កម្មវិធីធ្វើឱ្យផ្លាស់ប្តូរជីវភាពរបស់ជនរួមជាតិខ្មែរ

13:30, 22/04/2025

ពីប្រសិទ្ធភាពនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជន​ជាតិភាគតិច ដំណាក់កាល​២០២៥-២០៣០ ជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំ​អាងហ៊ីប ស្រុកចូវថាញ់(សុកត្រាំង) តែងកើនឡើង ទិដ្ឋភាពតំបន់ជនបទពីមួយថ្ងៃកាន់តែមានភាពវិវឌ្ឍន៍។

ដងផ្លូវដានបានវិនិយោគស្អាតបាតនៅតំបន់ជនរួមជាតិខ្មែររបស់ឃុំអាងហ៊ីប ស្រុកចូវថាញ់។
ដងផ្លូវដានបានវិនិយោគស្អាតបាតនៅតំបន់ជនរួមជាតិខ្មែររបស់ឃុំអាងហ៊ីប ស្រុកចូវថាញ់។
 

​​លោក​ប៊ូយបាវ​ក្វុក​-អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ឃុំ​អា​ង​ហ៊ីបបាន​ឱ្យ​ដឹង​៖ ឃុំ​បាន​ទទួល​ផលពីគម្រោង​១ គម្រោង​៣និង​គម្រោង​៤របស់​កម្ម​វិធី​ ម៉្លោះ​ហើយ​បាន​ប្រ​មូល​ផ្តុំ​ប្រ​ភពក​ម្លាំង​សម្រាប់​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​បណ្តា​គម្រោង​ អនុ​គម្រោង​ដើម្បី​បង្ក​លក្ខ​ណៈ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍសេដ្ឋ​កិច្ច​ លំ​នឹង​ជីវភាព​។ តាម​នោះ​ ឃុំ​ក៏​បាន​ជំនួយ​ផ្ទះ​៥០ខ្នង បង្វែររបរ​ ជំនួយ​ឧប​ករ​ណ៍​ស្តុក​ទឹក​ ជំនួយ​កូន​ពូជដំណាំ សត្វចិញ្ចឹម​​ឱ្យ​ជិត​១០០គ្រួសារ​ជាជន​ជាតិ​ភាគ​តិ​ច។ អា​ស្រ័យហេតុនោះ​ បណ្តា​គ្រួសារ​ក្រ​ គ្រួសារ​ក្បែរក្រមាន​ផ្ទះ​នៅ​លំ​នឹង​ មាន​លក្ខ​ណៈ​អភិវឌ្ឍសេដ្ឋ​កិច្ច​លំ​នឹង​ជីវភាព​។

ពូងោជីតឹម នៅភូមិកំពង់ទ្រព្យអា ឃុំអាអហ៊ីប ស្រុកចូវថាញ់កំពុងថែទាំគោរបស់គ្រួសារ។
ពូងោជីតឹម នៅភូមិកំពង់ទ្រព្យអា ឃុំអាងហ៊ីប ស្រុកចូវថាញ់កំពុងថែទាំគោរបស់គ្រួសារ។

ពូងោជីតឹមនៅ​ភូមិ​កំពង់​ទ្រព្យ​អា​ ឃុំ​អា​ង​ហ៊ីបបាន​ឱ្យ​ដឹង​៖ ថ្ងៃ​ធម្ម​តាខ្ញុំ​ធ្វើជាង​កំ​បោរ ដូច្នេះ​ជីវភាព​គ្រួសារ​នៅ​ជួបការ​លំ​បាក​។ ពីរឆ្នាំជិត​ៗនេះ​ ពេល​បាន​រដ្ឋ​សង់​ផ្ទះ​ជូន​ ជំនួយ​គោ៣ក្បាលនិង​ជំនួយ​បុលទុន​ទើប​គ្រួសារ​ខ្ញុំ​មាន​លក្ខ​ណៈ​អភិវឌ្ឍសេដ្ឋ​កិច្ច​ដើម្បី​ចាក​ផុត​ក្រ។ សព្វ​ថ្ងៃ​ ក្រៅ​ពីធ្វើជាង​កំ​បោរខ្ញុំ​តែង​ខិតខំថែទាំគោ ចំ​ណែក​ប្រ​ពន្ធខ្ញុំ​លក់​បន្លែនៅ​មុខផ្ទះ​ដូច្នេះ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវភាព​បាន​ធូរធារជាបណ្តើរៗ។ ចំ​ណែក​បង​ស្រីស៊ើងធីគឿន​ នៅ​ភូមិ​ពាង​សំ​រឹទ្ធិ ឃុំ​អា​ង​ហ៊ីបក៏​មាន​ក្តី​រីក​រាយ​ពេល​ទទួល​បាន​ផ្ទះ​ថ្មីរបស់​កម្ម​វិធី​ដែល​បាន​ជំនួយ​។ បង​គឿន​បាន​ឱ្យ​ដឹង​៖ មាន​ផ្ទះ​ថ្មរឹង​មាំជាក្តី​រីក​រាយ​បំ​ផុត​របស់​ខ្ញុំ​ពីព្រោះ​មិន​បារម្ភខ្លាចភ្លៀងលេច ដូច​ពីមុន​ទៀត​ឡើយ​។ បច្ចុប្បន្ន ខ្ញុំ​តែង​ដឹក​នាំកូន​ៗខិតខំធ្វើការ​បង្ក​បង្កើន​ផល រស់​នៅ​ឱ្យ​ចេះ​ប្រិត​សំ​ចៃ​ដើម្បី​ចាក​ផុត​ក្រ។

ព្រម​ជាមួយ​នោះ​ ឃុំ​អា​ង​ហ៊ីបក៏​ទទួល​ផលពីគម្រោង​៤ពីការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធមូល​ដ្ឋាន​ចាំបាច់​សម្រាប់​ការ​ផលិតនិង​ជីវភាព​រស់​នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច។ ទន្ទឹម​នោះ​ ឃុំ​ក៏​វិនិយោគ​សម្រេច​បណ្តា​ប្រ​ព័ន្ធ​គមនាគ​មន៍​ជន​បទ​ដើម្បី​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិផល។ ដូច្នេះ​ ទើប​សព្វ​ថ្ងៃ​បណ្តា​ដងផ្លូវ​ជន​បទ​ភូមិ​នានាបាន​វិនិយោគ​សម្រេច​រួច​រាល់​ និង​ក្លាយ​ជាដងផ្លូវ​គំ​រូស្អាតរបស់​ស្រុក​។ លោក​ប៊ូយបាវ​ក្វុក​បាន​ឱ្យ​ដឹង​បន្ថែម​៖ ប្រ​សិទ្ធភាព​នៃ​កម្ម​វិធី​បាន​ជួយ​មាមីងមាន​ផ្ទះ​នៅ​លំ​នឹង​ មាន​លក្ខ​ណៈ​អភិវឌ្ឍសេដ្ឋ​កិច្ច​ឈាន​ឡើង​ចាក​ផុត​ក្រដោយ​ចីរភាព​។ ព្រម​ជាមួយ​នោះ​ សំ​ណង់​ជន​បទ​កសាង​សម្រេច​រួច​រាល់​ បាន​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរកសិផលរួម​ចំ​ណែក​ជម្រុញ​អភិវឌ្ឍសេដ្ឋ​កិច្ច​តំ​បន់​ជនរួម​​ជាតិ​ខ្មែរ​។ ប្រ​ការ​នោះ​កាន់​តែបាន​រួម​ចំ​ណែក​សម្រាប់​អា​ង​ហ៊ីបឈាន​ដល់​ការ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មីគំ​រូពីវប្បធ​ម៌​ក្នុង​ឆ្នាំ២០២៥។

ផ្តើម​ប្រ​ភពទុន​ពីកម្ម​វិធី​បាន​ជួយ​អា​ង​ហ៊ីបមាន​ជំហាន​អភិវឌ្ឍ ជីវភាព​សម្ភារៈ​របស់​ជន​​​ជាតិ​ភាគ​តិ​ចតែង​កើន​ឡើង​។ ពេល​ខាង​មុខ គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នឹង​បន្ត​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធភាព​នៃ​កម្ម​វិធី​។​ ទន្ទឹម​នោះ​ ជួយ​គ្រួសារ​ក្រ គ្រួសារ​ក្បែរក្រ​ ជន​​​ជាតិ​ភាគ​តិ​ចមាន​លក្ខ​ណៈ​ឈាន​ឡើង​ក្នុង​ជីវភាព​៕

ដាលីន