បង្ករបរចិញ្ចឹមជីវិតដើម្បីជនរួមជាតិខ្មែរឈានឡើងចាកផុតក្រ

11:50, 22/04/2025

ក្នុងប៉ុន្មានឆ្នាំ​កន្លង អាស្រ័យការផ្សព្វផ្សាយបណ្តាគម្រោងនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ដំណាក់កាលទី១៖ ២០២១ - ២០២៥ (ហៅកាត់ថាកម្មវិធី) ការជំនួយអភិវឌ្ឍផលិតតាមប្រព័ន្ធតម្លៃ។ ​តាំង​ពី​នោះ បង្ករ​ការធ្វើជាបណ្តើរៗ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់​ប្រជាជនខ្មែរលើភូមិដ្ឋានឃុំមីធ្វឹង ស្រុកមីទូ (សុកត្រាំង) កែលម្អជីវភាព។

បងស្រីទ្រិញធីង៉ុក ភូមិទំពក់សក់ B1 ឃុំមីធ្វឹង ស្រុកមីទូ (សុកត្រាំង) បានឧបត្ថម្ភគោ២ក្បាលពីគម្រោង៣។
បងស្រីទ្រិញធីង៉ុក ភូមិទំពក់សក់ B1 ឃុំមីធ្វឹង ស្រុកមីទូ (សុកត្រាំង) បានឧបត្ថម្ភគោ២ក្បាលពីគម្រោង៣។

​ជា​មួយ​ពាក្យ​ស្លោក “ប្រ​គល់​ដង​សន្ទូច​ ប្រ​សើរ​​ជាង​ប្រ​គល់​​ត្រី​មួយ​កន្ត្រក” រដ្ឋ​​អំ​ណាច​​​គ្រប់​លំ​ដាប់​ថ្នាក់​​​ បាន​​អនុ​វត្ត​ជាក់​ស្តែង​បណ្តាគោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​​រដ្ឋ​ស្រប​តាម​លក្ខណៈជាក់​ស្តែង​របស់​ភូមិ​​ភាគ​ បើក​ឱកាស​​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​ចាក​ផុត​ក្រ ដោយ​ការ​​ជំ​នួយ​អភិ​វឌ្ឍផលិត​តាមប្រព័ន្ធ​តម្លៃ​ ដូច​ជា​ ឧបត្ថម្ភ​គោ​​ពូជ​ឱ្យ​គ្រួ​សារ​ក្រ ក្បែរ​​ក្រ ដើម្បី​ជួយ​ពួក​គាត់​មា​នលក្ខ​ណៈ​អភិ​វឌ្ឈសេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ក្រ។

សមមិត្ត​ផាង​ថាញ់​ខាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ឃុំ​មីធ្វឹង​ បានឱ្យដឹង៖ “ឆ្នាំ​២០២៤ ឃុំ​បាន​​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​​ជាច្រើន​ ក្នុង​នោះ​មាន​គម្រោង​​ទី៣​ពី​ការ​​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​តាមប្រព័ន្ធ​តម្លៃ​ (ឧបត្ថម្ភ​ការ​​អភិ​វឌ្ឍ​ផលិត​ ធ្វើ​សម្បូរ​បែប​មុខ​របរ​រក​ស៊ី​របស់​​សហគមន៍) ឧបត្ថម្ភ​គោ​​ពូជ​ដល់​​១៤​គ្រួ​សារ​មាន​ស្ថាន​ភាព​​លំ​បាក​លើ​ភូមិដ្ឋានឃុំ​ ដោយ​ទុន​ជាង​​៤០០​លាន​ដុង។ ជាគ្រួ​សារ​ទទួល​ផល​ពី​គោល​នយោ​បាយ​ បង​ស្រី​ទ្រិញ​ធី​ង៉ុក​ ភូមិ​​ទំ​ពក់​សក់ B១ ឃុំ​មី​ធ្វឹង​ គឺ​ជា​គ្រួ​សារ​ក្រ​គ្មាន​ដី​ផលិត​ ប្តី​ប្រ​ពន្ធ​​បង​​ធ្វើ​ការ​​ឈ្នូល​ដើម្បី​​រក​ប្រាក់​ផ្គត់​​​ផ្គង់​​ជីវភាពគ្រួសារ។ នៅ​ឆ្នាំ​​២០២៤ រដ្ឋ​អំ​ណាច​​បានពិនិត្យ​​​ឧបត្ថម្ភ​​គោ២​ក្បាល​​ពីគម្រោង​​ទី​៣​ពី​ការជំ​នួយ​អភិវឌ្ឍផលិត​តាម​ប្រព័ន្ធតម្លៃ។ រីក​រាយ​​ចំ​ពោះ​ការ​​ឧបត្ថម្ភ​​ទាន់​ពេល​ បង​ស្រី​ង៉ុក​​ចែក​រំ​លែក​៖ “អរ​គុណ​បក្ស​ និង​​រដ្ឋ​ ដែល​បាន​​ឧបត្ថម្ភ​គោ​២​ក្បាល​​ដល់​គ្រួ​សារ​ខ្ញុំ​ ខ្ញុំ​នឹង​ខិត​ខំ​ថែទាំ​ហ្វូង​គោ​ដើម្បី​កែលម្អ​ជីវភាព”។

ពូឡឹមសេនា ភូមិទំពក់សក់ C១  ឃុំមីធ្វឹង ស្រុកមីទូ (សុកត្រាំអ) បានឧបត្ថម្ភគោពីគម្រោង៣។
ពូឡឹមសេនា ភូមិទំពក់សក់ C១ ឃុំមីធ្វឹង ស្រុកមីទូ (សុកត្រាំង​) បានឧបត្ថម្ភគោពីគម្រោង៣។

ចំ​ណែក​ពូឡឹម​សេនា ភូមិ​ទំ​ពក់សក់ C១ ឃុំ​មីធ្វឹង​ ចែក​រំ​លែក៖ “គ្រួ​សារ​ខ្ញុំ​ជា​គ្រួ​សារ​ក្រ​ រាល់​ថ្ងៃ​ត្រូវ​ទៅ​ធ្វើ​ការសំ​ណង់​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​និង​ថែ​ទាំ​កូន​ឈឺ​ ​យល់​ឃើញ​ស្ថាន​ភាព​របស់​ខ្ញុំ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ​បាន​ឧបត្ថម្ភ​គោ​ពូជ​២​ក្បាល​ ពី​គម្រោង​ទី៣​ពីការ​ជំ​នួយ​អភិ​វឌ្ឍផលិត​តាម​ប្រព័ន្ធតម្លៃ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ អរ​គុណ​បក្ស​​និង​រដ្ឋ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​ ខ្ញុំ​សន្យា​នឹង​ខិត​ខំ​ថែទាំ​ហ្វូង​គោ​ដើម្បី​កែ​លម្អ​ជីវភាព​ ឈាន​ឡើង​ចាក​ផុត​ក្រ។”  ដោយ​ការ​ឧបត្ថម្ភ​ទាន់​ពេល​ពី​កម្ម​វិធី​ និង​គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ ជីវភាព​របស់​ប្រ​ជា​ជន​បាន​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ អត្រា​គ្រួ​សារ​ក្ររបស់​ឃុំ​ក្នុង​ឆ្នាំ​២០២៣ ​គឺ​០,៩៦% ថយ​ចុះ​​នៅ​​ត្រឹម​ ០,៣% (ឆ្នាំ​២០២៤) ការ​ងារ​បណ្តុះ​បណ្តា​ល​​របរ​​ និង​ដោះ​ស្រាយ​ការ​ធ្វើ​សម្រេច​បាន​ជាង​៨០% បើ​ប្រៀប​នឹង​ផែន​ការ​ គ្រួ​សារ​បានប្រើ​ប្រាស់​ទឹក​ស្អាត​សម្រេច​បាន​ជាង​៩០%។ល។” សមិត្ត​លេ​ផាង​អ៊ុក​លើង  ប្រ​ធាន​គណៈ​កម្មា​ធិការប្រ​ជា​ជន​ឃុំ​មី​ធ្វឹងបានឱ្យដឹងដូច្នេះ។

អាច​ឃើញ​ថា​​ បណ្តា​គោល​នយោបាយ​​ឧបត្ថម្ភ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​និង​កំ​ពុង​​រួម​ចំ​ណែក​​លើក​កម្ពស់​ជីវភាព​​សម្ភារៈ​ និង​​ស្មា​រតី​របស់​មា​មីង​ ទិដ្ឋ​ភាព​​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កាន់​តែ​មា​ន​ភាព​ប្រ​សើរ​​ឡើង​។ លទ្ធផល​សម្រេច​​បាន​បង្ហាញ​ពីការ​​យក​ចិត្ត​ទុក​ដាក់​ និង​ឧបត្ថម្ភ​របស់​បក្ស​ រដ្ឋ​ រដ្ឋ​អំណាច​ភូមិ​ភាគ​ក្នុង​នោះ​មាន​ការ​ប្តេជ្ញា​​ចិត្ត​ឈាន​ឡើង​ចាក​ផុត​ក្រ​របស់​មា​មីង​ក្នុង​ភូមិ​ភាគ៕

ថាញ់វ៉ាង - អិន​ទ្វឹង​