មកមីធ្វឹងប៉ុន្មានថ្ងៃនេះ យើងខ្ញុំបានឃើញច្បាស់ពីការផ្លាស់ប្តូររបស់តំបន់ជនបទក្រីក្រ ទិដ្ឋភាពបានផ្លាស់ថ្មី មានផ្ទះរឹងមាំ ផ្លូវបេតុងតភ្ជាប់ក្នុងភូមិបង្កភាពងាយស្រួលដល់មាមីងក្នុងការធ្វើដំណើរនិងដឹងជញ្ជូនទំនិញ។ តាមកម្មាភិបាលភូមិ ដើរតាមដងផ្លូវទៅកាន់អគារសហគមន៍ភូមិទំពក់សក់B១ ឃុំមីធ្វឹងដែលទើបវិនិយោគសាងសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់ សមមិត្តវ៉មិញហ៊ឹង-លេខាសាខាបក្សភូមិទំពក់សក់ B១ ឃុំមីធ្វឹងចែករំលែក៖ ដងផ្លូវនេះបានវិនិយោគកសាងពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ដោយមានទទឹង៣ម៉ែត្រ បណ្តោយជាង២.៣០០ម៉ែត្រ សរុបថវិកាជាង១ពាន់លានដុង។ ភាពសប្បាយរីករាយនៃការទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់មាមីងហាក់បីដូចជាមានការកើនឡើងនៅពេលមានផ្លូវថ្មីសម្រាប់ការធ្វើដំណើរដ៏ងាយស្រួល។
ទន្ទឹមនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគក៏បានផ្សព្វផ្សាយអនុវត្តយ៉ាងសកម្មមានប្រសិទ្ធភាពក្នុងការជួយឧបត្ថម្ភផ្ទះនៅ ដីនៅ ផ្លាស់ប្តូរ របរ ទឹកប្រើប្រាស់ដល់ជនរួមជាតិខ្មែរនៅលើភូមិដ្ឋានពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលទី១ ២០២១-២០២៥ ដែលជួយជនរួមជាតិមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។ តាមសមមិត្តផាងថាញ់ខាយ-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំមីធ្វឹង ឆ្នាំ២០២៤ ឃុំបានផ្សព្វផ្សាយអនុវត្តគម្រោងពិសេស គម្រោង១ សង់ផ្ទះនៅឱ្យគ្រួសារក្រ២០គ្រួ ឧបត្ថម្ភផ្លាស់ប្តូររបរឱ្យ៣គ្រួសារ សរុបថវិកាជិត៩០០លានដុង។ គម្រោង៣ពីការឧបត្ថម្ភផលិតតាមប្រព័ន្ធតម្លៃ (ឧបត្ថម្ភការ អភិវឌ្ឍផលិត របរសម្បូរបែបក្នុងសហគមន៍) ឧបត្ថម្ភគោស៊ីនមេ១៤ក្បាលដល់គ្រួសារដែលមានស្ថានភាពគ្រួសារលំបាកនៅលើភូមិដ្ឋានឃុំសរុបទុនជាង៤០០លានដុង។
![]() |
ដងផ្លូវទៅកាន់អគារសហគមន៍ភូមិទំពក់សក់ B១ ឃុំមីធ្វឹង ស្រុកមីទូ (សុកត្រាំង) បានវិនិយោគ កសាងពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច។ |
គ្រួសារបងស្រីទិ្រញធីង៉ុក ភូមិទំពក់សក់B១ ឃុំមីធ្វឹងជាគ្រួសារក្រ គ្មានដីផលិត ប្តីប្រពន្ធបងទៅធ្វើការឈ្នួលដើម្បីចិញ្ចឹមជីវិត ឆ្នាំ២០២៤ បានរដ្ឋអំណាចពិនិត្យឧបត្ថម្ភគោមេពីគម្រោង៣ស្តីពីការឧបត្ថម្ភផលិតតាមប្រព័ន្ធតម្លៃ។ សប្បាយរីករាយឧបត្ថម្ភទាន់ពេល បងស្រីង៉ុកចែករំលែក៖ អំណរគុណបក្ស រដ្ឋបានឧបត្ថម្ភគោមួយគូដល់គ្រួសារខ្ញុំ ខ្ញុំនឹងខិតខំថែទាំនិងរក្សាគោដើម្បីលើកកម្ពស់ជីវភាព។ “បន្ទាប់ពីអនុវត្តកម្មវិធី គម្រោងរបស់បក្ស រដ្ឋចំពោះជនរួមជាតិខ្មែរ ជីវភាពរបស់មាមីងមានការផ្លាស់ប្តូរជាច្រើន។ អត្រាគ្រួសារក្ររបស់ឃុំ ឆ្នាំ២០២៣ គឺ០,៩៦% ថយចុះ០,៣% (២០២៤) ការងារបណ្តុះបណ្តាលរបរ ដោះស្រាយការងារធ្វើឱ្យពលករក្រ សម្រេចជាង៨០% បើធៀបនឹងផែនការ។ល។ ដើម្បីអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គម្រោង នាពេលខាងមុខ គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិដ្ឋាននឹងបន្តសហការផ្សព្វផ្សាយអនុវត្តល្អ ដើម្បីជនរួមជាតិខ្មែរមានលក្ខណៈពលកម្មផលិត ឆាប់ឈានឡើងចាកផុតក្រដោយស្ថេរភាព” សមមិត្តឡេផាងអ៊ុកលើង-ប្រធានគណៈកម្មាធិការប្រជាជនឃុំមីធ្វឹងឱ្យដឹងដូច្នេះ។
បណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា ប្រសិទ្ធភាព បានយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគ។ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរកាន់តែបានលើកកម្ពស់ តាំងពីនោះ បានជួយជាកម្លាំងចិត្ត ដើម្បីមាមីងខិតខំពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចកសាងភូមិស្រុកកាន់តែសម្បូរសប្បាយ៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin