ឃុំភូមីផ្លាស់ថ្មីពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច

05:11, 21/04/2025

ធ្លាប់ជាឃុំក្រ មានជនរួមជាតិខ្មែរជាង៩២% ឃុំភូមី ស្រុកមីទូ (សុកត្រាំង) ឥឡូវកំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ដោយសារគោលនយោបាយឧបត្ថម្ភជាក់ស្តែង។ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ដំណាក់កាល២០២១-២០៣០ បានក្លាយជា​គោលនយោបាយដើម្បីជួយប្រជាជននៅទីនេះកែលម្អជីវភាពសម្ភារៈនិងស្មារតី។

កាល​ពី​មុន​ ផ្ទះ​នៅ​បណ្តោះ​អា​សន្ន​ជា​ក្តី​បារម្ភ​ឥត​ឈប់​ឈរ​របស់​គ្រួ​សារ​ក្រ​ជា​ច្រើន​ពេល​រដូវ​វស្សា​​មក​ដល់។ ប៉ុន្តែ​ឥឡូវ​ដោយ​សារ​គម្រោង​១​កម្ម​វិធី​ទិស​ដៅ​ជាតិ​ គ្រួ​សារ​ជា​ច្រើន​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​នៅ​រឹង​មាំ ជួយ​ពួក​គាត់​ស្ងប់​ចិត្ត​ធ្វើ​ការ​រក​ស៊ី​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ គ្រួ​សារ​បង​យឿង​គៀង​ប៊ី នៅ​ភូមិ​ដើម​ជ្រៃ​ធ្លាប់​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ដែល​ទ្រុឌ​ទ្រោម​ រាល់​ពេល​ភ្លៀង​ម្តង​ៗ​ខ្លាច​របើក​ដំ​បូល។ នៅ​ចុង​ឆ្នាំ​២០២៤ ដោយ​សារ​គោល​នយោ​បាយ​ឧបត្ថម្ភ​ផ្ទះ​នៅ​ គ្រួ​សារ​របស់​បង​បាន​ជូន​ផ្ទះ​ដ៏​រឹង​មាំ​មួយ​ខ្នង។ បង​យឿង​គៀង​ប៊ី​ចែក​ រំ​លែក៖ ពី​មុន​ផ្ទះ​ទ្រុឌ​ទ្រោម​ខ្ញុំ​ទៅ​ធ្វើ​ការ​បារម្ភ​ពី​ប្រ​ពន្ធ​កូន​នៅ​ផ្ទះ​មិន​ដឹង​មាន​អ្វី​ ឥឡូវ​មាន​ផ្ទះ​រឹង​មាំ ដូច្នេះ​ ខ្ញុំ​ អាច​ស្ងប់​ចិត្ត​ទៅ​ធ្វើ​ការ។ អរ​គុណ​រដ្ឋ​ដែល​បាន​ជំ​នួយ​ឧបត្ថម្ភ។

បងស្រីយ័ញធីសុខានៅក្បែរហ្វូងគោដែលបានជំនួយឧបត្ថម្ភពីកម្មវិធី។
បងស្រីយ័ញធីសុខានៅក្បែរហ្វូងគោដែលបានជំនួយឧបត្ថម្ភពីកម្មវិធី។

