ថ្ងៃពុធ ទី៩ ខែមេសា ២០២៥

ផ្ទះថ្មីនាំមកក្តីរីករាយកក់ក្តៅ

04:54, 03/04/2025

បណ្តាផ្ទះថ្មីខែងរ៉ែងរឺងមាំផ្លាស់ជំនួសផ្ទះស្លឹកទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុកត្រឹងដេ(សុកត្រាំង)។ រួមជាមួយបណ្តាគោលនយោបាយរបស់រដ្ឋ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនស្រុកត្រឹងដេកៀរគររាល់ប្រភពកម្លាំងដើម្បីព្រួតដៃឧបត្ថម្ភអ្នកក្រមានស្ថានភាពលំបាក គ្រួសារគោលនយោបាយកសាងផ្ទះនៅជួយពួកគាត់ឈានឡើងក្នុងជីវភាព។

មិន​​នៅ​​ក្នុង​ផ្ទះចង្អៀត​បណ្តោះ​អា​សន្ន​ទៀត​ ក្តី​រីក​រាយ​ចំ​ពោះ​គ្រួសារ​មីង​ស៊ើង​ធី​សង ​នៅ​ភូមិ​ចាក់​ទឹង​ ឃុំ​តាយ​វ៉ាំង ​ស្រុក​ត្រឹង​ដេជា​គ្រួសារ​មួយ​ក្នុង​ចំណោម​​ច្រើន​គ្រួសារ​មាន​ផ្ទះ​ថ្មី​ពី​កម្មវិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​របស់​រដ្ឋា​ភិបាល។ ​ពេល​នេះ​មីង​ស្ងប់​ចិត្ត​ពេល​មាន​កន្លែង​នៅ​កក់​ក្តៅ​មិន​បា​រម្ភភ្លៀង​ខ្យល់​ទៀត។ ​ខ្ញុំ​​អគុណ​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់​និង​មាមីង​ជិត​ខាង​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​កសាង​ផ្ទះ​ឱ្យ​ខ្ញុំ​ ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះគ្រួសារ​ខ្ញុំ​ពិត​ជា​សុភមង្គល​។ មីង​សង​ចែក​រំ​លែក។ ​ឯពូ​ស៊ើង​ផន​នៅភូមិ​បឹង​ចុង​ ឃុំ​តាយ​វ៉ាំង ​ស្រុក​ត្រឹងដេ​មិន​លាក់​បាន​ក្តី​រំ​ភើប​ឱ្យ​ដឹង៖ ​មុន​នេះ​ខ្ញុំ​និង​ពួក​កូន​រស់​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម ​រាល់​ពេល​ភ្លៀង​ផ្ទះ​លេចមុខ​លេច​ក្រោយ​។​ មុន​បុណ្យ​តេត​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សង់​ផ្ទះ​មហា​សាមគ្គី​ ឥឡូវ​ផ្ទះ​ខ្ញុំ​មាំ​មួន​ណាស់​មិន​នៅ​បារម្ភ​ពេល​មេឃ​ភ្លៀង​ទៀត។ ពី​ពេល​នេះ​ទៅ​គ្រួសារ​ខ្ញុំ​ស្ងប់​ចិត្ត​ពល​កម្ម​ អភិវឌ្ឍ​សេដ្ឋកិច្ច។ រួម​ក្តី​រីក​រាយ​ដូច​គ្រួសារ​មីង​សង​និង​ពូ​ផន​ ពូ​លី​ថាញ់​ទៀង​ជា​គ្រួសារ​គោល​នយោបាយ​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​បើ​ដឹប ឃុំ​តាយ​វ៉ាំង​ ស្រុក​ត្រឹង​ដេក៏​បាន​ទទួល​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ថ្មី​កក់​ក្តៅ។ ​ទឹក​មុខ​ញញឹម​ប្រិម​ប្រិយ​​​ពូ​ទៀង​ឱ្យ​ដឹង៖ ​អាយុ​៧៦​ឆ្នាំ​ហើយ​ខ្ញុំ​គ្មាន​អ្វី​សង្ឃឹម​ជាង​ពេល​បាន​រស់​ក្នុង​ផ្ទះ​ថ្មី​ខែង​រ៉ែង​ដូច្នេះ​។ ​បើ​រដ្ឋ​មិន​ឧបត្ថម្ភ​ប្រ​ហែល​មួយ​ជីវិត​នេះ​ខ្ញុំ​នៅ​តែ​រស់​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម។

ផ្ទះមហាសាមគ្គីនាំមកក្តីរីករាយជូនមាមីងក្រនាឱកាសបុណ្យតេត។
ផ្ទះមហាសាមគ្គីនាំមកក្តីរីករាយជូនមាមីងក្រនាឱកាសបុណ្យតេត។

