ការលើកកម្ពស់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច

HỒNG TƠ 04:54, 29/04/2025

ភារកិច្ចសំខាន់មួយដែលបានគណៈកម្មាធិ ការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ក្នុងទីរួមខេត្តង៉ាណាំ (សុកត្រាំង) បានយកចិត្តទុកដាក់ដឹកនាំ ចង្អុលការគឺលើកកម្ពស់ការបន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច។ ក្នុងប៉ុន្មានឆ្នាំកន្លង ដោយសារការអនុវត្តមានប្រសិទ្ធភាពនៃកម្មវិធីទិសដៅជាតិបន្ថយក្រស្ថេរភាពដល់ប្រជាជននៅតំបន់ជនជាតិភាគតិច បានរួមចំណែក ស្ថិរភាពជីវភាព លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការបន្ថយភាពក្រីក្រប្រកបដោយចីរភាព។

កម្មវិធីឃោសនាខ្លឹមសារទំនាក់ទំនងស្តីពីការបន្ថយភាពក្រីក្រ។
កម្មវិធីឃោសនាខ្លឹមសារទំនាក់ទំនង​ពីការបន្ថយភាពក្រីក្រ។

ទី​រួម​ខេត្ត​ង៉ា​ណាំ​មាន​ជាង​៦% ជាជន​ជាតិ​ភាគ​តិច​រស់​នៅ​ប្រ​មូល​ផ្តុំ​ក្នុង​ឃុំ​ចំ​នួន​២ គឺ​ឃុំ​វិញ​គ្វើយ​និង​ឃុំ​តឹង​ឡុង។ ប្រ​ជា​ជន​នៅ​ទីនេះ​ភាគ​ច្រើន​ប្រ​កប​របរ​កសិកម្ម​និង​មួយ​ចំ​នួន​តិច​ប្រ​កប​របរ​ធ្វើ​អា​ជីវកម្ម​ លក់​ដូរ​តូច។ ពេល​កន្លង​ បាន​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​ ការ​ងារ​បន្ថយ​ក្រ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​តែង​តែ​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​និង​លើក​កម្ពស់​ តាំង​ពីនោះ​ ធ្វើ​ឱ្យ​ជីវភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រជាជន​ ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​រីក​ចម្រើន។

ក្នុង​ឆ្នាំ​២០២៤ ទីរួម​ខេត្ត​ង៉ា​ណាំ​បាន​អនុ​វត្ត​យ៉ាង​​មាន​ប្រសិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព​ ឆ្លង​តាម​គម្រោង​ដូច​ របរ​សម្បូរ​បែប​ អភិ​វឌ្ឍ​ទម្រង់​បន្ថយ​ក្រ ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​បង្កើន​ជាតិ​បំ​ប៉ន​ អភិ​វឌ្ឍ​ការ​អប់​រំ​របរ ការ​ងារ​ប្រ​កប​ដោយ​ស្ថេរ​ភាព​ លើក​កម្ពស់​សមត្ថ​ភាព​និង​ការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​នៃ​កម្ម​វិធី។ សរុប​ថវិកា​អនុ​វត្ត​ជាង​៦​ពាន់​លាន​ដុង។ បន្ទាប់​ពី​ទទួល​ការ​ឧបត្ថម្ភ​ជ្រូក​ពី​គម្រោង​របរ​សម្បូរ​បែប​ អភិ​វឌ្ឍ​ទម្រង់​បន្ថយ​ក្រ មីង​យឿង​ធី​ហ្វា នៅ​ភូមិ​វិញ​ធ្វឹង​ ឃុំ​វិញ​គ្វើយ ទីរួម​ខេត្ត​ង៉ា​ណាំ​សប្បាយ​រីក​រាយ​និង​រំ​ភើប​ចិត្ត​ជា​ខ្លាំង។ គ្រួ​សារ​មីង​ជួប​ការ​លំ​បាក​ កូន​ៗ​រៀប​ការ​ហើយ​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ​មីង​នៅ​ផ្ទះ​ចិញ្ចឹម​ចៅ​ម្នាក់​ឯង​ គាត់​រំ​ភើប​ចិត្ត​ណាស់​​ដែល​ទទួល​បាន​ការ​ឧប​ត្ថម្ភ​ជ្រូក​ចំ​នួន​៥​ក្បាល​ ពី​កម្ម​វិធី​បន្ថយ​ក្រ ចាប់​ពីពេល​នេះ​ទៅ​ មីង​អាច​នៅ​ផ្ទះ​មើល​ថែ​ចៅ​ មាន​របរ​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ បាន​កម្មា​ភិបាល​ឃុំ​យក​ចិត្ត​ទុក​ដាក់​ ណែ​នាំ​យ៉ាង​អស់​ពី​ចិត្ត​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​ជ្រូក​ ដូច្នេះ​ ជ្រូក​របស់​មីង​ឆាប់​ធំ​ មីង​ហ្វា​ឱ្យ​ដឹង​ដូច្នេះ។

លោក​ត្រឹង​មិញ​ជីវ​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​គ្វើយ​ឱ្យ​ដឹង៖

