តាមសមមិត្តហ្វិញធីកឹមទូ-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំទ្វឹងទឹកឱ្យដឹង៖ លើភូមិដ្ឋានឃុំមាន៨២គ្រួសារបានជំនួយសង់ផ្ទះពីកម្មវិធីបំបាត់ផ្ទះបណ្តោះផ្ទះទ្រុឌទ្រោមសរុបថវិកាអនុវត្តជិត៥ពាន់លានដុង។ សព្វថ្ងៃ ផ្ទះទាំងនោះបានសម្រេចរួចរាល់ដើម្បីប្រគល់ឱ្យគ្រួសារក្រមុនបុណ្យចូលឆ្នាំថ្មី។
![]() |
បងឡឹមហ្វា(ខាងស្តាំ) នៅភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី រីករាយពេលទទួលបានផ្ទះថ្មីរឹងមាំ។ |
ក្នុងផ្ទះថ្មីរឹងមាំ បងឡឹមហ្វា នៅភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹកមិនលាក់នូវក្តីរីករាយ ចាប់ពីពេលនេះទៅគ្រួសារបងមិននៅផ្ទះទ្រុឌទ្រោមទៀតឡើយ។ ជាគ្រួសារក្ររបស់ភូមិភាគ សេដ្ឋកិច្ចគ្រួសារនៅជួបការលំបាកម៉្លោះហើយមិនដែលគិតដល់រឿងសង់ផ្ទះឡើយ។ ចាប់ពីកម្មវិធីបំបាត់ផ្ទះបណ្តោះផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុក គ្រួសារបងបានជំនួយ៦០លានដុង គួបផ្សំនឹងប្រាក់សន្សំរបស់គ្រួសារបងសង់បានផ្ទះមួយខ្នងយ៉ាងរឹងមាំ។ បងឡឹមហ្វាបានឱ្យដឹង៖ មានផ្ទះថ្មី គ្រួសារខ្ញុំសប្បាយរីករាយណាស់ អរគុណបក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគដែលបានយកចិត្តទុកដាក់ ជំនួយផ្ទះនៅដល់គ្រួសារខ្ញុំមានកន្លែងនៅលំនឹង នេះជាអំណោយសម្រាប់លើកទឹកចិត្តដើម្បីគ្រួសារខ្ញុំខិតខំពលកម្មផលិតអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ប្រការគួរឱ្យរីករាយជាងទៀតពេលគ្រួសារបានទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មី។
បុណ្យចូលឆ្នាំថ្មីឆ្នាំនេះជាថ្ងៃបុណ្យដ៏ពិសេសបំផុតរបស់គ្រួសារបងយ័ញស៊ើង នៅភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹកពីព្រោះឆ្នាំនេះគ្រួសារបងបានទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មី។ ចែករំលែកពីស្ថានភាពរបស់គ្រួសារ បងស៊ើងនិយាយ៖ ប៉ុន្មានឆ្នាំមុន គ្រួសារខ្ញុំរស់ក្នុងផ្ទះទ្រុឌទ្រោម ពេលភ្លៀងធំម្តងៗមិនហ៊ាននៅឡើយត្រូវរត់សុំផ្ទះអ្នកជិតខាងជ្រកបណ្តោះអាសន្ន។ អាស្រ័យជំនួយសង់ផ្ទះថ្មីពីកម្មវិធីបំបាត់ផ្ទះបណ្តោះផ្ទះទ្រុឌទ្រោម ចាប់តាំងពីពេលនេះទៅ គ្រួសារខ្ញុំមិនបារម្ភពីភ្លៀងខ្យល់ទៀតឡើយ។
សប្បាយរីករាយក្នុងផ្ទះថ្មី គ្រួសារបងលីពេជ្រ នៅភូមិជាមួយគ្នារីករាយឱ្យដឹង៖ ស្ថានភាពគ្រួសារជួបការលំបាក គ្មានដីផលិត បានត្រឹមតែធ្វើការឈ្នួលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប្រាក់រកបានគ្រាន់តែគ្រប់ចាយវាយប្រចាំថ្ងៃក្នុងគ្រួសារដូច្នោះគ្មានប្រាក់សង់ផ្ទះឡើយ។ បច្ចុប្បន្នដោយបានរដ្ឋអំណាចភូមិភាគពិនិត្យជំនួយ៦០លានដុងពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ទើបសង់បានផ្ទះថ្មីមួយខ្នងគ្រួសារខ្ញុំមិនបារម្ភពីកន្លែងនៅទៀតឡើយនិងទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយក្តីសប្បាយរីករាយ។
អាស្រ័យព្រួតដៃជំនួយរបស់បណ្តាសប្បុរសជន ការយកចិត្តទុកដាក់ឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ មានផ្ទះជាច្រើនខ្នងបានប្រគល់ដល់គ្រួសារក្រ។ ពីកសាងផ្ទះនៅតាមកម្មវិធី “បំបាត់ផ្ទះបណ្តោះផ្ទះទ្រុឌទ្រោម”ជូនបណ្តាគ្រួសារក្រដើម្បីសម្តែងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈផ្នែកនានា ការព្រួតដៃជំនួយរបស់អង្គការ អាជីវកម្ម សប្បុរសជននិងសហគមន៍។ ផ្ទះបានសង់ឡើងផ្តើមពីទឹកចិត្តមេត្តាធម៌ ជួយគ្រួសារក្រឈានឡើងក្នុងជីវភាព-សមមិត្តហ្វិញធីកឹមទូ-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំទ្វឹងទឹកបានឱ្យដឹងដូច្នេះ។
សង្ឃឹមថាពេលខាងមុខ នឹងមានផ្ទះកក់ក្តៅ ផ្ទះមេត្តាធម៌ជាច្រើនទៀតបានសង់ឡើងដើម្បីប្រគល់ជូនដល់បណ្តាគ្រួសារក្រ គ្រួសារមានស្ថានភាពលំបាក។ ជាអំណោយអត្ថន័យសហគមន៍ ជាក្តីប៉ងប្រាថ្នារបស់ច្រើនគ្រួសារមានស្ថានភាពលំបាកក្លាយជាការពិត បង្កក្តីជំនឿនិងក្តីសង្ឃឹម ក្នុងអនាគតបានល្អប្រសើរ៕
ថាញ់វ៉ាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin