ទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មី

04:51, 08/04/2025

តាយវ៉ាំង ស្រុកត្រឹងដេ(សុកត្រាំង)ជាឃុំមានជនរួមជាតិខ្មែររស់នៅច្រើន រយៈពេលកន្លងគណៈកម្មា ធិការបក្ស រដ្ឋអំណាចឃុំតែងបង្កលក្ខណៈដើម្បីជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងចាក ផុតក្រ។ ទន្ទឹមនោះ ភូមិភាគយកចិត្តទុកដាក់ឧបត្ថម្ភបណ្តាគ្រួសារក្រមានស្ថានភាពលំបាកពីផ្ទះនៅដើម្បីបណ្តាគ្រួសារមានទីលំនៅស្ថេរភាព។ ទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំនេះជនរួមជាតិខ្មែរឃុំតាយវ៉ាំងរីករាយឥតឧបមាព្រោះមានផ្ទះនៅខែងរ៉ែង។

លោក​ថាច់ក្វុក​ថាយ-​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ឃុំ​តាយ​វ៉ាំង​ឱ្យដឹង៖ រយៈ​ពេល​កន្លង​គណៈ​កម្មា​ធិការ​បក្ស ​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ឃុំតែង​យក​ចិត្ត​ទុក​ដាក់​គិត​អាន​ជីវភាព​សម្ភារៈ​ស្មារតី​ឱ្យ​ប្រ​ជា​ជន​សំ​ខាន់​គឺ​មា​មីង​ខ្មែរ​ដើម្បី​មាមីង​មាន​លក្ខណៈ​ឈាន​ឡើង​ក្នុង​ជីវភាព។ ជាក់​ស្តែង​បណ្តា​ករណី​កំ​ពុង​​ជួប​លំ​បាក​ពី​ផ្ទះ​នៅ​ឃុំ​ក៏​សកម្ម​ចលនា​បណ្តា​សប្បុរស​ជន​ក្នុង​និង​ក្រៅ​ភូមិ​ដ្ឋាន​​ឃុំ​ដើម្បី​ឧបត្ថម្ភ​​ថវិកា​កសាង​ផ្ទះ​នៅ​ឱ្យ​មា​មីង។ ​ពិសេស​កម្មវិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​​ តាម​ស្ថិ​តិ​ឃុំ​មាន​៣៣៥​គ្រួសារ​ជួប​លំ​បាក​ពី​ផ្ទះ​នៅ​។​ ក្នុង​លើក​ទី​១​និង​​​ទី​២ឃុំ​តាយ​វ៉ាំង​បាន​បែង​៣០​ខ្នង​។​ មក​ដល់​សព្វ​ថ្ងៃ​បាន​សម្រេច​ក្នុង​នោះ​ឃុំ​អាទិភាព​ឧបត្ថម្ភ​២៧​ខ្នង​ជូន​​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​សំ​ដៅ​ធានាឱ្យ​បណ្តា​គ្រួសារ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ថ្មី​រឹង​មាំ​ដើម្បី​កាន់​តែ​រីក​រាយ​កក់​ក្តៅ។ ​អាច​និយាយ​បាន​ថា​ក្នុង​ជីវភាព​ដូច​សព្វ​ថ្ងៃ​ចំ​ពោះ​គ្រួសារ​​ខ្លះ​កសាង​ផ្ទះ​ថ្មី​ខែង​រ៉ែង​ជា​រឿង​ធម្មតា​​តែ​ចំ​ពោះ​គ្រួសារ​មួយ​ចំ​នួន​គឺ​សង់​បាន​ផ្ទះ​រឹង​មាំ​ជា​ក្តី​ប្រា​ថ្នា​មួយ​ជីវិត។

គ្រួសារជនរួមជាតិខ្មែរឃុំតាយវ៉ាំងរីករាយមានផ្ទះថ្មីទទួលបុណ្យចូលឆ្នាំថ្មី។
គ្រួសារជនរួមជាតិខ្មែរឃុំតាយវ៉ាំងរីករាយមានផ្ទះថ្មីទទួលបុណ្យចូលឆ្នាំថ្មី។

គ្រួសារ​មីង​ស៊ើង​ធី​ម៉ាយ​ នៅ​ភូមិ​ហាបូ​ ឃុំ​តាយ​វ៉ាំង​កំ​ពុង​រវល់​បញ្ជូន​អីវ៉ាន់​ចូល​ផ្ទះ​ថ្មី​ទើប​កសាង​សម្រេច។ ​មិន​នៅ​បារម្ភ​​ជំនួស​ក្នុង​នោះ​គឺ​ក្តី​រីក​រាយ​ចូល​ក្នុង​ផ្ទះ​ថ្មី​រឹង​មាំ​កក់​ក្តៅ។ មីង​ម៉ាយ​ក្តុក​ក្តួល​ឱ្យ​ដឹង៖ ​គ្រួសារ​ខ្ញុំ​ឯកោ​ជីវភាព​ជួប​លំ​បាក​។ ​ច្រើន​លើក​ប្រា​ថ្នា​ចង់​មាន​ផ្ទះ​ថ្មី​​តែ​គ្រប់​យ៉ាង​បាន​ត្រឹម​តែ​ប្រា​ថ្នា​។ ​ចាស់​ហើយ​ស្មាន​ថា​មួយ​ជីវិត​នេះ​មិន​អាច​មាន​ផ្ទះ​ថ្មី​រឹង​មាំ​នៅ​ទេ​ឥឡូវ​បាន​ភូមិភាគ​ឧបត្ថម្ភ​ផ្ទះ​ខ្ញុំ​អរ​ដល់​ដេក​មិន​បាន។ មីង​ម៉ាយ​មិន​ត្រឹម​តែ​ទទួល​បាន​ផ្ទះ​តែ​នៅ​ទទួល​ការ​ឧបត្ថម្ភ​របស់​ភូមិ​ភាគក្នុង​រុះ​រើ​ផ្ទះ​និង​ជញ្ជូន​វត្ថុ​សាង​សង់​ទៀត​ផង​​។ ​ខ្ញុំ​មិន​ដឹង​និយាយ​អ្វី​ទៀត​ទេ​ក្រៅ​ពី​អគុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​​ជួយ​ខ្ញុំ​មាន​ផ្ទះ​ថ្មី។​ ពី​ពេល​នេះ​ទៅ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​គិត​អាន​ជីវ​ភាព​រាល់​ថ្ងៃ​ មីង​ម៉ាយ​ចែក​រំ​លែក។ ​​រួម​ស្ថាន​ភាព​លំ​បាក​​ ​គ្រួសារ​ពូ​ត្រឹង​សា​រ៉ាត​នៅ​ភូមិត្រាដក ឃុំ​តាយ​វ៉ាំងក៏​ជា​គ្រួសារ​ក្រ។ គ្រួសារ​ពូ​គ្មាន​ដី​ផលិត​ជីវភាព​សំ​ខាន់​ធ្វើ​ការ​ឈ្នួល​។​ ច្រើន​ឆ្នាំ​កន្លង​គ្រួសារ​ពូ​រស់​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​។ ឥឡូវ​បាន​រដ្ឋ​អំណាច​ភូមិភាគ​ពិនិត្យ​កសាង​ផ្ទះ​នៅ​និង​បាន​សម្រេច​ប្រ​គល់​​មុន​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នាំ​មក​ក្តី​រីក​រាយ​ឱ្យ​គ្រួសារ។ ពូ​សា​រ៉ាត់​និយាយ៖​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បាន​ផ្ទះ​ថ្មី​រឹង​មាំ​យ៉ាង​នេះ​សប្បាយ​ចិត្ត​ណាស់​។​ បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​សង់​ផ្ទះ​​ថ្មី​ឱ្យ​​ខ្ញុំ​អរ​គុណច្រើន​ណាស់។ ​លោក​ថាច់​ក្វុក​ថាយ-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ឃុំ​តាយ​វ៉ាំង​ឱ្យ​ដឹង​បន្ថែម៖ ​ក្នុង​ពេល​ខាង​មុខ​ឃុំ​បន្ត​បង្ក​រាល់លក្ខណៈ​ងាយ​ស្រួល​​ចលនា​សប្បុរស​ជន​បន្ត​ឧបត្ថម្ភ​ថវិកា​ដើម្បី​កសាង​ផ្ទះ​នៅ​ឱ្យ​បណ្តា​គ្រួសារ​កំ​ពុង​ជួ​ប​លំ​បាក​ពី​ផ្ទះ​នៅ​សំ​ខាន់​​គឺ​គ្រួ​សារ​មាមីង​ខ្មែរ​។ ​ទន្ទឹម​នោះ​ក៏​បង្ក​លក្ខណៈបណ្តា​គ្រួសារ​ជិត​ដិត​​បណ្តា​ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោល​នយោ​បាយ ​បណ្តា​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ដើម្បី​មា​មីងរៀន​សូត្រ​ធ្វើ​តាម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ។

រដ្ឋអំណាចភូមិភាគចលនាអង្គការមហាជននយោបាយសង្គមជួយបណ្តាគ្រួសារមានស្ថានភាពលំបាកបញ្ជូនវត្ថុសាងសង់ដើម្បីបន្ថយថវិកាសាងសង់ផងនិងឆាប់សម្រេចផ្ទះមុនបុណ្យចូលឆ្នាំថ្មីផង។
រដ្ឋអំណាចភូមិភាគចលនាអង្គការមហាជននយោបាយសង្គមជួយបណ្តាគ្រួសារមានស្ថានភាពលំបាកបញ្ជូនវត្ថុសាងសង់ដើម្បីបន្ថយថវិកាសាងសង់ផងនិងឆាប់សម្រេចផ្ទះមុនបុណ្យចូលឆ្នាំថ្មីផង។

​អាច​និយាយ​បាន​ថាពីការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ផ្ទះ​នៅ​ទាន់​ពេល​តាយ​វ៉ាំង​បាន​ជួយ​បណ្តា​គ្រួសារ​មាន​ស្ថាន​ភាព​លំ​បាក​ពី​ផ្ទះ​នៅ​លើ​ភូមិ​ដ្ឋាន​សំ​ខាន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​មាន​ផ្ទះ​ថ្មី​ខែង​រ៉ែង។​នេះ​ជា​ប្រ​ភព​កម្លាំង​យ៉ាង​ធំ​ដើម្បី​បណ្តា​គ្រួសារ​ខំ​ប្រឹង​ជាង​ទៀត​ក្នុង​ពលកម្ម​ផលិត​បង្កើន​ចំណូល​កែ​ប្រែ​ជីវភាព​រួម​ចំណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិភាគ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​បន្ថយ​ក្រ​ស្ថេរ​ភាព​ក្នុង​ពេល​ខាង​មុខ។ ​ដោយ​ឡែក​ចំ​ពោះ​បណ្តា​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​បាន​ឧបត្ថម្ភ​ផ្ទះ​នៅ​ក្នុង​លើក​នេះ​និង​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ក្នុង​ផ្ទះ​ថ្មី​ជា​មួយ​ក្តី​សប្បាយ​ទ្វេដង៕

ចន្ថា