ឆ្លងកាត់លំបាកសេដ្ឋកិច្ច សង្គមនៅឡុងភូមានភាពវិវឌ្ឍ

17:36, 06/04/2025

ក្នុងស្ថានភាពនៅច្រើនការលំបាកតែដោយការរវៀសរវៃច្នៃប្រឌិតបក្ខភាគស្រុកឡុងភូ(សុកត្រាំង) ប្រមូលផ្តុំដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ជំរុញអនុវត្តបណ្តាបរិមាណភាគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតាមសេចក្តីសម្រេចដាក់ចេញ។ ដោយច្រើនដំណោះស្រាយរវៀសរវៃសមស្របជាមួយជាក់ស្តែងសភាពការណ៍អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ស្រុកមានភាពវិវឌ្ឍ។

ឡុងភូយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានបម្រើការអភិវឌ្ឍ។
ឡុងភូយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានបម្រើការអភិវឌ្ឍ។

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​នោះ​ឡុង​ភូព​ង្រីក​ស្មារតី​សាមគ្គី​អនុវត្ត​ត្រឹម​ត្រូវ​ច្នៃ​ប្រ​ឌិត​បណ្តា​គោល​ការណ៏​របស់​មជ្ឈិម​របស់​ខេត្ត​សម​ស្រប​ជា​មួយ​សភាព​ការណ៏​ជាក់​ស្តែង​ភូមិ​ភាគ​ប្រ​មូល​ផ្តុំ​ផ្លាស់​ថ្មី​ការ​ងារ​ដឹក​នាំ​ចង្អុល​ការ​គ្រប់​គ្រង​ ពង្រីក​ប្រ​ជា​ធិប​តេយ្យ​កម្លាំង​ផែន​មហា​សាមគ្គី​ទូទាំង​ប្រជា​ជន​ធ្វើ​ជា​មូល​ដ្ឋាន​សម្រេច​បណ្តា​បរិមាណ​ភាគ​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ស្រុក​អាណត្តិ​កាល​២០២០-​២០២៥​បាន​ដាក់​ចេញ។ សំ​ដៅ​បង្ក​ភាព​លោត​ផ្លោះ​ពី​កំ​ណើន​សេដ្ឋ​កិច្ច​និង​រួម​ចំណែក​ដោះ​ស្រាយ​ការ​ធ្វើ​ឱ្យ​អ្នក​ពលកម្ម​ឡុង​ភូ​ប្រ​មូល​ផ្តុំ​អនុវត្ត​ច្រើន​ដំ​ណោះ​ស្រាយ​ប្រ​សិទ្ធភាព​ដើម្បី​ជំ​រុញ​អភិវឌ្ឍ​ឧស្សា​ហកម្ម​​ សិប្ប​កម្ម​ស្រាល​និង​សេ​វា​ដោះ​ស្រាយ​ការ​ធ្វើ​ថ្មី​ឱ្យ​ពលករ​។ សព្វ​ថ្ងៃ​ឡុង​ភូ​មាន​២.៦៥៨​មូល​ដ្ឋាន​សរុប​ទុន​ចុះ​ឈ្មោះ​ជិត​៤ពាន់​លាន​ដុង។​ និយាយ​រួម​បណ្តា​មូល​ដ្ឋាន​សកម្ម​ភាព​ស្ថេរ​ភាព​មុខ​ទំ​និញ​សម្បូរ​បែប​បម្រើ​ល្អ​សំណូម​ពរ​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន។ ​ទន្ទឹម​នោះ ​ផ្នែក​កសិកម្ម​ស្រុក​សម្រេច​ល្អ​និង​សម្រេច​បណ្តា​​កំ​ហិត​ភារកិច្ច​បាន​ប្រគល់​ទូទាំង​ស្រុក​មាន​១៦​ផលិត​ផល​OCOP ​(ក្នុង​នោះ​មាន​១៥​ផលិត​ផល​សម្រេច​ផ្កាយ​៣​និង​១ផលិត​ផល​សម្រេច​ផ្កាយ​៤)។​ ផ្នែក​កសិកម្ម​ស្រុក​ក៏​អនុវត្ត​ការ​​តាម​ដាន​លេខ​កូដ​តំ​បន់​ចំ​ពោះ​រុក្ខ​ជាតិមាន​ប្រ​សិទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់។ ទន្ទឹម​នោះ​ដំ​ណើរ​ការ​ជីក​ស្តារ​ព្រែក​ធារាសាស្រ្ត​បម្រើ​ល្អ​សំណូម​ពរ​ស្រោច​ស្រព​ឱ្យ​​តំ​បន់​ផលិត​លើ​ភូមិ​ដ្ឋាន​ស្រុក។ រួម​ជាមួយ​នោះ​ជំ​រុញ​ចង​សម្ព័ន្ធ​បង្កលក្ខណៈ​ល្អ​បំ​ផុត​ដើម្បី​ប្រ​ជា​ជន​ចូល​រួម​បណ្តា​ក្រុម​សហការ​ សហករណ៍​​ច្រក​ចេញ​ផលិត​ផល​ពី​ដើម​រដូវ​ដើម្បី​កសិករ​ស្ងប់​ចិត្ត​ផលិត។​ ការ​ងារ​ថែទាំ​ឱ្យ​គ្រួសារ​មាន​ស្ថាន​ភាព​លំ​បាក​គ្រួសារ​គោល​នយោបាយ​ក៏​បាន​ស្រុក​យក​ចិត្ត​ទុក​ដាក់​។ ធនាគារ​គោល​នយោបាយសង្គម​​ស្រុក​ចែក​បុល​ឱ្យ​៣.០៣២​គ្រួ​និង​បណ្តា​មុខ​សញ្ញា​ផ្សេង​សរុប​ចំនួន​ប្រាក់​ជិត​៨២​ពាន់លាន​ដុង។ អនុវត្ត​គោល​ការ​ណ៍បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​ឆ្លង​តាម​ការ​ពិនិត្យ​ស្រុក​ឡុង​ភូ​បាន​អនុម័ត​គ្រួសារ​គ្រប់​លក្ខណៈ​ទទួល​៤៥៩​គ្រួ ​ក្នុង​នោះ​មាន​២៥​ខ្នង​ឱ្យ​គ្រួសារ​អ្នក​មាន​គុណ​១៩៣​ខ្នង​ ឱ្យ​គ្រួសារ​ក្រ​២០៤​ខ្នង ​គ្រួសារ​ក្បែរ​ក្រ​និង​៣៧​ខ្នង​ឱ្យ​គ្រួសារ​ជន​ជាតិ​ភាគ​តិច។ ​មក​ដល់​សព្វ​ថ្ងៃ​សម្រេច​៤០៩​ខ្នង​ចំ​នួន​នៅ​សល់​ប្រឹង​ប្រែង​សម្រេច​ក្នុង​ខែ​មេសា​ឆ្នាំ​២០២៥នេះ។ ពី​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​បណ្តុះ​បណ្តាល​របរបន្ត​បាន​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ស្រុក​ដោះ​ស្រាយ​ការ​ធ្វើ​ឱ្យ​ពលករ​ជិត​២.៥០០រូប​សម្រេច​ជាង​១០០%​សេចក្តី​សម្រេច។ ​ស្នា​ដៃ​គួរ​ឱ្យ​កត់​សំគាល់​ទៀត​គឺ​មក​ដល់​សព្វ​ថ្ងៃ​ស្រុក​មាន​៩/៩ឃុំ​សម្រច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី ​ក្នុង​នោះ​មាន​២​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​។​ មាន​២/២​ទី​រួម​ស្រុកបាន​ទទួល​ស្គាល់​​សម្រេច​​ទី​ក្រុង​ផ្សារ​អរិយធម៌។ តាម​គណៈកម្មធិការ​ប្រ​ជា​ជន​ស្រុកឡុង​ភូ​ស្រុក​ចង្អុល​ការ​ផ្នែក​សមត្ថកិច្ច​ប្រ​មូល​ផ្តុំ​ណែ​នាំ​កសិករ​ថែ​ទាំ​ដំណាំ​និង​រដូវ​ស្រូវ​សម្រកឆ្នាំ​២០២៤-​២០២៥។ ចង្អុល​ការ​បណ្តា​ភូមិ​ភាគ​បន្តអនុវត្ត​កម្មវិធី​កសាង​ជនបទ​ថ្មី​ឆ្នាំ​២០២៥។ ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សកម្មភាព​របស់​ក្រុម​​សហការ​ សហករណ៍កម្មវិធី​ឃុំ​មួយ​ផលិត​ផល​OCOP១​បន្ត​ជំ​រុញ​អំពាវ​នាវ​វិនិយោគ​ពិ​សេស​គឺ​បណ្តា​សំ​ណង់​គម្រោង​សំ​ខាន់​។​ ទន្ទឹម​នោះ​សម្រេច​បណ្តា​សំ​ណង់​គម្រោង​ត្រូវ​តាម​ផែន​ការ​បាន​ប្រ​គល់​ ប្រ​មូល​ផ្តុំ​គ្រប់​គ្រង​វិនិយោគ​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អភិវឌ្ឍ​ពាណិជ្ជ​កម្ម ​សេវា។

