នៅឃុំសុងផុងសព្វថ្ងៃមានប្រហែល២០គ្រួសារកសិករដាំប្រភេទត្របែកនេះមានផ្ទៃដីជាង៤ហ.ត។ ពូង្វៀងវ៉ាំងយេ កសិករដាំត្របែកនៅភូមិផុងស៊ើងឃុំសុងផុងឱ្យដឹង៖ ត្របែករ៉ូប៊ីក្រោយពេលដាំ១៨ខែនិងបានប្រមូលផលត្របែកមានបណ្តូលក្រហម គ្មានគ្រាប់ គុណភាពសាច់ឆ្ងាញ់ ផ្អែម ស្រួយ។ សព្វថ្ងៃចំការត្របែករបស់ខ្ញុំកំពុងប្រមូលផលឈ្មួញមកផ្ទាល់ចំការទិញមានតម្លៃពី១២.០០០-១៥.០០០ដុង ខ្ពស់គួបទ្វេដងប្រៀបនឹងបុន្មានឆ្នាំមុន។ ត្របែករ៉ូប៊ីផ្តល់ផ្លែជុំឆ្នាំទិន្នផលក៏ខ្ពស់មធ្យមក្នុង១កុងត្របែករ៉ូប៊ីផ្តល់ទិន្នផលប្រហែល១,៥តោន។ បើដូចតម្លៃសព្វថ្ងៃត្របែក១កុងខ្ញុំមានចំណូលប្រហែល២០លានដុង ។ ពូយេឱ្យដឹងដូច្នេះ។ សព្វថ្ងៃលើភូមិដ្ឋានឃុំសុងផុងមាមីងកសិករកំពុងបង្កាត់ពូជមួយថ្ងៃកាន់តែច្រើន។ បណ្តាកូនពូជមានកម្ពស់៣០-៥០cmនិងទំហំប្រហែល១០cm។ ពេលដាំត្រូវជ្រើសបណ្តាពូជល្អគ្មានជំងឺដើម្បីជួយដើមត្របែករីកចំរើនល្អនិងទិន្នផលខ្ពស់។ តាមបទពិសោធន៍របស់ពូយេ ពូជត្របែកនេះសមស្របដាំពីខែឧសភាដល់ខែកក្កដាក្នុងឆ្នាំ។ នេះជាខណៈពេលឈានចូលរដូវវស្សាទើបយ៉ាងសមស្របនិងមិនបង់កម្លាំងថែទាំច្រើន។ រណ្តៅដាំបានធានាទំហំពី៤០x៤០x៥០និងបណ្តារណ្តៅគម្លាតគ្នាពី៣-៤m។ ក៏តាមពូយេ ការដាំត្របែកងាយណាស់ទុនវិនិយោគមិនច្រើនមិនសូវមានជំងឺដង្កូវនិងមិនសូវបង់កម្លាំងថែទាំតែនាំមកចំណូលគ្រាន់បើ។
![]() |
ពូយេថែទាំត្របែកនៅចំការ។ |
ត្របែករ៉ូប៊ីរីកចំរើនក្នុងលក្ខណៈដីផុសនិងបង្ហូតទឹកបានល្អ។ ដីដាំត្របែករ៉ូប៊ីត្រូវធ្វើស្អាតគ្មានស្មៅព្រៅ ទន្ទឹមនោះត្រូវឡើងរងដាំចំពោះតំបន់ដីទាប។ ក្រៅពីនោះ ក៏អាចក្រាលដីល្បាប់ស្រទាប់លើដើម្បីផ្គត់ផ្គង់ជីជាតិឱ្យដើមរីកចំរើនល្អ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin