ជ្រូកសាច់កើនថ្លៃ អ្នកចិញ្ចឹមរីករាយ

21:45, 21/04/2025

ពីកណ្តាលខែមីនា ឆ្នាំ២០២៥មកដល់សព្វថ្ងៃ ជ្រូកសាច់ឡើងថ្លៃ អ្នកចិញ្ចឹមជ្រូកលើភូមិដ្ឋានខេត្តសុកត្រាំងរីករាយព្រោះចំណេញកើនឡើង។ តាមអ្នកចិញ្ចឹម តម្លៃជ្រូកសាច់ឆ្នាំនេះកើនឡើងប្រៀបនិងឆ្នាំមុនពី១៤.០០០-២៤.០០០ដុង/គ.ក នាំមកចំណូលឱ្យគ្រួសារចិញ្ចឹមជ្រូកពី២,៥​លាន​ដុង​-៤,២លានដុង/ក្បាល (១០០គីក្បាល)។

គ្រួសារចិញ្ចឹមជ្រូកជាច្រើនលើភូមិដ្ឋានខេត្តសុកត្រាំងរីករាយពេលតម្លៃជ្រូកកើនខ្ពស់។
គ្រួសារចិញ្ចឹមជ្រូក​លើភូមិដ្ឋានខេត្តសុកត្រាំងរីករាយពេលតម្លៃជ្រូកកើនខ្ពស់។

ជាង​៣០​ឆ្នាំ​ចិញ្ចឹម​ជ្រូក ពូ​ផាម​វ៉ាំង​វូ ឃុំ​ឡុង​ហ៊ឹង ស្រុក​មី​ទូ​មាន​ច្រើន​បទ​ពិសោធន៍​ក្នុង​ការ​ចិញ្ចឹមជ្រូក​។ ពូ​វូ​ឱ្យ​ដឹង៖ ដើម្បី​ចិញ្ចឹម​ជ្រូក​មាន​ចំ​ណូល​ល្អ​ ច្រើន​ឆ្នាំ​កន្លង ខ្ញុំ​ជ្រើស​ចិញ្ចឹម​ជ្រូក​មេ​ ធម្ម​តា​ខ្ញុំ​ចិញ្ចឹម​ជ្រូក​មេ​២​ក្បាល​ ជ្រូក​កើត​២​លើក/​ឆ្នាំ (ជាង​៥០​ក្បាល/​ឆ្នាំ) ចំ​នួន​ជ្រូក​កើត​ជាង​១​ខែ​និង​លក់​ជ្រូក​ពូជ​ រាល់​លើក​ខ្ញុំ​ទុក​ប្រ​ហែល​១០​ក្បាល​ចិញ្ចឹម​លក់​ជ្រូក​សាច់។ គិត​ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២៥​នេះ ខ្ញុំ​ទើប​លក់​នៅ​ចុង​ខែ​មីនា​កន្លង​​ហើយ​ចំ​នួន​៨​ក្បាល តម្លៃ​លក់​៧៤.០០០​ដុង​/គីឡូ​ក្រាម ទូ​ទាត់​ថវិកា​រួច​ចំ​ណេញ​ជាង​៣២​លាន​ដុង។ ក្រៅ​ពី​នោះ ខ្ញុំ​នៅ​លក់​ជ្រូក​ព្រៃ​ចំ​នួន​៣០​ក្បាល ទូទាត់​ថវិកា​រួច​នៅ​ចំ​ណេញ​ជាង​២​លាន​ដុង​/ក្បាល។ សព្វ​ថ្ងៃ ខ្ញុំ​កំ​ពុង​បន្ត​ថែ​ទាំ​ហ្វូង​ជ្រូក​មេ​បង្រុម​នឹង​កើត​លើក​បន្ទាប់​ក្នុង​ឆ្នាំ​និង​បម្រុង​ទុក​មក​១០​ក្បាល​​​​ចិញ្ចឹម​​លក់​សាច់។ ដ្បិត​សព្វ​ថ្ងៃ​តម្លៃ​ជ្រូក​សាច់​យ៉ាង​ល្អ គ្រួ​សារ​មាន​ចំ​ណេញ​ខ្ពស់​ជាង​៣០% ប្រៀប​និង​ឆ្នាំ​មុន។ បើ​ដូច​តម្លៃ​សព្វ​ថ្ងៃ​គឺ​ចំ​ណេញ​​ពី​លក់​ជ្រូក​សាច់​ ជ្រូក​ព្រៃ​ខ្ញុំ​មាន​ចំ​ណូល​បាន​ជាង​១៥០​លាន​ដុង/ឆ្នាំ។ ជាង​២០​ឆ្នាំ​ចិញ្ចឹម​ជ្រូក​ដ្បិត​នៅ​ជួប​ការ​លំ​បាក តែ​ពូ​ស៊ើង​តុង ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់​នៅ​តែ​រក្សា​ចិញ្ចឹម​ជ្រូក។ ពូ​តុង​ឱ្យ​ដឹង៖ ​ខ្ញុំ​ចិញ្ចឹម​ជ្រូក​៣​លើក/​ឆ្នាំ​ជា​មួយ​បរិមាណ​ចិញ្ចឹម​រាល់​លើក​២៥​ក្បាល។ ជ្រូក​ចិញ្ចឹម​៣,៥​ខែ​គឺ​លក់​បាន។ ដើម្បី​លក់​បាន​ថ្លៃ ខ្ញុំ​ចែក​ពេល​លក់​ត្រូវ​តាម​ខណៈ​ពេល​ជិត​បុណ្យ​តេត​ឬ​សែន​ឆេង​ម៉េង ​ខណៈ​ពេល​នេះ​តម្លៃ​ជ្រូក​កើន​ជាង​ថ្ងៃ​ធម្ម​តា។ ដូច​កាល​បុណ្យ​ឆេង​ម៉េង​កន្លង​ហើយ​ខ្ញុំ​លក់​ជ្រូក​សាច់​បាន​១០​ក្បាល​តម្លៃ​៧០.០០០​ដុង​/គីឡូ​ក្រាម​ជ្រូក​សាច់​ ទូទាត់​ថវិកា​រួច​នៅ​ចំ​ណេញ​៤​លាន​ដុង/​ក្បាល។

សម​មិត្ត​ដាវ​វ៉ាំង​បៃ អនុ​ប្រ​ធាន​សាខា​ស្នង​ការ​ចិញ្ចឹម​និង​ពេទ្យ​សត្វ​ខេត្ត​សុក​ត្រាំង​ឱ្យ​ដឹង៖ សព្វ​ថ្ងៃ​ជ្រូក​សាច់​កើន​ខ្ពស់​ជួយ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មាន​ចំ​ណេញ​ច្រើន។ តាំង​ពី​នោះ​ការ​អភិ​វឌ្ឍ​ហ្វូង​ជ្រូក​បាន​ងាយ​ស្រួល បណ្តា​គ្រួ​សារ​ចិញ្ចឹម​ជ្រូក​ត្រូវ​ចាក់​វាក់​សាំង​បង្ការ​ជំ​ងឺ​គ្រប់​គ្រាន់​ឱ្យ​ជ្រូក​និង​អនុ​វត្ត​បណ្តា​វិធាន​ការ​សុវត្ថិ​ភាព​ក្នុង​ចិញ្ចឹម​ដូច​អនាម័យ​កំ​ចាត់​រោគ​ទ្រុង​ចិញ្ចឹម ពិនិត្យ​កំ​ចាត់​រោគ បណ្តា​សម្ភារៈ​ឧប​ករណ៍​ចិញ្ចឹម​ជ្រូក៕

ធ្វី​លីវ - ធូ​ថាវ