ទីរួមស្រុកឡុងភូបានទទួលស្គាល់ក្រុងផ្សារអរិយធម៌។
ទីរួមស្រុកឡុងភូបានទទួលស្គាល់ក្រុងផ្សារអរិយធម៌។

សំ​ដៅ​ជំ​រុញ​ល្បឿន​កំណើន​សេដ្ឋ​កិច្ច​ឡុង​ភូ​នឹង​ទាញ​យក​សក្តា​នុភាព​របស់​ភូមិភាគ​កំ​ណត់​បណ្តា​ភាព​លោត​ផ្លោះ​។ ​ក្រៅ​ពី​រចនា​សម្ព័ន្ធ​ឡើង​វិញ​ក្នុង​កសិកម្ម​ធានា​ភាព​សម​ស្រប​ជា​មួយ​និន្នា​ការ​អភិវឌ្ឍ។ ឡុង​ភូ​ត្រូវ​គួប​ផ្សំ​ជា​មួយ​អាទិភាព​អភិវឌ្ឍ​ឧស្សា​ហកម្ម ​សេវា​។ ​ដើម្បី​ធ្វើ​បាន​ប្រ​ការ​នេះ​ទាម​ទារ​ទូទាំង​ប្រ​ព័ន្ធ​នយោបាយ​ត្រូវ​ចូល​រួម​កំ​ណត់​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​ជា​សំ​ខាន់​ប្រ​មូល​ផ្តុំ​ស្វែង​រក​រាល់​ដំ​ណោះ​ស្រាយ​ធានា​ភាព​ស្ថេរ​ភាព​និង​ប្រ​សិទ្ធភាព​របស់​បណ្តា​ទម្រង់​សេដ្ឋកិច្ច​។​ តាំង​ពី​នោះ​ជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​​កែ​ប្រែ​ជីវភាព​ប្រ​ជា​ជន​និង​ឡុង​ភូ​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍ។​ លោក​ហ្វិន​ឌឹក-​ប្រ​ធាន​គណៈ​កម្មធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ​ឱ្យ​ដឹង​ដូច្នេះ៕

ចន្ថា