ពេល​កន្លង​ បានការ​​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ ការ​ងារ​បន្ថយ​ក្រ​តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ពី​ឃុំ​ ក្នុង​ឆ្នាំ​២០២៤ ឃុំ​វិញ​គ្វើយ​បាន​បង្កើត​ក្រុម​ចិញ្ចឹម​ជ្រូក​សាច់​ដោយ​មាន​១៤​គ្រួ​សារ​ចូល​រួម​ ក្នុង​នោះ​ មាន​គ្រួ​សារ​ខ្មែរ​ចំ​នួន​៥​គ្រួ​ សរុប​ថវិកា​ឧបត្ថម្ភ​ជាង​៧០០​លាន​ដុង គ្រួ​សារ​នី​មួយ​ៗ​ទទួល​បាន​ជ្រូក​ចំ​នួន​៥​ក្បាល​និង​ចំ​ណី​៣០​បាវ។ អា​ស្រ័យ​ហេតុ​នេះ​ គ្រួ​សារ​ក្រ​និង​គ្រួ​សារ​ក្បែរ​ក្រ​ជា​ច្រើន​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​មាន​លក្ខណៈ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ចាក​ផុត​ក្រ​ស្ថេរភាព។

ក្រៅ​ពី​គម្រោង​ស្តី​ពី​របរ​សម្បូរ​បែប​និង​អភិ​វឌ្ឍ​ទម្រង់​បន្ថយ​ក្រ ទី​រួម​ខេត្ត​ង៉ា​ណាំ​ក៏​យក​ចិត្ត​ទុក​ដាក់​ពិសេស​ក្នុង​ការ​អនុ​វត្ត​គម្រោង​ការ​ទំ​នាក់​ទំ​នង​ដោយ​មាន​គោល​បំ​ណង​លើក​កម្ពស់​គុណ​ភាព​​ បម្រើ​ល្អ​នូវ​ការ​ងារ​ព័ត៌មាន ការ​ឃោ​សនា​នៅ​ភូមិ​ភាគ​ស្តី​ពី​ការ​ងារ​បន្ថយ​ក្រ​និង​បណ្តា​ទម្រង់​ បទ​ពិសោធន៍​ របៀប​ធ្វើ​ល្អ​ក្នុង​ពល​កម្ម​ផលិត​​អា​ជីវកម្ម​ ដើម្បី​ប្រ​ជាជន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ចំ​ពោះ​អនុ​គម្រោង​បន្ថយ​ក្រ​ផ្នែក​ព័ត៌មាន​ទី​រួម​ខេត្ត​បាន​ចាត់​តាំង​សន្និ​បាត​ហ្វឹក​ហាត់​ដើម្បី​បង្កើន​សមត្ថ​ភាព​ដល់​កម្មា​ភិបាល​ជិត​៨០​រូប​ ដែល​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន ឃោ​សនា​ចំ​ពោះ​អនុ​គម្រោង​​​ពី​​​បន្ថយ​ភាព​ក្រី​ក្រ ទីរួម​ខេត្ត​បាន​ផ្សព្វ​ផ្សាយ​និង​ចាត់​តាំង​កម្ម​វិធី ​ឃោសនា​ខ្លឹម​សារ​ទំ​នាក់​ទំ​នង​បន្ថយ​ភាព​ក្រី​ក្រ ដើម្បី​ពង្រឹង​ការ​ងារ​ទំ​នា​ក់​ទំ​នង​រួម​បញ្ចូល​ស្ថិរភាព​អនុ​វត្ត​ទម្រង់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​បើក​ទូ​លាយ។

លោក​បាន់​ភឿក​អាង​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​ង៉ាណាំ​ឱ្យ​ដឹង៖

ដោយ​មាន​គោល​ដៅ​ជំ​រុញ​ការ​បន្ថយ​ភាព​ក្រី​ក្រនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បន្ថយ​គម្លាត​អភិ​វឌ្ឍន៍​បណ្តា​ជន​ជាតិ​បន្តិច​ម្តង​ៗ​បន្ថយ​តំ​បន់​នៃ​ការ​លំ​បាក​ពិសេស​ បង្កើត​ជា​បណ្តើរ​ៗ​នូវ​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ វប្ប​ធម៌​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ នា​ពេល​កន្លង​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ តាំង​ពីនោះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ជីវភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិដ្ឋាន​ទី​រួម​ខេត្ត​ង៉ា​ណាំ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ នេះ​ជា​កម្លាំង​ទំ​នុក​ចិត្ត​សម្រាប់​ ជន​រួម​ជាតិ​ខ្មែរ​រួម​កម្លាំង​ រួម​មតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បន្ថយ​ក្រ​ស្ថេរ​ភាព​ កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន។ ឆ្លង​តាម​ការ​ពិនិត្យ​នៅ​ចុង​ឆ្នាំ​២០២៤ ទូ​ទាំង​ទី​រួម​ខេត្ត​ មាន​គ្រួ​សារ​ក្រ​ត្រឹម​តែ​១៥០​គ្រួ​ ស្រូប​អត្រា​០,៧% ក្បែរ​ក្រ​១.២១២​គ្រួ​ ស្រូប​អត្រា​៥,៩%។

អាច​និយាយ​បាន​ថា​ មក​ដល់​ពេល​នេះ​ ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​មា​មីង​ជន​ជាតិ​ភាគ​តិច​ភាគ​ច្រើន​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម។ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ឧបត្ថម្ភ​របស់​គណៈ​ផ្នែក​បាន​ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​លើ​ការ​ដឹក​នាំ​របស់​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ រួម​ចំ​ណែក​បង្កើន​ផែន​មហា​សា​មគ្គី​ទូទាំង​ជន​ជាតិ៕  

 ហុង​ទើ-លីហាន់​