កាល​ពី​មុន​នេះ​ មា​មីង​ភូ​មី​ត្រូវ​ធ្វើ​ការ​ឈ្នួល​មិន​​ស្ថេរ​ភាព​ គ្មាន​មធ្យោ​បាយ​ផលិត​​ ប៉ុន្តែ​ឥឡូវ​នេះ​ គ្រួ​សារ​ជា​ច្រើន​មាន​ឱកាស​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​ពី​​ទម្រង់​ឧបត្ថម្ភ​របរ។ បង​ស្រី​យ័ញ​ធី​សុខា​ នៅ​ភូមិ​ដើម​ស្វាយ​ ធ្លាប់​ប្រា​ថ្នា​ចង់​បាន​គោ​១​ក្បាល​ដើម្បី​ចិញ្ចឹម តែ​មិន​ដែល​ហ៊ាន​គិត​ថា​ក្តី​ស្រ​មៃ​ក្លាយ​ជា​ការ​ពិត។ ពី​មុន​ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​បង​ស្រី​ពឹង​លើ​ការ​ឈ្នួល​ដែល​មិន​ស្ថិរ​ភាព​ ពេល​មាន​ការ​ងារ​ធ្វើ​ទើប​គ្រប់​ចិញ្ចឹម​ជីវិត​ ពេល​គ្មាន​ការ​ងារ​ធ្វើ​ជីវភាព​គ្រួ​សារ​លំ​បាក។ ​ពី​​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ បង​ស្រី​បាន​ឧបត្ថម្ភ​គោ​មេ​មួយ​គូ​ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ ជួយ​បង​ស្រី​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ស្ថេរ​ភាព។ បង​យ័ញ​ធី​សុខា​នៅ​ភូមិ​ដើម​ស្វាយ រីក​រាយ​ឱ្យ​ដឹង៖ ពី​មុន​ ខ្ញុំ​គ្រាន់​តែ​ប្រាថ្នា​ចង់​បាន​គោ​មួយ​ក្បាល​ ដើម្បី​ធ្វើ​ជា​ដើម​ទុន​ ឥឡូវ រដ្ឋ​ជួយ​ឧបត្ថម្ភ​គោ​មួយ​គូ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ បើ​យើង​ថែ​ទាំ​បាន​ល្អ​ ពេល​គោ​កើត​កូន​ទុក​គោ​មេ​សម្រាប់​ ចិញ្ចឹម​លក់​គោ​ឈ្មោល​ដើម្បី​មាន​ទុន​ធ្វើ​ការ។ ចាប់​ពី​ពេល​នេះ​ទៅ​ គ្រួ​សារ​ខ្ញុំ​​មាន​មុខ​របរ​ស្ថេរ​ភាព​ហើយ​។

ឆ្នាំ​២០២៤ ឃុំ​ភូ​មី​បាន​បែង​ចែក​ថវិកា​ជាង​១,៣​ពាន់​លាន​ដុង ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ បណ្តា​ប្រ​ភព​ទុន​ដែល​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ ដោយ​ផ្តោត​លើ​ការ​ដោះ​ស្រាយ​តម្រូវ​ការ​បន្ទាន់​របស់​ប្រ​ជា​ជន​ដូច​ជា​ ​សង់​ផ្ទះ​ចំ​នួន​៣​ខ្នង​ដល់​គ្រួ​សារ​ក្រ ផ្លាស់​ប្តូរ​របរ ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​៤​គ្រួ​សារ​ ឧបត្ថម្ភ​គោ​មេ​ដល់​២០​គ្រួ​សារ​ដើម្បី​ចិញ្ចឹម​ ទន្ទឹម​នឹង​នោះ​ ថែ​រក្សា​ ជួស​ជុល​នូវ​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ។ អា​ស្រ័យ​ហេតុ​នេះ​ អត្រា​គ្រួ​សារ​ក្រ​នៅ​លើ​ភូមិដ្ឋាន​ឃុំ​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សំ​គាល់​ ជួយ​គ្រួ​សារ​ជា​ច្រើន​មាន​ឱកាស​ឈាន​ឡើង​ចាក​ផុត​ក្រស្ថេរ​ភាព​។

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី​លោក​ឡឹម​មេ​រិន្ទ បាន​អះ​អាង​ថា៖

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​និង​កំ​ពុង​ក្លាយ​ជា​កម្លាំង​ដ៏​សំ​ខាន់​ ដើម្បី​ជំ​រុញ​ការ​អភិ​វឌ្ឍ​គ្រប់​វិស័យ​នៅ​លើ​ភូមិដ្ឋាន​ កែ​លម្អ​ជីវភាព​របស់​ជន​រួម​ជាតិ​យ៉ាង​ច្បាស់​ក្រ​ឡែត​ មក​ដល់​ពេល​នេះ​ អត្រា​គ្រួ​សារ​ក្រ​របស់​ឃុំ​នៅ​ត្រឹម​៤០​គ្រួ​សារ​ ស្រូប​អត្រា​០,៩៧% ក្បែរ​ក្រ​១៦៥​គ្រួ​សារ​ ស្រូប​អត្រា​៣,៩៩%។

ការ​ផ្លាស់​ថ្មី​របស់​ភូ​មី​មិន​គ្រាន់​តែជា​តួ​លេខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទាំង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត​ក្នុង​ជីវភាព​របស់​ប្រ​ជា​ជន។ ពី​ផ្ទះ​រឹង​មាំ ដល់​វាល​ស្រែ​ស្រស់​បំ​ព្រង​និង​ទឹក​មុខ​ញញឹម​របស់​ប្រ​ជា​ជនជា​​សក្ខីភាព​ដ៏​រស់​រវើក​បំ​ផុត​ដែល​បញ្ជាក់​ឱ្យ​ឃើញ​ភូមី​រីក​ចម្រើន​ឈាន​ឡើង​៕

វឌ្ឍា-លីហាន់​