រួម​ជាមួយ​មីង​សង ​ពូ​ផន​ ពូ​ទៀង​បណ្តា​គ្រួសារ​បាន​ឧបត្ថម្ភ​ផ្ទះ​ថ្មី​មាន​ភាព​សប្បាយ​រីក​រាយ​ឥត​ឧបមា​។ ​ជា​មួយ​ពួក​គាត់​ផ្ទះ​ថ្មី​ជា​អំ​ណោយ​ដ៏​មាន​តម្លៃ ​​បញ្ជាក់​ឱ្យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រប់​ថ្នាក់ ​គ្រប់​ផ្នែក​ចំ​ពោះ​ស្ថាន​ភាពជួប​លំ​បាក​ពី​ផ្ទះ​នៅ។ អនុប្រ​ធាន​គណៈ​កម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ស្រុក​ត្រឹង​ដេ​ថាច់​ធី​សាផៃឱ្យ​ដឹង៖ ​ត្រឹង​ដេ​តែង​យក​ចិត្ត​ទុក​ដាក់​គិត​អាន​ការ​ងារ​សុខុមាល​ភាព​សង្គម​ឧបត្ថម្ភគ្រួសារ​ក្រ​ គ្រួសារ​មាន​ស្ថាន​ភាព​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវភាព​។​ ពី​ការ​ងារ​ឧបត្ថម្ភ​ផ្ទះ​នៅ​យើង​ខ្ញុំ​អនុវត្ត​ច្រើន​ឆ្នាំ​កន្លង​។ ​គិត​ពី​ឆ្នាំ​២០២០មក​ដល់​សព្វ​ថ្ងៃ រណសិរ្សមាតុភូមិវៀតណាមស្រុកត្រឹងដេឧបត្ថម្ភ​កសាង​ផ្ទះ​មហា​សាមគ្គី​បាន​៤៥៧​ខ្នង​ឱ្យ​គ្រួសារ​ក្រ​សរុប​ទឹក​ប្រាក់​២០,​៨៤៨​ពាន់​លាន​ដុង​(ពី​មូល​និធិ​ដើម្បី​អ្នក​ក្រ​របស់​ស្រុក​បាន​៧៨​ខ្នង​សរុប​ទឹក​ប្រាក់​៣,៩ពាន់​លាន​ដុង​ចលនា​ពី​មូល​និធិដើម្បី​អ្នក​ក្រ​របស់​ខេត្ត ​បណ្តា​អាជីវកម្ម ​សមាគម ​អង្គ​ការ​មហា​ជន​សង្គម​បាន​៣៦៩​ខ្នង​ សរុប​ទឹក​ប្រាក់​២០,០៧៨​ពាន់​លាន​ដុង)ផ្ទះ​៥៨៦​ខ្នង​សរុប​ទឹក​ប្រាក់​២៩,​៣០៨​ពាន់​លាន​ដុង​ (ផ្ទះ​តប​គុណ​៤​ខ្នង​ចំ​នួន​ប្រាក់​១៥០​លាន​ដុង ​ផ្ទះ​មេត្តា​ធម៌​៥៨២​ខ្នង​សរុប​ទឹក​ប្រាក់​២៩,១៥៨​ពាន់​លាន​ដុង)។ ​ដោយ​ឡែក​ឆ្នាំ​២០២៥​សរុប​គ្រួសារ​មាន​សំណូម​ពរ​បំ​បាត់​ផ្ទះ​បណ្តោះ​ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​ដ្ឋាន​ស្រុក​គឺ​៦០៩​គ្រួ​ គិត​ដល់​ថ្ងៃ​៣០​ខែ​មីនា​ឆ្នាំ​២០២៥​សម្រេច​បាន​២២០​ខ្នង​(ក្នុង​នោះ​សង់​ថ្មី​១៩៣​ខ្នង​ជួស​ជុល​២៧​ខ្នង)ជួយ​មាមីង​មាន​ទី​លំ​នៅ​ស្ថេរ​ភាព​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត។ មក​ផ្ទាល់​បណ្តា​គ្រួសារ​បាន​ឧបត្ថម្ភ​កសាង​ផ្ទះ​​ទើប​ឃើញ​អស់​​ក្តី​រីក​រាយ​របស់​មាមីង​​និង​ឃើញ​ច្បាស់​អត្ថន័យ​ធំ​ធេង​របស់​កម្មវិធី​ឧបត្ថម្ភ​កសាង​ផ្ទះ​នៅ​ឱ្យ​គ្រួសារ​ក្រ។​

គ្រួសារជនរួមជាតិខ្មែររីករាយទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មី។
គ្រួសារជនរួមរួម​ជាតិខ្មែររីករាយ​ពេល​មាន​ផ្ទះ​ថ្មី​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

បណ្តា​ផ្ទះ​ថ្មី​ខែង​រ៉ែង​រឹង​មាំ​បាន​ប្រ​គល់​ជូន​នា​ឱ​កាស​បុណ្យ​តេត បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ពិធី​បុណ្យ​៣០-​មេសា​មាន​អត្ថន័យ​ធំ​ធេង​ សំ​ដៅ​ជួយ​មាមីង​មាន​លក្ខណៈ​ទទួល​ឆ្នាំ​ថ្មី​សុខ​សាន្ត​ត្រាណ​ជួប​ជុំ​គ្រួសារ​ក្នុង​ផ្ទះ​ថ្មី៕ 

    ចន្ថា