ទីក្រុងសុកត្រាំងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគិតអានលំនៅឋានឱ្យជនរួមជាតិខ្មែរ

19:19, 20/04/2025

ទីក្រុងសុកត្រាំង (សុកត្រាំង)មានអត្រាជនរួមជាតិខ្មែរស្រូបអត្រាជាង២៣%ប្រជាសាស្រ្តទូទាំងសង្កាត់។ ដើម្បី​គិត​អាន​កែ​ប្រែ​ជីវ​ភាព​ប្រជាជន​គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ទីក្រុងផ្សព្វផ្សាយច្រើនកម្មវិធីគោលនយោបាយឧបត្ថម្ភ ទន្ទឹមនោះ កៀរគរបណ្តាប្រភពបង្កលក្ខណៈឱ្យប្រជាជនជិតដិតប្រភពទុនអភិវឌ្ឍផលិតបង្កើនប្រាក់ចំណូល។ តាំងពីនោះ ជីវភាពជនរួមជាតិខ្មែរលើភូមិដ្ឋានទីក្រុងមានការវិវឌ្ឍន៍យ៉ាងសកម្ម។

ជាក់​ស្តែង គិត​អាន​ជីវភាព​ជន​ជាតិ​ភាគ​តិច​ឆ្លង​តាម​ការ​អនុ​វត្ត​បណ្តា​កម្ម​វិធី​ក្នុង​នោះ​ត្រូវ​គិត​ដល់​ការ​ឧបត្ថម្ភ​កសាង​ផ្ទះ​នៅ​ជួយ​ច្រើន​គ្រួ​សារ​ក្រ​ជា​ជន​ជាតិ​ខ្មែរ​មាន​លក្ខណៈ​លំ​នឹង​ជីវភាព​ដើម្បី​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។

ពូលីសឿនអនុសង្កាត់៤ សង្កាត់ទី២ ទីក្រុងសុកត្រាំងបានជូនផ្ទះនៅពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។
ពូលីសឿនអនុសង្កាត់៤ សង្កាត់ទី២ ទីក្រុងសុកត្រាំងបានជូនផ្ទះនៅពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។

គ្រួ​សារ​ពូ​លី​សឿន​ នៅ​អនុ​សង្កាត់​៤ សង្កាត់​ទី​២ ទី​ក្រុង​សុក​ត្រាំង​ជា​គ្រួ​សារ​ក្រ​គ្មាន​ដី​ផលិត ជុំ​ឆ្នាំ​ធ្វើ​ការ​ឈ្នួល។ រយៈ​ពេល​មុន​ធ្វើ​ជាង​កំ​បោរ ក្រោយ​មក​ក៏​មាន​ជំ​ងឺ​ហើយ​មាន​អា​យុ​ច្រើន មិន​អាច​ធ្វើ​ការ​ធ្ងន់​បាន សព្វ​ថ្ងៃ​រស់​ពឹង​និង​កូន​ក្មួយ។ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃើញ​ស្ថាន​ភាព​គ្រួ​សារ​ពូ​លំ​បាក​ក៏​ពិនិត្យ​ឧបត្ថម្ភ​ជួស​ជុល​ផ្ទះ​ពី​កម្ម​វិ​ធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។ មិន​លាក់​បាន​ក្តី​រីក​រាយ​ពេល​មាន​ផ្ទះ​ស្អាត​ពូ​លី​សឿន​និយាយ៖ ស្ថាន​ភាព​គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ទើប​ពី​មុន​មក​មិន​ហ៊ាន​គិត​ដល់​ជួស​ជុល​ផ្ទះ​បាន​ស្អាត​យ៉ាង​នេះ​ទេ។ សំ​ណាង​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ឥឡូវ​ខ្ញុំ​មាន​ផ្ទះ​ថ្មី​ស្អាត​នៅ​ហើយ។  ខ្ញុំ​អរ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​  ខ្ញុំ​សន្យា​និង​ខិត​ខំ​ដើម្បី​ឈាន​ឡើង​ក្នុង​ ជីវភាព។

ការ​ផ្សព្វ​ផ្សាយ​ប្តូរ​ផ្តាច់​ព្រម​ៗ​គ្នា​ ប្រ​សិទ្ធ​ភាព​ទាន់​ពេល ការ​ងារ​ឧបត្ថម្ភ​ផ្ទះ​នៅ​ឱ្យ​គ្រួ​សារ​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជួប​លំ​បាក​ពី​ផ្ទះ​នៅ ជួយ​ច្រើន​គ្រួ​សារ​មាន​ផ្ទះ​ថ្មី​ខែង​រ៉ែង  ស្អាត​បាត​។ តាំង​ពី​នោះ​ បញ្ជាក់​ការ​យក​ចិត្ត​ទុក​ដាក់​គិត​អាន​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ចំ​ពោះ​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ រួម​ចំ​ណែក​អនុ​វត្ត​ល្អ​គោល​នយោបាយ​សុខុ​មាល​ភាព​សង្គម​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ រួម​ជា​មួយ​នោះ កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព បាន​ផ្សព្វ​ផ្សាយ​លើ​ភូមិដ្ឋាន​ទី​ក្រុង​រយៈ​ពេល​កន្លង​ បង្ក​កម្លាំង​ជំ​រុញ​ជួយ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិដ្ឋាន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ចាក​ផុត​ក្រស្ថេរ​ភាព។ ដោយ​ឡែក ក្នុង​ឆ្នាំ​២០២៤ ទី​ក្រុង​មាន​៣៥០​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​និង​ទើប​ចាក​ផុត​ក្រ​គ្រប់​លក្ខណៈ​ឧបត្ថម្ភ​ទុន​ផ្សព្វ​ផ្សាយ​បណ្តា​គម្រោង​ អនុ​គម្រោង​ ចិញ្ចឹម​កង្កែប មាន់ ត្រី​ ផ្សិត​បាវ​ងឺនិង​ផ្លាស់​ប្តូរ​មុខ​របរ​ពី​កម្ម​វិធី​នេះ។

បងស្រីថាច់ធីង៉ុកឡង នៅអនុសង្កាត់២ សង្កាត់ទី១០ទីក្រុងសុកត្រាំងកែប្រែចំណូលពីទម្រង់ផលិតផ្សិតបាវងឺ។
បងស្រីថាច់ធីង៉ុកឡង នៅអនុសង្កាត់២ សង្កាត់ទី១០ទីក្រុងសុកត្រាំងកែប្រែចំណូលពីទម្រង់ផលិតផ្សិតបាវងឺ។

ពង្រីក​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​ពី​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​សង្កាត់​ទី​១០​បាន​ជ្រើស​កសាង​ទម្រង់​សេដ្ឋ​កិច្ច​បន្ថយ​ក្រ​សម​ស្រប​ជាមួយ​សក្តា​នុភាព​របស់​ភូមិ​ភាគ។

សម​មិត្ត​ត្រឹង​ធី​ហុង​ង៉ឹង-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ទី​១០ ទី​ក្រុង​សុក​ត្រាំង​ឱ្យ​ដឹង៖

ជា​សង្កាត់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន ស្រូប​អត្រា​ជាង​៦៣%ប្រ​ជា​សាស្រ្ត​ទូទាំង​សង្កាត់​ រយៈ​ពេល​កន្លង​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បន្ថយ​ក្រ គិត​អាន​ជីវភាព​ប្រ​ជា​ជន សំ​ខាន់​ជន​ជាតិ​ភាគ​តិច។ ច្រើន​កម្ម​វិធី​ឧបត្ថម្ភ​ផ្ទះ​នៅ​និង​បណ្តា​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​និង​មាន​ប្រ​សិទ្ធ​ភាព។ តាំង​ពី​នោះ​បណ្តា​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​លើ​ភូមិដ្ឋាន​បាន​ទទួល​គ្រប់​គ្រាន់​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ជួយ​ប្រ​ជា​ជន​ស្ងប់​ចិត្ត​ពល​កម្ម​ ផលិត​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ សន្សឹម​ៗ​ឈាន​ឡើង​ចាក​ផុត​ក្រ​ស្ថេរ​ភាព។ សព្វ​ថ្ងៃ​សង្កាត់​ទី​១០​នៅ​តែ​២​គ្រួ​សារ​ក្រ។

ឆ្លង​តាម​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព​លើ​ភូមិដ្ឋាន​សង្កាត់​ទី​១០​មាន​បណ្តា​ទម្រង់​ប្រ​សិទ្ធ​ភាព​ដូច​៖ ទម្រង់​ផលិត​ផ្សិត​បាវ​ងឺ ទម្រង់​ចិញ្ចឹម​កង្កែប​គួប​ផ្សំ​ចិញ្ចឹម​ត្រី​ក្រាញ់។ ពី​បណ្តា​ប្រ​ភព​ទុន​មិន​សង​វិញ​បាន​បង្ក​លក្ខណៈ​ឱ្យ​ប្រ​ជា​ជន​មាន​សម្ភារៈ​បចេ្ចកទេស​ដើម្បី​បន្ត​វិនិ​យោគ​បើក​ទូ​លាយ​ទម្រង់។ ជាគ្រួ​សារ​បាន​ទទួល​ឧបត្ថម្ភ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រស្ថេរ​ភាព​ បង​ស្រី​ថាច់​ធី​ងុក​ឡង​នៅ​អនុ​សង្កាត់​២ សង្កាត់​ទី​១០ ទី​ក្រុង​សុក​ត្រាំង​ឱ្យ​ដឹង៖ គ្រួ​សារ​ខ្ញុំ​បាន​កម្ម​វិធី​ឧបត្ថម្ភ​ផ្សិត​បាវ​ងឺ ឆ្នើរ​ដែក ​ម៉ា​ស៊ីន​បាញ់​ថ្នាំ​ដើម្បី​អនុ​វត្ត​ទម្រង់​ផលិត​ផ្សិត។ ពី​ការ​ដាំ​ផ្សិត​គ្រួ​សារ​ខ្ញុំ​មាន​បន្ថែម​ចំ​ណូល    ​ខ្ញុំ​និង​ខំ​ប្រឹង​ឈាន​ឡើង​ចាក​ផុត​ក្រ​ស្ថេរ​ភាព។

អាច​និយាយ​បាន​ថា ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ បច្ចុប្បន្ន​ជីវភាព​សម្ភារៈ​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិដ្ឋាន​ទី​ក្រុង​សុក​ត្រាំង​មាន​ជំ​ហាន​វិវឌ្ឍន៍។ លទ្ធ​ផល​នោះ​ ពង្រឹង​បន្ថែម​ក្តី​ជំ​នឿ​របស់​ជន​ជាតិ​ភាគ​តិច​ក្នុង​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិការ​បក្ស​រដ្ឋ​អំ​ណាច រួម​ចំ​ណែក​បង្កើន​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ព្រួត​ដៃ​រួម​កម្លាំង​កសាង​ទីក្រុង​សុក​ត្រាំង​មួយ​ថ្ងៃ​កាន់​តែស្តុក​ស្តម្ភ​អរិយធម៌៕

ហ្វិញ​ញឺ - ធូ​ថាវ