រួមដំណើរជាមួយកសិករខ្មែរនៅស្រុកមីទូឆ្លងផុតការលំបាក

05:11, 14/04/2025

ពេលកន្លងសមាគមកសិករគ្រប់លំដាប់ថ្នាក់ស្រុកមីទូ (សុកត្រាំង) តែងរួមដំណើរជាមួយសមាជិកកសិករបំផុតគឺសមាជិកជាជនជាតិខ្មែរក្នុងការចលនាអភិវឌ្ឍសេដ្ឋកិច្ចដោយទង្វើចលនាប្រឡងប្រណាំងពលកម្មផលិត បង្កប្រភពទុនបុលអាទិភាព។ល។ ទន្ទឹមនោះជួយសមាជិកលើកកម្ពស់ចំណេះដឹង អនុវត្តបណ្តាទម្រង់សេដ្ឋកិច្ចសមស្រប រួមចំណែកបង្កើនប្រាក់ចំណូលទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយសុខដុមរមនា សុភមង្គល។

តាម​សម​មិត្ត​វ៉​វ៉ាំង​វូ-​អនុ​ប្រ​ធាន​សមា​គម​កសិករ​ស្រុក​មី​ទូ​បាន​ឱ្យ​ដឹង៖

កំ​ណត់​ការ​រួម​ដំ​ណើរ​ជា​មួយ​សមាជិក​កសិករ​ក្នុង​ការ​ចលនា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​ភារ​កិច្ច​យ៉ាង​សំ​ខាន់​នៃ​អង្គ​ការ​សមា​គម ពេល​កន្លង​ចាត់​តាំង​ជាច្រើន​សកម្ម​ភាព​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ជំ​រុញ​លើក​ទឹក​ចិត្ត​សមា​ជិក​កសិករ​បង្កើត​អា​ជីព​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ដូច​ជំ​នួយ​ប្រ​ភព​ទុន បើក​ថ្នាក់​ហ្វឹក​ហាត់​ពី​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ ​កសាង​បណ្តា​ទម្រង់​ជួយ​គ្នា​ចាក​ផុត​ក្រ​ឈាន​ឡើង​ធូរ​ធារ។ល។

ទម្រង់ចិញ្ចឹមជ្រូកគួបផ្សំនឹងបិតស្រានាំមកនូវប្រសិទ្ធភាពរបស់គ្រួសារបងយ័ញបូណា នៅបឹងកក់ឃុំភូមីស្រុកមីទូ(សុកត្រាំង)។
ទម្រង់ចិញ្ចឹមជ្រូកគួបផ្សំនឹងបិតស្រានាំមកនូវប្រសិទ្ធភាពរបស់គ្រួសារបងយ័ញបូណា នៅបឹងកក់ឃុំភូមីស្រុកមីទូ(សុកត្រាំង)។

ជា​សមា​ជិក​កសិករ​ឈាន​ឡើង​ធូរ​ធារ​អា​ស្រ័យ​ប្រើ​ប្រ​ភព​ទុន​ធនា​គារ​គោល​នយោ​បាយ​មាន​ប្រ​សិទ្ធ​ភាព បង​យ័ញ​បូ​ណា ​នៅ​ភូមិ​បឹង​កក់ ឃុំ​ភូមី​ស្រុក​មី​ទូ​បាន​ឱ្យ​ដឹង៖ ពី​មុន​គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក គ្មាន​ដី​ផលិត ប្តី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ​។ ឆ្នាំ​២០២១ បាន​សមា​គម​កសិករ​ស្រុក​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​បាន​៩៥​លាន​ដុង។ ជា​មួយ​ទុន​នេះ ប្តី​ប្រ​ពន្ធ​ខ្ញុំ​វិនិ​យោគ​ទិញ​ឧបករណ៍​សម្រាប់​បិត​ស្រា។ ក្រោយ​ពី​មួយ​រយៈ​សន្សំ​បាន​ទុន​ខ្លះ គ្រួ​សារ​ខ្ញុំ​​ទិញ​​ជ្រូក​​ចិញ្ចឹម​ដើម្បី​រក​ប្រាក់​ចំ​ណូល​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ។ បាន​ដឹង រាល់​ថ្ងៃ​គ្រួ​សារ​បង​បិត​ស្រា​បាន​ចំ​នួន​១១០​លីត្រ​ដោយ​តម្លៃ​១១.០០០​ដុង/លីត្រ។ ដោយ​ឡែក​ពី​ការ​ចិញ្ចឹម​ជ្រូក​អា​ស្រ័យ​មិន​ទាន់​មាន​បទ​ពិសោធន៍ ម្ល៉ោះ​ហើយ គ្រួ​សារ​បង​ចិញ្ចឹម​ត្រឹម​តែ៤​ក្បាល ក្រោយ​មក​ដោយ​ព្យា​យាម​ឧស្សាហ៍​រៀន​សូត្រ​ពី​បច្ចេក​ទេស​ចិញ្ចឹម​ទម្រង់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព ដូច្នេះ​គ្រួ​សារ​បង​បាន​បង្កើន​ការ​ចិញ្ចឹម​ចំ​នួន​២០​ក្បាល​/លើក។ បង​បូណា​បាន​ឱ្យ​ដឹង​បន្ថែម៖ ពី​បិត​ស្រា​គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក​បាន​ផ្តល់​នូវ​ប្រាក់​ចំ​ណូល​ប្រ​ហែល​៣០០​លាន​ដុង​/ឆ្នាំ អា​ស្រ័យ​ហេតុ​នោះ​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​ធូរ​ធារ កូន​ៗមាន​ការ​ងារ​ធ្វើ​លំ​នឹង បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ឆ្នាំ​នេះ​​យ៉ាង​សប្បាយ​រីក​រាយ។

ឯ​គ្រួ​សារ​បង​ដាវ​ស្វឹង​ហា នៅ​ភូមិ​ព្រីង​កណ្តាល ឃុំ​ធ្វឹង​ហ៊ឹង ជាសមា​ជិក​កសិករ​ខ្មែរ​មាន​ទម្រង់​ផលិត​ធ្វើ​អាជីវកម្ម​ឆ្នើម​នៅ​ភូមិ​ភាគ។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ បង​ហា​បាន​ឱ្យ​ដឹង៖ ឆ្នាំ​២០១៥ ខ្ញុំ​មាន​គ្រួ​សារ​ចេញ​នៅ​ដោយ​ឡែក។ បាន​ឪ​ពុក​ម្តាយ​ចែក​ដី​ចម្ការ​២​កុង ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​ផលិត ប៉ុន្តែ​មិន​គ្រប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ។ ឆ្នាំ​២០១៦​ខ្ញុំ​ចូល​រួម​សាខា​សមា​គម​កសិករ​នៅ​ភូមិ​ព្រីង​កណ្តាល​បាន​ពិនិត្យ​ឱ្យ​បុល​ពី​ប្រ​ភព​មូល​និធិ​ជំ​នួយ​កសិករ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ក៏​ទិញ​ធុង​ទឹក​អំ​ពៅ​បើក​តូប​លក់​បន្លែ​សាច់​ជ្រូក ត្រី​។ ​អា​ស្រ័យ​ខិត​ខំ​ធ្វើ​ការ​បង្ក​បង្កើន​ផល ចាយ​វាយ​ប្រិត​សំ​ចៃ គ្រួ​សារ​បង​សន្សំ​បាន​ទុន​ខ្លះ និង​ឆ្នាំ​២០២០​បង​ហា​បុល​បន្ថែម​បាន​៤០​លាន​ដុង​ទិញ​គោ​បាន​៣​ក្បាល​ចិញ្ចឹម។ ​ដោយ​ការ​ព្យា​យាម​និង​រៀន​សូត្រ​របៀប​ចិញ្ចឹម​ពី​មា​មីង​ក្នុង​ភូមិ​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​ពី​វិទ្យា​សាស្រ្ត​-បច្ចេក​ទេស​ចិញ្ចឹម ដូច្នេះ​ទម្រង់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព ក្រោយ​ពីលក់​អស់​៣​លើក សព្វថ្ងៃ​គោ​ក្នុង​ទ្រុង​នៅ​៦​ក្បាល។ បង​ហា​បាន​ឱ្យ​ដឹង៖ អស់​រយៈ​កាល​ខិត​ខំ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ពី​ទម្រង់​ខាង​លើ ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់ រាល់​ឆ្នាំ​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​ហែល​២០០​លាន​ដុង តាម​នោះ​គ្រួ​សារ​ខ្ញុំ​សន្សំ​បាន​ប្រាក់​សង់​បាន​ផ្ទះ​មួយ​ខ្នង​តម្លៃ​៥០០​លាន​ដុង ដូច្នេះ​ឆ្នាំ​នេះ​គ្រួ​សារ​ខ្ញុំ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ក្តី​សប្បាយ​រីក​រាយ។

សព្វ​ថ្ងៃ​សមា​គម​ទទួល​គ្រប់​គ្រង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ចំ​នួន​៨៨​ក្រុម​ប្រិត​សំ​ចៃ​ដោយ​មាន​ប្រ​ជា​ជន​បុល​ទុន​៤.៣៧៣​រូប សរុប​ថវិកា​១៥១.៤២៧​លាន​ដុង។ ដើម្បី​សកម្ម​ភាព​ពី​មួយ​ថ្ងៃ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព ពេល​ខាង​មុខ​សមា​គម​កសិករ​ស្រុក​នឹង​ផ្សព្វ​ផ្សាយ​ជំ​រុញ​ស្មា​រតី​បង្កើត​អា​ជីព បង្ក​លក្ខណៈ​ឱ្យ​សមា​ជិក​កសិករ​លើ​ភូមិដ្ឋាន​ស្រុក​បាន​បុល​ទុន​អា​ទិភាព សហ​ការ​បើក​ថ្នាក់​ពី​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ​ដើម្បី​សមាជិក​កសាង​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ចីរភាព។ ទន្ទឹម​នោះ សកម្ម​បង្វែរ​វិទ្យា​សាស្រ្ត បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត ជួយ​សមាជិក​បង្កើន​ប្រាក់​ចំ​​ណូល​-សម​មិត្ត​វ៉​វ៉ាំង​វូ-អនុ​ប្រ​ធាន​សមា​គម​កសិករ​ស្រុក​មី​ទូ​បាន​ឱ្យ​ដឹង​ដូច្នេះ។

អាច​និ​យាយ​បាន​ថា ប្រ​ភព​ទុន​បុល​អាទិ​ភាព​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​តែង​រួម​ដំណើរ​ជា​មួយ​សមា​ជិក​កសិករ​នៅ​លើ​ភូមិដ្ឋាន​ស្រុក ជាជំ​ហាន​បង្ក​បាន​ការ​ងារ​ធ្វើ​មាន​លក្ខ​ណៈ​អភិ​វឌ្ឍ​និង​បើក​ទូលាយ​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​៕

ថាញ់វ៉ាង​-សុផល