() |
តំណាងទាំងឡាយកាត់ខ្សែបូសម្ពោធបណ្តុំឧស្សាហកម្មសីដា B។ |
នៅពិធីសម្ពោធ មានសមូហភាពចំនួន២ បុគ្គល៩រូបមានស្នាដៃចូលរួមក្នុងការគប់វាល់ ឧបត្ថម្ភហើយញ៉ាំងឱ្យបណ្តុំឧស្សាហកម្មសីដា B ស្រុកចូវថាញ់ដំណើរការ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ បានទទួលបណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ក្នងឱកាសនេះ ម្ចាស់វិនិយោគ បណ្តុំឧស្សាហកម្មសីដា Bនិងបណ្តាអាជីវកម្មសហការជូនជាង៤០០លានដុង ដល់ភូមិភាគដើម្បីសាងសង់ផ្ទះ អនុវត្តបណ្តាគម្រោងសុខុមាលភាពសង្គមនិងជូនអំណោយដល់គ្រួសារក្រនិងសិស្សានុសិស្សមានស្ថានភាពក្រលំបាកនៅលើភូមិដ្ឋានស្រុក។
ហ្វាងឡាង-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin