![]() |
បងស៊ើងថាយប៊ិញ (ទីមួយខាងឆ្វេង) នៅភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រីរួមជាមួយរដ្ឋអំណាចភូមិភាគទស្សនាទម្រង់ដាំដូងរបស់គ្រួសារ។ |
ឆ្នាំ២០១៩ បានឧបត្ថម្ភបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកចំនួន៥០លានដុង គ្រួសារបងស៊ើងថាយប៊ិញបានបង្វែរដីធ្វើស្រែជាង៦កុងដើម្បីអនុវត្តទម្រង់កសិកម្មចម្រុះ។ ដំបូងបងដាំដូង ជីរចំអាបត្រីនិងត្រកួន ក្នុងស្រះចិញ្ចឹមត្រីប្រា ត្រីផ្ទក់និងត្រីស្លាត។ បងស៊ើងថាយប៊ិញចែករំលែក៖ បង្កាត់ពូជត្រីដោយខ្លួនឯងសម្រាប់ចិញ្ចឹមនិងធ្វើអាងព័ទ្ធជុំដោយសំណាញ់ដើម្បីការពារ បន្ថយការបាត់បង់។ ពេលបង្កាត់ពូជត្រីធំ យើងយកទៅលេងក្នុងស្រះ។ បច្ចុប្បន្ន ខ្ញុំមាន៦ស្រះចិញ្ចឹមត្រីគ្រប់ប្រភេទ ដូចពេលកន្លង ខ្ញុំប្រមូលផលត្រីប្រាបាន៤តោន មានតម្លៃ៤០.០០០ដុង/គីឡូក្រាម។ នាពេលខាងមុខ ត្រៀមប្រមូលផលលើកទី២ទៀត។ ក្រៅពីនេះ ខ្ញុំនៅទាំងចិញ្ចឹមគោសាច់ ថ្មីៗនេះ ទើបលក់គោសាច់ចំនួន៣ក្បាលមានប្រាក់ចំណូលជាង៦០លានដុង។ បច្ចុប្បន្ន មានគោមេ៣ក្បាលក្នុងទ្រុងកំពុងមានផ្ទៃពោះ។ ទន្ទឹមនឹងការអភិវឌ្ឍចិញ្ចឹមសត្វ ខ្ញុំក៏ដាំដើមដូងបន្ថែមចំនួន២១៤ដើម ក្នុងនោះ មានជាង៥០ដើមបានចេញផ្លែនិងប្រមូលផល។ ជាមួយនឹងបទពិសោធន៍របស់គ្រួសារនិងស្រាវជ្រាវ ស្វែងយល់លើកាសែត វិទ្យុនិងអនុវត្តនូវសមិទ្ធផលវិទ្យាសាស្ត្របច្ចេកទេសថ្មីក្នុងការផលិត ធ្វើយ៉ាងណាឱ្យសមស្របជាមួយលក្ខណៈផលិតរបស់គ្រួសារ ជ្រើសរើសពូជដំណាំដែលមានទិន្នផលគុណភាពសម្របតាមដី អាកាសធាតុ ដើម្បីអនុវត្តក្នុងផលិតមានប្រសិទ្ធភាពខ្ពស់នៅលើផ្ទៃដីរបស់គ្រួសារ។
បងប៊ិញចែករំលែកបន្ថែម៖ ពេលទើបចាប់ផ្តើមអាជីពដំបូង គ្រួសារក៏ជួបការលំបាកច្រើន ប៉ុន្តែដោយបានបុលទុនផលិតពីធនាគារគោលនយោបាយដើម្បីអនុវត្តទម្រង់រួមជាមួយនឹងការប្តេជ្ញារបស់ប្តីប្រពន្ធ ដូច្នេះ បច្ចុប្បន្ន ទម្រង់ក៏មានប្រសិទ្ធភាពសេដ្ឋកិច្ច។ រៀងរាល់ឆ្នាំ មានប្រាក់ ចំណូលជាង៣០០លានដុង។ ក្រៅពីនេះ ខ្ញុំនៅទាំងមានប្រាក់ចំណូលបន្ថែមពីម៉ៅការសង់ផ្ទះឱ្យប្រជាជនពីរបរសំណង់នេះ រៀងរាល់ខែក៏ដោះស្រាយការធ្វើឱ្យរាប់សិបពលករនៅភូមិភាគ។ សមមិត្តទោមិញឌេ-ប្រធានសមាគមកសិករឃុំទ្វឹងទឹកឱ្យដឹង៖ ទម្រង់ចម្ការ-ស្រះ-ទ្រុង របស់បងស៊ើងថាយប៊ិញបានអះអាងជាបណ្តើរៗនូវប្រសិទ្ធភាពសេដ្ឋកិច្ចដែលនាំមកនូវប្រាក់ចំណូលឱ្យគ្រួសារ។ បងថាយប៊ិញជាសមាជិកកសិករពូកែ ហ៊ានគិត ហ៊ានធ្វើ ចូលរួមយ៉ាងសកម្មក្នុងចលនាអាស្រ័យសមាគមបំផុសចលនា ពិសេស ចលនា “កសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ” សាមគ្គីជួយគ្នាបំបាត់អត់បន្ថយក្រនិងធ្វើមានដោយស្របច្បាប់។
ដោយមានឆន្ទៈ ស្មារតីជម្នះការលំបាក ដើម្បីធ្វើមានដោយខ្លួនឯង បងស៊ើងថាយប៊ិញពិតជាគំរូដ៏ភ្លឺស្វាងក្នុងចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ ដើម្បីមាមីងកសិកររៀនសូត្រនិងធ្វើតាម។ ឆ្លងតាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
ដាលីន - លីហាន់
Thông tin bạn đọc
Đóng Lưu thông tin